Connect with us

ជីវិតកម្សាន្ដ

លោក លៀក លីដា បង្ហាញបំណងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ខណៈស្ថិតក្នុងការស្ទង់មតិ

បានផុស

នៅ

ផលិតករភាពយន្ត និងជាថៅផលិតកម្ម LD លោក លៀក លីដា បានបង្ហើបពីគោលបំណងធំរបស់ខ្លួនដោយលោកគ្រោងនឹងផលិតរឿងបែបប្រវត្តិសាស្រ្ត “អាណាចក្រខ្មែរ និង អាយុធ្យា” ។

លៀក លីដា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហើបនេះ អាចចាត់ទុកថាជាគោលបំណងធំមួយទៀត សម្រាប់លោក លៀក លីដា នៅក្នុងវិស័យភាពយន្តខ្មែរនាដើមឆ្នាំ២០២៥នេះ បន្ទាប់ភាពយន្តបែរប្រវត្តិសាស្ត្ររបស់លោកផលិតកន្លងមកទទួលបានការគាំទ្រច្រើនគួរសមពីសំណាក់ទស្សនិកជនខ្មែរ។

តាមរយ:សំណេរកាលលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ភ្ជាប់នឹងរូបភាព ២ ទាក់ទងនឹងគំនូរបែបសកម្មភាពកុនបុរាណ កាលពីថ្ងៃទី១៤ ខែមីនា លោក លៀក លីដា បានធ្វើការស្ទង់មតិសាធារណជន ដោយសរសេររៀបរាប់ថា ” ចុះបើ Angkor DC និង LD ធ្វើរឿង action បែបប្រវត្តិសាស្រ្ត តើមានបងប្អូនខ្មែរប៉ុន្មានអ្នកគគាំទ្រ? អាណាចក្រខ្មែរ Vs អាយុធ្យា “។ ទោះបីជាយ៉ាងណា នេះគ្រាន់តែជាគម្រោងដែលស្ថិតក្នុងការស្ទង់មតិអ្នកគាំទ្រនៅឡើយ។

បន្ទាប់មានការបង្ហើបរបស់ផលិតករ និងអ្នកដឹកនាំរឿងដែលជាថៅផលិតកម្ម LD លោក លៀក លីដា នូវឆន្ទ:ចង់គាស់កកាយរឿងរ៉ាវប្រវត្តិសាស្រ្តខ្មែរមកផលិតជាសាច់រឿង ដើម្បីបង្ហាញដល់កូនខ្មែរដូចកាលើកឡើងខាងលើនេះ ឃើញមានមតិមួយចំនួនបានគាំទ្រ និងលើកទឹកចិត្តឱ្យលោកផលិតរឿងបែបនេះឡើង។

ប៉ុន្តែស្ថិតនៅលើការសម្រេចរបស់លោកយ៉ាងណាគេមិនទាន់ដឹងនៅឡើយទេ ខណ:មានមតិខ្លះយល់ថា ការផលិតរឿងបែបនេះត្រូវចំណាយដើមទុនច្រើន និងប្រើពេលវេលាយូរ ដើម្បីសិក្សាពីផ្ទៃសាច់រឿងនិងជ្រើសរើសទីតាំងដើម្បីថតឲ្យត្រូវតាមនឹងសម័យកាល៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ វិនាទី មុន

ហ្មុក​ត្រីមួយ​កន្លែង​នៅ​ក្រុង​បាត់ដំបង ល្បីដល់អ្នក​ភ្នំពេញ មួយ​ថ្ងៃ​លក់​បានមិនក្រោម ១០០ កញ្ចប់

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ៊ីស្រាអែល​បញ្ជា​ឲ្យ​ជម្លៀសប្រជាជននៅ​ក្រុង Rafah ខណៈខ្លួន​នឹងវាយលុក​​​ដ៏ខ្លាំង​

ជីវិតកម្សាន្ដ៨ នាទីutes មុន

មន្ត្រីក្រុង Venice ថា មហាសេដ្ឋី Bezos និងគូដណ្ដឹង គ្រោងរៀបការមែន តែមិនធំដុំពេកទេ

KOICA
ព័ត៌មានជាតិ២១ នាទីutes មុន

អង្គការ KOICA ចូលរួមលើកកម្ពស់សុខភាពកុមារកម្ពុជាឱ្យកាន់តែប្រសើរចៀសផុតពីជំងឺឆ្លង និងមិនឆ្លងផ្សេងៗ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ស៊ុយអែត ប្រកាស​កញ្ចប់​ជំនួយ​យោធា​ថ្មី​តម្លៃ ១,៦​ពាន់​លានដុល្លារ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម