Connect with us

ជីវិតកម្សាន្ដ

អុិន លក្ខិណា បានតំណែងធំលើឆាកអន្តរជាតិ ក្លាយជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo

បានផុស

នៅ

Miss Cosmo 2024 អុិន លក្ខិណា ត្រូវបានចាត់តាំងជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo ” Empowerment Ambassador from Miss Cosmo Organiszation ” ដែលពោរពេញដោយភាពថ្លៃថ្នូរ អង់អាច និងទេពកោសល្យដ៏លេចធ្លោ ខណៈមិនត្រឹមតែអាចឆក់យកបេះដូងសាធារណជន ថែមទាំងបាននាំយកមោទនភាពជូនកម្ពុជា តាមរយៈសកម្មភាពជាច្រើន។

ជាមួយនឹងតំណែងលើអន្តរជាតិនេះ បង្ហាញថា ការតស៊ូរបស់ អុិន លក្ខិណា ក្នុងវិស័យបវរកញ្ញា ៦ឆ្នាំ ពិតជាមិនអាសារបង់ឡើយ។ កន្លងមក មហាជនដែលជាគាំទ្រវិស័យបវរកញ្ញា សុទ្ធតែបានជ្រាបហើយថា បវរកញ្ញារូបនេះ តែងពុះពារមិនចុះចាញ់ក្នុងការចូលរួមប្រជែងសម្រស់និងសមត្ថភាព ក្នុងនាមតំណាងជាតិ មិនតិចដងនោះឡើយ ខណៈនាងធ្លាប់អះអាងឆន្ទៈតស៊ូចំពោះអ្នកគាំទ្រខ្លួនថា “ដរាបណាមិនទាន់ទទួលបានជោគជ័យទេ នោះអូនមិនឈប់ឡើយ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វីគួរកត់សម្គាល់ ចាប់តាំងពីនាងទទួលជាប់ជា Miss Cosmo 2024 ក្នុងចំណោម ១០រូប នាងបានក្លាយជាបវរកញ្ញាដ៏មានដ៏លេចធ្លោក្នុងចិត្តមហាជនដែលជាអ្នកគាំទ្រ មិនចាញ់ម្ចាស់ជ័យលាភីគ្រងមកុដឡើយ ដោយនាងអាចឆក់បានការស្រលាញ់ពេញចិត្តខ្លាំងពីអ្នកគាំទ្រ នៅក្រៅស្រុក និងមានការងារយ៉ាងសកម្មលើឆាកអន្តរជាតិ Miss Cosmo នៅឯប្រទេសវៀតណាមជាហូរហែរ ក៏ដូចជាសកម្មភាពផ្សព្វផ្សាយលើកតម្កើងវប្បធម៌ជាតិយ៉ាងផុសផុលផងដែរ។

ស្របពេលនៃដំណើរការកម្មវិធី Miss Cosmo Cambodia កំពុងប្រកួតជ្រើសរើសរាជិនីមកុដថ្មីក្នុងឆ្នាំ២០២៥ ស្ថាប័ន Miss Cosmo បានប្រកាសដំណឹងថា កញ្ញា អ៉ិន លក្ខិណា ជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo ។

តាមរយៈសារដំណឹងលើផេកផ្លូវការ Miss Cosmo បានរៀបរាប់ដូច្នេះថា “យើងពិតជាមានមោទកភាពក្នុងការប្រកាសជាផ្លូវការថា កញ្ញា អ៉ិន លក្ខិណា ដែលជា Top 10 នៃ Miss Cosmo ២០២៤ មាននាមជា ឯកអគ្គរដ្ឋទូតនៃអានុភាព របស់ស្ថាប័ន Miss Cosmo! ពោរពេញដោយភាពថ្លៃថ្នូរ អង់អាច និងទេពកោសល្យ”។

ប្រភពដដែល បានបង្ហាញការកោតសរសើរថា “កញ្ញា លក្ខិណា បានឆក់យកបេះដូងទស្សនិកជនជាច្រើន ជាមួយភាពជឿជាក់ និងភាពលេចធ្លោដ៏មានឥទ្ធិពលនៅលើឆាក ដោយបាននាំមកនូវមោទកភាពដ៏អស្ចារ្យដល់ប្រទេសកម្ពុជា។ ការខិតខំប្រឹងប្រែងរបស់នាង មានតម្លៃធំធេងជាងមកុដ ដែលនេះជារឿងរ៉ាវដ៏មានឥទ្ធិពលអំពីការប្ដេជ្ញាចិត្ត ការតស៊ូ និងការបំផុសគំនិត”។

ស្ថាប័ន Miss Cosmo បន្តថា “ក្នុងនាមជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo របស់យើង កញ្ញា លក្ខិណា ប្រៀបបានទៅនឹងរស្មីនៃក្តីសង្ឃឹមក្នុងការផ្លាស់ប្តូរ និងផ្តល់នូវអានុភាពដល់អ្នកជំនាន់ក្រោយដែលមានក្តីស្រមៃក្នុងការបង្ហាញភាពជាខ្លួនឯងជាមួយ សម្រស់ដ៏អស្ចារ្យ និងគោលដៅដ៏ហ្មត់ចត់។ កញ្ញាមិនត្រឹមតែជាគំរូទេ ប៉ុន្តែជាអ្នកត្រួសត្រាយផ្លូវឆ្ពោះទៅរកភាពផ្លាស់ប្ដូរ ក្នុងការតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ”។

គួរជម្រាបថា កញ្ញា អុិន លក្ខិណា មាន​បទពិសោធក្នុងការប្រកួតច្រើនឆ្នាំ និងទទួលបានពានរង្វាន់ជាច្រើន ដែលធ្វើឱ្យនាងក្លាយជាបវរកញ្ញាដំបូងតំណាងឱ្យប្រទេសកម្ពុជា (Miss Cosmo) និងទទួលបានចំណាត់ថ្នាក់កំពូលទាំង១០​ ក្នុងចំណោមបវរកញ្ញា ៥៦​ នាក់។ មិនតែប៉ុណ្ណោះ នាងបានបង្ហាញពីស្មារតីនៃការខិតខំប្រឹងប្រែង និងលើកទឹកចិត្តអ្នកគ្រប់គ្នានៅជុំវិញខ្លួន ដោយចាត់ទុកការប្រកួតប្រជែងនីមួយៗជាឱកាសដើម្បីរីកចម្រើន។ ជាមួយភាពឆ្លាតវៃ ប៉ិនប្រសប់ និងភាពជឿជាក់ នាងបានបង្ហាញពីវប្បធម៌ខ្មែរដ៏សម្បូរបែបលើឆាកអន្ដរជាតិដោយមានមោទភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទីute មុន

អុិន លក្ខិណា បានតំណែងធំលើឆាកអន្តរជាតិ ក្លាយជាឯកអគ្គរដ្ឋទូតនៃអានុភាពរបស់ស្ថាប័ន Miss Cosmo

ព័ត៌មានជាតិ១៤ នាទីutes មុន

ឯកឧត្តម ហ៊ុន​ ម៉ានី៖ ទោះការងារមិនល្អឥតខ្ចោះ តែថ្នាក់ដឹកនាំក្រសួង អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

គ្រោះមហន្តរាយផ្ទួនៗក្នុងរដ្ឋជាច្រើននៅអាមេរិកសម្លាប់មនុស្ស៣៩នាក់

ព័ត៌មានជាតិ៣២ នាទីutes មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៣៣ នាទីutes មុន

​​ទំនាក់​ទំនង​ចិន​-​អឺរ៉ុប​ឈាន​ដល់​​​​​៥០ឆ្នាំ​នៅ​ខែ​ឧសភា ខណៈប្រធាធិបតីចិន​​មិនចូលរួម​​​ផ្ទាល់​

Sokha Hotels

ព័ត៌មានពេញនិយម