ជីវិតកម្សាន្ដ
រៀបការ ៨ ឆ្នាំ តារា Lee Si Young ប្រកាសលែងលះជាមួយស្វាមីសេដ្ធីកូរ៉េ
យោងតាមគេហទំព័រ YTN នៅថ្ងៃទី១៧ បានឲ្យដឹងថា តារាសម្តែងស្រី Lee Si Young និងស្វាមី Cho Seong-hyun កំពុងតែដំណើរការនីតិវិធីលែងលះ។ ពួកគេបានបញ្ជូនឯកសារចាំបាច់ទៅតុលាការគ្រួសារក្រុងសេអ៊ូលកាលពីដើមឆ្នាំនេះ ខណៈពេលដែលលក្ខខណ្ឌសំខាន់នៃការលែងលះត្រូវបានព្រមព្រៀងគ្នារួចរាល់អស់ហើយ។
Lee Si Young បានរៀបការជាមួយលោក Cho Seong-hyun មានអាយុលើសនាង ៩ ឆ្នាំ កាលពីឆ្នាំ ២០១៧ ។ អាពាហ៍ពិពាហ៍របស់ពួកគេ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសដោយសារតែភាពជោគជ័យរបស់អ្នកជំនួញប្រាក់លាននៅក្នុងអាជីវកម្មភោជនីយដ្ឋាន ដែលគាត់ត្រូវបានគេដាក់ឈ្មោះថា Little Baek Jong Won សម្រាប់ការពង្រីកជាបន្តបន្ទាប់។ នៅឆ្នាំបន្ទាប់ Lee Si Young សម្រាលបានកូនប្រុសដ៏គួរឲ្យស្រលាញ់មួយ។

ទោះបីជាយ៉ាងណាក៏ដោយ ពេញមួយជីវិតអាពាហ៍ពិពាហ៍ Lee Si Young បានចែករំលែកទិដ្ឋភាពនៃជីវិតគ្រួសាររបស់នាង នៅក្នុងកម្មវិធីផ្សេងៗ រួមទាំង ‘I Live Alone’ និង ‘Point of Omniscient Interfere’ ដែលបង្ហាញពីគ្រួសាររីករាយ និងបើកចំហ។ ទោះបីជាយ៉ាងណាបន្ទាប់ពីប្រាំបីឆ្នាំ គូស្នេហ៍មួយគូនេះ បែរជាសម្រេចចែកផ្លូវគ្នាទៅវិញ។
Lee Si Young បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៨ ហើយទទួលបានការទទួលស្គាល់ជាសាធារណៈតាមរយៈរឿង «Boys Over Flower»” និងកម្មវិធី «We Got Married» ។ ដោយសារតែមានរួបរាងក្លៀវក្លានិងអត្តពលកម្ម នាងក៏បានហ្វឹកហាត់ប្រដាល់ដើម្បីក្លាយជាតួឯក ហើយថែមទាំងបានឈ្នះការប្រកួតប្រដាល់ស្ម័គ្រចិត្តផងដែរ។
ស្នាដៃថ្មីៗបំផុតរបស់នាងរួមមានរដូវកាលទី ២ និងទី ៣ នៃស៊េរី Netflix ‘Sweet Home’ ដែលបានចេញផ្សាយកាលពីឆ្នាំមុន។ នាងបានដើរតួជា Seo I Kyung ដែលជាអ្នកពន្លត់អគ្គីភ័យនៃកងកម្លាំងពិសេស ហើយទទួលបានការសរសើរចំពោះការសម្តែងដ៏ខ្លាំងក្លារបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖១២ឆ្នាំមុន តួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ឈប់និយាយរក Kim Soo Hyun ព្រោះជម្លោះ

-
KPT+២២ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល