ជីវិតកម្សាន្ដ
ពេជ្រ សូលីកា នាំយកថវិកាជិត ១ម៉ឺនដុល្លារ ពីការលក់សំបុត្រ Concert ឧបត្ថម្ភដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
ដើម្បីចូលរួមចំណែកជួយដល់សង្គម ពិសេសកុមារនៅកម្ពុជា តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានយកនូវថវិកាប្រមាណជិត ១ម៉ឺនដុល្លារ ដែលបានពីការប្រគុំតន្ត្រី Solo Concert កាលពីថ្មីៗកន្លងទៅ ឧបត្ថម្ភជួយដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា។

តារាចម្រៀងពេជ្រ សូលីកា បានរៀបរាប់ថា “ថ្ងៃនេះនាងខ្ញំ ពេជ្រ សូលីកា រួមទាំងក្រុមការងារបានពាំនាំយកថវិកាក៏ដូចជាអំណោយផ្សេងៗ បរិច្ចាគទៅកាន់មូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលទទួលបានមកពីការលក់សំបុត្រ Twilight The First Concert បរិច្ចាកចំនួន ៣៥.៥៥២.០០០រៀល និងបាយចំនួន ១០០០ប្រអប់ ព្រមទាំងភេសជ្ជៈ ៩០កេសផងដែរ។
ពេជ្រ សូលីកាបន្តទៀតថា ក្នុងនោះក៏មានការចូលរួមចំណែកពីមហាជនដែលជាអ្នកគាំទ្រនាង ចំពោះការជួយទិញសំបុត្រចូលរួមទស្សនា Concert របស់នាង។ ហេតុដូច្នេះហើយ នាងសម្តែងការគោរពអរគុណអ្នកគាំទ្រជាខ្លាំង ដោយគូសបញ្ជាក់ថា “បងប្អូនទាំងអស់គ្នា ក៏ជាចំណែកយ៉ាងធំ សម្រាប់មូលនិធិមួយនេះដូចគ្នា”។
អ្នកនាង ពេជ្រ សូលីកា បានបន្ថែមថា ជាចុងបញ្ចប់នាងខ្ញុំសូមជូនពរដល់ក្មួយៗ ដែលកំពុងទទួលការព្យាបាលទទួលបានជោគជ័យ និងឆាប់ជាសះស្បើយពីជំងឺផ្សេងៗ (ការងារសង្គមមូលនិធិគន្ធបុប្ផាកម្ពុជា)។ តាមរយ:សកម្មភាពសប្បុរសធម៌នេះដែរ ពេជ្រ សូលីកា ក៏ទទួលបានការគាំទ្រជាច្រើនពីមហាជនផងដែរ ។
ទង្វើនេះ ក៏ត្រូវបានទស្សនិកជន និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកចាត់ទុកថា ជាសកម្មភាពមនុស្សធម៌ដ៏គំរូល្អមួយក្នុងការងារចូលរួមចំណែកជួយដល់សង្គម។ នាងក៏ត្រូវបានអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានដាក់ក្តីរំពឹងថា តារាស្រីរូបនេះនឹងបន្តធ្វើសកម្មភាពមនុស្សធម៌នេះបន្ថែមទៀត ដើម្បីក្លាយជាតារាគំរូល្អដល់តារាប្រុស-ស្រីដទៃទៀត ដែលគួតែឆ្លៀតឱកាស ឬពេលវេលាផ្ទាល់ខ្លួន រួមចំណែកការងារសង្គមនេះផងដែរ៕ អត្ថបទ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ