Connect with us

ជីវិតកម្សាន្ដ

អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

បានផុស

នៅ

ការ​ចោទ​ប្រកាន់​កន្លង​មក​ជុំវិញ​ Gold Medalist ​ដែល​ជា​ភ្នាក់ងារ​បច្ចុប្បន្ន​មាន​ជម្លោះ​ជាមួយ​គ្រួសារ​សព​ Kim Sae Ron បាន​ផ្ទុះ​ឡើងម្ដងទៀត។ ជាមួយគ្នានោះ អតីតបុគ្គលិកម្នាក់បានអះអាងថា Seo Ye Ji គឺជាជនរងគ្រោះរបស់ក្រុមហ៊ុន ហើយថា Sae Ron បានដឹងពីព័ត៌មានសំខាន់ៗទាក់ទងនឹងការប្រព្រឹត្តខុសរបស់ទីភ្នាក់ងារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលដែលអះអាងថា ជាអតីតបុគ្គលិក Gold Medalist មានឈ្មោះថា A ពីមុនបានសរសេរនៅក្នុងផ្នែក comment នៃវីដេអូ YouTube ថា «កាលពីបួនឆ្នាំមុន ខ្ញុំបានធ្វើការនៅ Gold Medalist ប៉ុន្តែត្រូវបានបណ្តេញចេញ បន្ទាប់ពីបែកធ្លាយព័ត៌មានសំខាន់ៗអំពី Seo Ye Ji ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួនពីរ ប៉ុន្តែអ្នកយកព័ត៌មានមិនបានផ្សព្វផ្សាយព័ត៌មាននោះទេ ដោយសារតែ Lee Sa Rang ជាបងប្អូនជីដូនមួយរបស់ Kim Soo-hyun និងជាស្ថាបនិកបានបញ្ជាពួកគេមិនឲ្យធ្វើ ដោយខ្លាចថាវានឹងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន»។

A ក៏បានបញ្ជាក់ដែរថា Kim Soo-hyun និងបងប្អូនជីដូនមួយរបស់គាត់ Lee Sa-rang បានជាប់ពាក់ព័ន្ធក្នុងបញ្ហាជាច្រើន ប៉ុន្តែ Seo Ye-ji ត្រូវបានប្រើប្រាស់ជាខែល នៃការចោទប្រកាន់អវិជ្ជមានមួយចំនួនប្រឆាំងនឹងនាង។

មិនតែប៉ុណ្ណោះ Gold Medalist ថែមទាំងបានជួលមនុស្សឲ្យនិយាយកុហក ផ្សាយការអះអាងមិនពិត និងចោទប្រកាន់ Seo Ye Ji ថា នាងជាតារាមានចរិតមិនល្អ ឈ្លើយចំពោះបុគ្គលិក និងឲ្យពួកគេបង្កើតរឿងមិនពិតថា នាងបានប្រព្រឹត្តអំពើហឹង្សានៅសាលា ហើយ Lee Sa Rang បានបញ្ជាឲ្យអ្នកកាសែតផ្សព្វផ្សាយការភូតកុហកទាំងនោះចេញទៅ។

A ថែមទាំងអះអាងទៀតថា Seo Ye Ji បានចុះកុងត្រាជាមួយ Gold Medalist ​ម្តងទៀត ដោយសារតែនាងជឿជាក់លើ Kim Soo Hyun ប៉ុន្តែចុងក្រោយ នាងត្រូវបានគេកេងប្រវ័ញ្ច ខណៈដែលភ្នាក់ងារទទួលបានប្រាក់ចំណេញ។ អតីតបុគ្គលិករូបនេះក៏បានលើកឡើងពី Kim Sae Ron ដោយបញ្ជាក់ថា នាងដឹងពីការពិតសំខាន់ៗ ដូច្នេះគេចង់ផ្ញើសារនេះទៅកាន់ឪពុកម្តាយរបស់នាង ប្រសិនបើគ្រួសាររកឃើញសៀវភៅកំណត់ហេតុពណ៌ផ្កាឈូករបស់ Kim Sae Ron នោះនឹងរកឃើញការពិតបន្ថែមទៀត​ អំពីអ្វីដែលបានកើតឡើងរវាងនាង និង Kim Soo Hyun។ ឪពុក​ម្តាយ​របស់​នាង​មិន​បាច់​ព្រួយ​បារម្ភ​ទេ Gold Medalist ​នឹង​លាត​ត្រដាង​ខ្លួន​ដោយ​មិន​ដឹង​ខ្លួន​ឡើយ។

ការ​អត្ថាធិប្បាយ​នេះ​ត្រូវ​បាន​សរសេរ​នៅ​មុន​ពេល Kim Sae Ron ទទួល​មរណភាព។ យោងទៅតាមគ្រួសាររ នាងបានរក្សាទុកកូនសៀវភៅជាប្រចាំ ហើយគម្របរបស់វាពិតជាពណ៌ផ្កាឈូក ស្របតាមការអះអាងរបស់ Aពិតប្រាកដមែន។

សូមជម្រាបជូនថា Seo Ye Ji បានចុះកិច្ចសន្យាផ្តាច់មុខជាមួយ Gold Medalist ​ក្នុងឆ្នាំ ២០១៩ ប៉ុន្តែបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងបន្ទាប់ពី Kim Jung Hyun មានភាពចម្រូងចម្រាស។ នាងបានចាកចេញពីក្រុមហ៊ុននៅខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយឥឡូវនេះស្ថិតនៅក្រោមភ្នាក់ងារសិល្បករ Sublime ។

ជាមួយនឹងពាក្យចចាមអារ៉ាម ដែលភ្ជាប់នាង ទៅនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់របស់ Kim Soo Hyun និង Kim Sae Ron នោះ Seo Ye Ji បានលើកឡើងដោយផ្ទាល់នូវការរំពឹងទុកនេះ។ កាល​ពី​ថ្ងៃ​ទី ១៣ ខែ​មីនា នាង​បាន​សរសេរ​នៅ​លើ fancafe របស់​នាង​ថា «ខ្ញុំ​មិន​មាន​ទំនាក់​ទំនង​ជាមួយ Kim Soo Hyun ឬ​បង​ប្អូន​ជីដូន​មួយ​របស់​គាត់ Lee Sa Rang ទេ៕

Seo Ye Ji និង Kim Soo Hyun

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖១២ឆ្នាំមុន តួឯកស្រីរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ឈប់និយាយរក Kim Soo Hyun ព្រោះជម្លោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សហរដ្ឋអាមេរិក​ ដំឡើងពន្ធលើចិនដល់ ២៤៥ ភាគរយ

ព័ត៌មានជាតិ២ ម៉ោង មុន

មុនមកដល់កម្ពុជា​ លោក ស៊ី ជីនពីង ថា កម្ពុជា-ចិន ត្រូវតែពង្រឹងសន្តិសុខកម្រិតខ្ពស់ ប្រឆាំងការបំបែកខ្លួន បដិវត្តន៍ពណ៌ និងការឆបោកតាមអនឡាញ

ព័ត៌មានជាតិ១ ម៉ោង មុន

មុនធ្វើទស្ស​នកិច្ចនៅកម្ពុជា លោក ស៊ី ជីនពីងថា ចិន មិនហាមឃាត់កម្ពុជាឡើយ ក្នុងការរើសផ្លូវអភិវឌ្ឍន៍ប្រទេសដែលស្របនឹងលក្ខខណ្ឌជាតិ

Sokha Hotels

ព័ត៌មានពេញនិយម