ជីវិតកម្សាន្ដ
សុខ ពិសី រស់នៅដោយការភ័យខ្លាចអំឡុងសម័យកាល កូវីដ-១៩
តារាចម្រៀងស្រីសម្លេងផ្អែមរបស់ផលិតកម្ម សាន់ ដេ កញ្ញា សុខ ពិសី បានបញ្ជាក់ប្រាប់ឲ្យដឹងពីអារម្មណ៍ផ្ទាល់ខ្លួនអំឡុងពេលដំណាក់កាលនៃជំងឺកូវីដ-១៩ថា រាល់ថ្ងៃមិនថាឡើយតែបងប្អូនទូទាំងប្រទេសទេដែលភ័យខ្លាចជំងឺដ៏កាចសាហាវនេះ សូម្បីតែខ្លួននាងផ្ទាល់ក៏ខ្លាចខ្លាំងបំផុត។
តារាស្រី សុខ ពិសី បានបន្តថា នាងពិតជាមានការភ័យខ្លាចចំពោះជំងឺកូវីដ-១៩នេះខ្លាំងណាស់។ ម្យ៉ាងទៀតនាងក៏ចង់ឲ្យជំងឺមួយនេះឆាប់រលាយបាត់សាបសូន្យឆាប់ៗផងដែរខណៈដែលបច្ចុប្បន្នកំពុងកើតមានលើប្រជាពរដ្ឋខ្មែររាប់រយនាក់ផងនោះ។
កញ្ញា សុខ ពិសី បានថ្លែងសារខ្លីថា កូវីដអើយសូមអ្នករលាយទៅព្រោះរាល់ថ្ងៃរស់នៅដោយការភ័យខ្លាច ហើយខួរក្បាលភ័យឡើងចង់គាំង។ ជាមួយគ្នានេះ ឆ្លើយតបនឹងការលើកទឹកចិត្តរបស់អ្នកគាំទ្រ សុខ ពិសី បានបញ្ជាក់ដោយខ្លីថា ដោយសារបញ្ហាជំងឺនេះនាងស្ទើរកើតរោគចិត្តម្តងៗទៅហើយ។
ការលើកឡើងរបស់តារាស្រី សុខ ពិសី នេះគឺបន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្នមានតារាសិល្បៈរបស់ខ្មែរមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ជាបន្តបន្ទាប់ខណ:មានខ្លះទៀតកំពុងធ្វើចត្តាឡីស័ក១៤ថ្ងៃផងនោះ៕
អត្ថបទ ៖ ចាន់រ៉ា
-
វប្បធម៌ ជំនឿ៦ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ
-
នយោបាយ២ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ