ជីវិតកម្សាន្ដ
តារាកូរ៉េណាខ្លះ រកចំណូលបានច្រើនជាងគេក្នុងឆ្នាំ ២០២៥ នេះ
ប្រាក់ខែខ្ពស់របស់តារាសម្ដែងក្នុងប្រទេសកូរ៉េខាងត្បូងនាពេលថ្មីៗនេះ បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំង ដោយការបង្ហោះមួយបានទាក់ទាញចំណាប់អារម្មណ៍ជាពិសេស។ ព្រមជាមួយគ្នានោះ ការបង្ហោះដែលមានចំណងជើងថា អត្តសញ្ញាណរបស់តារាសម្តែងប្រុសដែលរកបាន ៥០០លានវ៉ុនក្នុងមួយភាគ ថ្មីៗនេះក៏បានលេចឡើងនៅលើសហគមន៍អនឡាញ អមដោយរូបថត និងអត្ថបទ។
ការបង្ហោះនេះបានបង្ហាញថាតារាសម្តែង Park Hyung-sik រកចំណូលបាន ៥០០លានវ៉ុន (ប្រហែល ៣៤៥,០០០ដុល្លារ) ក្នុងមួយភាគសម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង Doctor Slump។

ដើមឡើយ Park Hyung-sik បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាសមាជិកនៃក្រុមក្មេងប្រុស ZE:A មុនពេលផ្លាស់ប្តូរទៅសម្តែង។ ចាប់តាំងពីពេលនោះមក គាត់បានបង្ហាញសមត្ថភាពសម្តែងតាមរយៈតួនាទីជាច្រើននៅក្នុងរឿងដូចជា «I Remember You” “The Heirs” “My Family” “High Society” “Strong Woman Do Bong-soon” “Dr Slump” និង “Buried Hearts” ។
ថ្មីៗនេះ តារាសម្ដែងវ័យ៣៣ឆ្នាំ បានដើរតួជា Seo Dong-ju ក្នុងរឿង “Buried Hearts” របស់ SBS ។ តួអង្គរបស់គាត់ត្រូវបានបង្ហាញថាជាបុគ្គលម្នាក់ដែលមានការចងចាំពិសេស និងភាពឆ្លាតវៃ ហើយគាត់ទាក់ទាញអ្នកទស្សនាជាមួយនឹងការបង្ហាញអំពីបុរសម្នាក់ដែលបន្ទាប់ពីត្រូវបានក្បត់ដោយគូស្នេហ៍ តែបែរជាវិលត្រលប់មកវិញនូវជីវិតស្វែងរកការសងសឹកប្រឆាំងនឹងអ្នកដែលធ្វើបាបគាត់។ ការសម្តែងដ៏ត្រជាក់នេះ បានរំជួលចិត្តដល់អ្នកទស្សនាព្រមទាំងបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រជាច្រើនយ៉ាងគគ្រឹកគគ្រេងថែមទៀតផង។
មិនតែប៉ុណ្ណោះ ការកើនឡើងប្រជាប្រិយភាពនៃមាតិកា OTT នៅក្នុងប្រទេសកូរ៉េ ក៏បាននាំឲ្យមានការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើប្រាក់ខែខ្ពស់របស់តារាល្បីៗផងដែរ។ ក្នុងនោះផងដែរ របាយការណ៍ក៏បង្ហាញថា Kim Soo-hyun ទទួលបាន ៥០០លានវ៉ុនក្នុងមួយភាគសម្រាប់តួនាទីនៅក្នុងរឿង “One Ordinary Day” និងប្រហែល ៣០០ លានវ៉ុនសម្រាប់ការបង្ហាញខ្លួននៅក្នុងរឿងភាគរបស់ទូរទស្សន៍ tvN “Queen of Tears” ។ យោងតាមរបាយការណ៍ Kim Soo-hyun រកបានប្រហែល ៤ ពាន់លានវ៉ុនពី One Day និងប្រហែល៥ ពាន់លានវ៉ុនពី “Queen of Tears” ។ តួលេខទាំងនេះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតមានការភ្ញាក់ផ្អើល ដោយបង្ហាញពីរបៀបដែលតួនាទីរកកម្រៃនៅក្នុងរឿងភាគខ្ពស់អាចជាតួសម្តែងកំពូលៗ។
លើសពីនេះ Park Bo-gum និង IU ត្រូវបានគេនិយាយថារកបាន ៥០០ លានវ៉ុនក្នុងមួយភាគ សម្រាប់រឿងភាគរបស់ Netflix ដែលមានចំណងជើងថា «When Life Gives You Tangerines» ខណៈពេលដែលតារាសម្តែង Choi Min-sik ទទួលបាន ៣៥០ លានវ៉ុនក្នុងមួយភាគ សម្រាប់តួនាទីរបស់គាត់នៅក្នុងរឿង Disney+ “Casino” ។ តារាសម្តែង Song Joong-ki ដែលត្រូវបានគេស្គាល់ថាជាតួនៅក្នុងរឿង JTBC រឿង “Reborn Rich” ត្រូវបានគេរាយការណ៍ថាទទួលបាន ៣០០លានវ៉ុនក្នុងមួយភាគ។
ដ្បិតតែថាតារាខាងលើរកចំណូលបានច្រើនក៏ពិតមែន តែតារាប្រុសដែលមានចំណូលខ្ពស់ជាងគេបង្អស់ក្នុងចំណោមតារាកូរ៉េបច្ចុប្បន្នជារបស់ Lee Jung-jae ដែលត្រូវគេនិយាយថា លោករកបាន ១ពាន់លានវ៉ុនក្នុងមួយវគ្គសម្រាប់តួនាទីនៅក្នុង “Squid Game Season 2” នៅលើ Netflix ។ ជាលទ្ធផល ប្រាក់ខែរបស់ Lee Jung-jae បានធ្វើឲ្យគាត់ក្លាយជាតារាដែលរកចំណូលបានច្រើនជាងគេនៅក្នុងប្រទេសកំណើតថែមទៀតផង។
ព័ត៌មានអំពីប្រាក់ខែរបស់តារាសម្ដែង បានបង្កើតប្រតិកម្មជាច្រើនពីសំណាក់អ្នកលេងអ៊ីនធឺណិត។ មតិមួយចំនួនបានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរថា នេះជាមូលហេតុដែលតារាល្បីៗធ្វើអ្វីដែលពួកគេធ្វើ។ អ្នកខ្លះថែមទាំងបង្ហាញការច្រណែននឹងតារាល្បីៗ ដែលពួកគេម្នាក់ៗឆ្លុះបញ្ចាំងពីការទទួលស្គាល់កាន់តែច្រើនឡើងនៃចំនួនប្រាក់ដ៏ច្រើនដែលតារារកបានពីការសម្ដែងក្នុងរឿងភាគជោគជ័យរៀងៗខ្លួន។
យ៉ាងណាមិញ ប្រាក់ខែខ្ពស់ទាំងនេះមិនត្រឹមតែឆ្លុះបញ្ចាំងពីប្រជាប្រិយភាព និងតម្លៃពាណិជ្ជកម្មរបស់តារារឿងកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីឥទ្ធិពលដែលកំពុងកើនឡើងនៃវេទិកា OTT ក្នុងការបង្កើតឧស្សាហកម្មកម្សាន្តផងដែរ។ នៅពេលដែលសេវាផ្សាយបន្តពង្រីក ប្រាក់ខែតារាសម្តែងទំនងជានឹងបន្តកើនឡើង ដែលជួយធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាទីផ្សាររឿងភាគទូរទស្សន៍ដែលរកចំណូលបានច្រើនបំផុតក្នុងពិភពលោក៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អតីតបុគ្គលិកថា Seo Ye Ji ជាជនរងគ្រោះដែលប្រើជាខែល ហើយ Kim Sae Ron ក៏ដឹងរឿងរសើបនោះដែរ

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៣ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ៥ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង