ជីវិតកម្សាន្ដ
ដកខ្លួនពីសិល្បៈជាង ១០ឆ្នាំអាចារ្យធំ បង្ហាញវត្តមានសម្ដែងឡើងវិញ ក្នុងទម្រង់វប្បធម៌ និងប្រពៃណីខ្មែរ
អតីតតារាចម្រៀងរ៉េបឌីជេអាចារ្យធំ បានបង្ហាញវត្តមានចូលរួមសម្តែងជាថ្មីឡើងវិញ ជាមួយកំពូលតារាចម្រៀងលោកឧកញ៉ា ខេមរ: សិរីមន្ត ក្រោយដកខ្លួនចេញពីវិស័យមួយនេះជាង ១០ឆ្នាំកន្លងមកនេះ។

ការបង្ហាញខ្លួននៅក្នុងវិស័យសិល្ប:ជាថ្មីនេះលោកអាចារ្យធំ បានសម្តែងក្តីរំភើប ព្រោះមិនត្រឹមមានឱកាសសម្តែង MV ជាមួយលោកឧកញ៉ា ខេមរ: សិរីមន្ត នោះទេ គឺថែមទាំងសម្តែងក្នុងទម្រង់បែបវប្បធម៌និងប្រពៃណីខ្មែរទៀតផង។
អាចារ្យ ធំ បានរៀបរាបដូច្នេះថា ដកខ្លួនជាង១ទស្សវត្សរ៍ពីវិស័យសិល្បៈថ្ងៃនេះខ្ញុំមានសេចក្ដីសោមនស្សនិងកិត្តិយស បានចូលរួមសម្ដែងបទចចម្រៀង MV ជាមួយលោកឧកញ៉ា ខេមរៈ សិរីមន្ត ក្នុងទម្រង់បែបវប្បធម៌ ប្រពៃណីខ្មែរ ។
លោកបន្តថា លោកពិតជាមានមោទកភាពក្រៃលែង ចំពោះអត្ថន័យនៃបទចម្រៀងមួយនេះ និងការដឹកនាំផលិតដែលរំលេចនូវមរតកអត្តសញ្ញាណវប្បធម៌ដ៏ល្អផូរផង់ យ៉ាងសម្បូរបែបរបស់ខ្មែរយេីង ក្នុងចេតនារួមគឺចង់ផ្សព្វផ្សាយឱ្យបានល្បីរន្ទឺសុះសាយទៅកាន់ឆាកអន្តជាតិហេីយ ជាពិសេសមានការចូលរួមសម្ដែងពីសំណាក់អ្នកសិល្បៈបរទេសជាច្រេីនរូបទៀត។
ទោះបីយ៉ាងណាអាចារ្យធំ បានបន្ថែមថា លាលោកសុំលាក់ចំណងជេីងសិន ខណ:បទនេះចេញឆាប់ៗខាងមុខនេះ។ ចំណែកលោក ខេមរ: សិរីមន្ត បាននិយាយដែរថា យើងរួមគ្នាស្រលាញ់នឹងគាំទ្រវប្បធម៌ខ្មែរយើងទាំងអស់គ្នា ។តាមរយ:នេះដែរ ក៏មានអ្នកគាំទ្រមួយចំនួនបាននឹងកំពុងរង់ចាំទស្សនាផងដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?