Connect with us

ជីវិតកម្សាន្ដ

Bella ទម្លាយថា ខ្លួនធ្លាប់ជំពាក់លុយហាង ដោយសារតែចូលចិត្តស្កេន QR Code

បានផុស

នៅ

ថ្វីត្បិតតែជាតារាស្រីលំដាប់ជួរមុខក្នុងវិស័យសិល្បៈក៏ពិតមែន ប៉ុន្តែ Bella Ranee Campen ក៏ធ្លាប់ជួបការលំបាករបស់នាងដែរ។ ចំពោះ​ទម្លាប់​ផ្ទាល់​ខ្លួនរបស់តារាស្រីគឺមិនចូលចិត្តដាក់លុយជាប់ខ្លួនច្រើនដោយសារតែនាងខ្លាចគេបោកប្រាស់ រហូតថ្ងៃមួយនាងត្រូវជំពាក់លុយហាងគេដោយសារ QR Code។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាសម្ដែងស្រី៣៥ឆ្នាំ បានបង្ហើបថា នាងធ្លាប់មានលុយតិចបំផុតក្នុងកាបូបគឺត្រឹមតែ ៥បាត ហើយច្រើនបំផុតគឺត្រឹមតែមួយពាន់បាតប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ការទម្លាប់ដាក់លុតតិចបានធ្វើឲ្យនាង​ជួប​ប្រទះ​នឹង​ហេតុការណ៍​ដ៏​រន្ធត់​បំផុត នោះគឺពេលមួយដែរ តារាស្រីអត់មានលុយបង់ថ្លៃម្ហូបឲ្យគេ ដោយសារតែភោជនីយដ្ឋានមិនទទួលយកការស្កែន QR Code ដូច្នេះនាងត្រូវត្រលប់មកបង់ប្រាក់នៅពេលក្រោយទៀត។ ជាមួយគ្នានោះថែមទៀតដែរ នាងក៏បង្ហើបថែមទៀតថា ធ្លាប់​ឲ្យ​ឡាន​អស់​សាំង​នៅ​កណ្តាល​ផ្លូវ​ ព្រោះតែ​ខ្ជិល​ចាក់​សាំង។

យ៉ាងណាមិញ តារាសម្ដែងថៃរូបនេះបានប្រាប់ឲ្យដឹងវិញថា ដោយសារតែមានទម្លាប់ដាក់លុយតិចតាមខ្លួន ទើបធ្វើឲ្យសព្វថ្ងៃនេះ នាងមិនរំពឹងលើការស្កេនលុយតាមទូរសព្ធទៀតទេ។ ឥលូវនាងតែងតែដាក់លុយតាមខ្លួនច្រើនៗ តែក៏ល្មមសមគួរ កាន់តែតិចកានតែល្អបំផុត។ចៀសវាងជួបការបោកប្រាស់ណាមួយដែលនាមឲ្យខាតបង់លុយកាក់ចោលឥតអំពើរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Chompoo ថាស្គាល់ Due ជាយូរហើយ តែអត់ដឹងរឿងខ្ចី​របស់ប្រេនៗពីសេដ្ធីទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២០ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជីនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

កីឡា៩ ម៉ោង មុន

រឿង​សំខាន់​៥​ត្រូវ​ដឹងពី ព្រះ​ខ័ន​រាជ​ស្វាយរៀង ឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី ព្រមាន បើអ៊ុយក្រែន ហ៊ានយកមីស៊ីល Taurus របស់អាល្លឺម៉ង់ បាញ់ចូលដីខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក ​ចោទ​ក្រុមហ៊ុន​ផ្កាយរណប​ចិន​ថា​បាន​ជួយ​ដល់​ការ​វាយប្រហារ​របស់​ក្រុមហ៊ូធី

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រធានាធិបតីចិន ប្រកាសជួយកម្ពុជាឱ្យសម្រេចបានគោលដៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម