Connect with us

ជីវិតកម្សាន្ដ

ក្រោយវះកាត់ខ្នែងពោះវៀន ស្ថានភាពលោក សុខ​ សុធន បានធូរស្រាលវិញហើយ ខណៈកំពុងបន្តថែទាំនៅផ្ទះ

បានផុស

នៅ

បន្ទាប់ពីវះកាត់ពោះវៀនដុះខ្នែងកាលពីពេលថ្មីៗមកនេះអ្នកនិពន្ធ និងជាតារាសម្តែងជើងចាស់ល្បីឈ្មោះលោក​ សុខ​ សុធន ត្រូវបានអនុញ្ញាតឱ្យចេញទៅផ្ទះវិញហើយ ក្រោយអាការ:ជំងឺបានធូរស្បើយច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិត មុននេះទស្សនិកជនមានការភ្ញាក់ផ្អើលដោយទទួលដំណឹងអ្នកនិព្ធ និងដឹកនាំរឿងល្បីឈ្មោលោក​ សុខ​ សុធន ត្រូវបានចូលសម្រាកនឹង វះកាត់ខ្នែងពោះវៀន (រលួយ) នៅមន្ទីពេទ្យព្រះកុសុមៈខណ:ការវះកាត់គឺទទួលបានជោគជ័យ។

ដោយឡែកបើតាមការបញ្ជាក់ពីក្រុមការងារសមាគមសិល្បករខ្មែរដែលបានចុះទៅសួរសុខទុក្ខដល់គេហ ដ្ឋានបានឲ្យដឹងថាលោកស្រី នៅ សូនិតា អនុប្រធាន បានអញ្ជើញទៅសាកសួរសុខទុក្ខសិល្បកររៀមច្បងលោក សុខ សុធន ដែលកំពុងសម្រាកព្យាបាលនៅគេហដ្ឋានបន្ទាប់ពីវះកាត់ពោះវៀនដុះខ្នែងកាលពីពេ លថ្មីៗនេះ។

ស្ថានភាពសុខភាពរបស់តារាសម្ដែងជើងចាស់និងជា អ្នកនិពន្ធលោក សុខ សុធន បានប្រសើរឡើងច្រើនហើយ។ក្នុងនោះអនុប្រធានបានសាកសួរសុខទុក្ខស្វែ ងយល់ពីស្ថានភាពសុខភាពរបស់សិល្បកររៀមច្បងលោគ្រូ សុខ សុធន ប្រកបដោយភាពស្និទស្នាលនិង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពី សំណាក់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរជូនចំពោះសិល្បកររៀមច្បងលោក សុខ សុធន់ និងគ្រួសារផងដែរ។

ជាមួយគ្នានោះសិល្បករជើងចាស់លោក សុខ សុធន បានសម្ដែងនូវអារម្មណ៍រីករាយ និង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរដែលបានយក ចិត្តទុកដាក់ព្រួយបារម្ភ និងតាមដានអំពីស្ថានភាពសុ ខភាពរបស់លោកជាប្រចាំ។

តារាសម្តែងជើងចាស់​លោក សុខ​ សុធន​ បច្ចុប្បន្នគឺមានវ័យ​៦៥​ឆ្នាំដោយលោកបានបម្រេីនៅក្នុងវិថីជាអ្នកសិល្បៈ​ សម្តែងភាពយន្ត​ តែងនិពន្ធ​ អស់រយៈ​ពេលជាង ៤០ឆ្នាំមកហេីយ​ ហើយ​ស្នាដៃរបស់លោកជាច្រេីនកំពុងទទួលបានការគាំទ្រច្រេីនផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​បើក​កិច្ច​ប្រជុំ​ជ្រើសរើស​បេក្ខភាពសហគ្រាស​ ​ប្រគល់​ពានរង្វាន់ “សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ”

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់​ ដេីម្បីគាំទ្រកាកបាទក្រហមកម្ពុជា

កីឡា១១ ម៉ោង មុន

Paul Scholes ចុចឈ្មោះ Messi ជាកីឡាករល្អបំផុតគ្រប់សម័យកាល ខណៈបច្ចុប្បន្នគឺម្នាក់នេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ប៉ែន បូណា៖ អ្នកដឹកនាំដែលធ្វើឱ្យពលរដ្ឋសុខសប្បាយ ខុសពីឧទ្ទាមនយោបាយដែលបន្លាចពលរដ្ឋឱ្យភិតភ័យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាន់វ៉ា ជួប​​ មីន អ៊ុងឡាំង ​ដ៏​កម្រក្នុងទីក្រុងបាងកក

Sokha Hotels

ព័ត៌មានពេញនិយម