ជីវិតកម្សាន្ដ
ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ
Due Arisara ដែលជាតារាស្រីថៃល្បីឈ្មោះមួយរូប និង បានប្ដីជាសេដ្ឋីតៃវ៉ាន់ ជាញឹកញយនាងតែងបង្ហាញពីជីវិតដ៏ហាយសូរ លំដាប់សេដ្ឋីដោយស្លៀកសំលៀកបំពាក់ថ្លៃៗ កាបូបប្រ៊េនៗ ជិះឡានទំនើប ដើរលេងគ្រប់ប្រទេស ជិះយន្ដហោះសុទ្ធតែ Business Class ព្រមទាំងរស់នៅផ្ទះសុទ្ធតែ Penthouse។ រាល់ពេលនាងបង្ហោះរូបភាព ម្ដងៗ តែងធ្វើឲ្យមហាជនគ្រប់គ្នាចំហរមាត់ធំៗ ស្ងើចសរសើរ និង ច្រណែនពីជីវិតដ៏ហាយសូររបស់នាងខ្លាំងណាស់។ ប៉ុន្ដែរឿងដែលមិននឹកស្មាននោះ កាលថ្មីៗនេះ នាងត្រូវឡើងលើទំព័រមុខសារព័ត៌មានថៃចុះផ្សាយឥតសំចៃថាជា ហាយសូរប្រហោងក្នុង ព្រោះបែកធ្លាយរឿងនាងជំពាក់បំណុលមិត្តភក្ដិជិតស្និទ្ធជិត ២ លានដុល្លារ និង មានរឿងអាស្រូវរឿងជួលផ្ទះគេនៅ សុទ្ធតែ Penthouse។
យ៉ាងណា រឿងរ៉ាវរបស់តារាស្រីនិយមដើរតួឆ្នាសឆ្នើមក្នុងកុនភាគថៃ នាពេលនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្ដាញសង្គមនាពេលបច្ចុប្បន្ន។ Due Arisara ត្រូវគេរាយការណ៍ថាបានជំពាក់បំណុលជាង ៦២ លានបាតពីអ្នកជំនួញស្រី Maynie Minimay ហើយបដិសេធមិនព្រមសងទាន់ពេលវេលា។
ពិធីករ Moddam Tonjaroen បានទម្លាយរឿងនៅពីក្រោយខុនដូរប្រណីតតម្លៃ ៧០០ លានបាតឬជាង ២០ លានដុល្លារ ដែលតារាស្រី Due Arisara ធ្លាប់បានប្រកាសក្ដែងៗថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនាង តាមពិតទៅនាងជួលគេក្នុងតម្លៃ ៨០០,០០០បាតក្នុងមួយខែ សូម្បីតែឡានទំនើបក៏ជួលគេមកថតដែរ។

មិនតែប៉ុណ្ណោះ ភាគីខាងដើមចោទក៏មានភស្តុតាងដែលថា តារាស្រីរូបនេះបានលួចទៅបញ្ចាំទ្រព្យសម្បត្តិរបស់លោកជំទាវ Maynie ទើបនាំឲ្យ Due ត្រូវបង្ខំចិត្តទូរស័ព្ទទៅកម្មវិធីដោយផ្ទាល់ហើយបានសារភាពថា អ្នកក្នុងព័ត៌មាននេះគឺពិតជានាងមែន ហើយទទួលយកថាគ្រប់បញ្ហាទាំងអស់ ដែលដើមឡើយនាងគ្មានចេតនាបោកប្រាស់អ្នកណាទេ។ ក្នុងនោះនាងទម្លាយថែមទៀតថា មកពីរូបនាងចំណាយច្រើនពេក ហើយការរកស៊ីក៏មិនជោគជ័យទៅមុខទៀត។
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវគ្គចុងក្រោយនៃកម្មវិធី Chae ចាក់ផ្សាយថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥ ពិធីករ Moddam បានទម្លាយឲ្យដឹងថា Penthouse តម្លៃ ៧០០ លានបាតរបស់ Due Arisara និងស្វាមីរបស់នាង ពិតជាមិនបានទិញវាទេ។ ប៉ុន្តែការជួលដោយចុះកិច្ចសន្យាជាមួយម្ចាស់បន្ទប់ជនជាតិចិន ក្នុងតម្លៃ៨០ម៉ឺនបាតក្នុងមួយបន្ទប់សរុប២បន្ទប់ ដោយត្រូវបង់ថ្លៃខុនដូជាង១លានបាត (ជិត ៣ ម៉ឺនដុល្លារ) ក្នុងមួយខែឯណោះ ។
លើសពីនេះ លោកបានបញ្ចាក់បន្ថែមអំពីឡានទំនើបដែលគ្រប់គ្នាឧស្សាហ៍ឃើញនាងថតឃ្លីបហើយយកទៅបង្ហោះលើបណ្ដាញសង្គមថា ស្វាមីជនជាតិតៃវ៉ាន់ទិញឲ្យនោះក៏មិនមែនជាការពិតឡើយ។ តាមពិតនាងប្រាប់អ្នកលក់ថា ចង់ទិញរថយន្តស្ព័រនេះ តែស្នើសុំគេយកមកផ្ទះដើម្បីជិះសាកសិន រួចក៏យកមកថតមាតិកាដូចជាឡានរបស់ខ្លួនឯង ហើយក៏យកទៅឲ្យអ្នកលក់វិញដោយប្រាប់ថាមិនទិញទេ និងយកលេសថាឡានសំឡេងឮខ្លាំង នាងមិនចូលចិត្តឡើយ។
យ៉ាងណាមិញ ព័ត៌មានទាំងនេះគ្រាន់តែជាការអះអាងមួយផ្នែក ដោយគ្មានភស្តុតាងច្បាស់លាស់ណាមួយ ដើម្បីបញ្ជាក់ការពិតថា Due Arisara ពិតជាហៃសូប្រហោងក្នុងដូចដែលមហាជនបានលើកឡើងឬយ៉ាងណាទេ។ ក្នុងពេលបច្ចុប្បន្ននេះ តារាសម្ដែងស្រីបានក្លាយជាគោលដៅនៃការចាប់អារម្មណ៍ពីសាធារណជន ដោយម្នាក់ៗរង់ចាំមើលថា តើរូបនាងនឹងចេញមុខបដិសេធពាក្យចចាមអារ៉ាម អំពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនដែរទេ?

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Due Arisara ប្រាប់ប៉ូលិសថា មិនបានរត់គេចខ្លួនទេ នាងនឹងវិលមកដោះស្រាយឆាប់ៗ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?