Connect with us

ជីវិតកម្សាន្ដ

ការបញ្ចុះសព សាន់ឆាយ នៅតែរងភាពចម្រូងចម្រាស ខណៈកូនទាំង២អវត្តមាន

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានបង្ហាញព័ត៌មានថា កូនបង្កើតរបស់ Barbie Hsu ឬតួសាន់ឆាយ ទាំងពីរនាក់មិនបានដឹងពីការបញ្ចុះសពម្តាយរបស់ពួកគេ។ ភ្លាមៗ អ្នក​​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​សម្ដែង​ការ​ខឹង​សម្បារ​ដោយ​និយាយ​ថា ​នេះ​ជា​សកម្មភាពមិន​គួរ​ឲ្យ​ជឿ និង មិន​សម​ហេតុផលហើយថែមទាំងចោទជាសំណួរជាច្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរកត់សម្គាល់ថា លើកនេះ គ្រួសារតារារបស់សពសាន់ឆាយបានជ្រើសរើសនៅស្ងៀម រួមជាមួយនឹងភាពស្ងៀមស្ងាត់ដ៏កម្រពីសារព័ត៌មានតៃវ៉ាន់ ។ ដំបូងឡើយ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា កូនពីរនាក់របស់ Barbie មានវត្តមាននៅឯពិធីបញ្ចុះសព ខណៈដែលអតីតស្វាមីគឺលោក Wang Xiaofei បានអវត្តមានដែរ។

យ៉ាង​ណា​ក៏​ដោយ Mandy ជា​ភរិយា​បច្ចុប្បន្ន​របស់ Wang Xiaofei បាន​ចេញ​មុខ​បដិសេធ​ព័ត៌ ដោយ​បញ្ជាក់​ថា កូន​ទាំង​ពីរ​ពិត​ជា​មិន​បាន​បង្ហាញ​ខ្លួន​ក្នុង​ពិធី​បុណ្យ​សព​ទេ។ នេះ​ធ្វើ​ឲ្យមនុស្ស​ជា​ច្រើន​​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​រឿងរ៉ាវទាំងនោះថា ហេតុអ្វីកូនបង្កើតមិនបានចូលរួមបញ្ចុះសពម្ដាយចុងក្រោយ។

លើសពីនេះ Wang Xiaofei បានស្នើទិញផ្នូរឲ្យអតីតភរិយា ប៉ុន្តែម្តាយនាងមិនព្រម ដោយហេតុផលគោរពតាមបំណងកូនស្រី ពោលគឺចង់ធ្វើពិធីបញ្ចុះសព (ដាំដើមឈើអនុស្សាវរីយ៍ជំនួសការបញ្ចុះសព)។ ទីបំផុត ប្តីទីពីររបស់សាន់ឆាយ គឺ DJ Koo ជាអ្នកបញ្ចុះនៅទីបញ្ចុះសពដោយផ្ទាល់វិញ ។

ក្នុងអំឡុងពេលផ្សាយផ្ទាល់ ប្រព័ន្ធផ្សព្វផ្សាយបានរិះគន់ DJ Koo ដែលតែងតែព្យាយាមកសាងរូបភាព។ បីឆ្នាំបន្ទាប់ពីរស់នៅជាមួយគ្នាជាមួយ Barbie Hsu គាត់នៅតែមិនអាចប្រាស្រ័យទាក់ទងគ្នាជាភាសាចិនបាន ហើយអាចនិយាយបានត្រឹមតែឃ្លាសាមញ្ញមួយចំនួនប៉ុណ្ណោះ។ អ្វី​ដែល​ធ្វើឲ្យមហាជន​ខឹងសម្បារ​ខ្លាំង​បំផុត​នោះ គឺ​កូន​ទាំង​ពីរ​របស់នាង មិន​ត្រូវ​បាន​គេ​ជូន​ដំណឹងឲ្យមក​និយាយ​លា​ម្តាយ​របស់​ពួក​គេ​ឡើយ ។ តាមទំនៀមទំលាប់ប្រពៃណី ពេលដែលឪពុកម្តាយទទួលមរណៈភាព កូនៗត្រូវតែមានវត្តមានដើម្បីមើលសពជាលើកចុងក្រោយ។ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យ​សព​ក្មេង​ទាំង​ពីរ​មិន​បាន​ដឹង​ឡើយ។

ការស្លាប់របស់សាន់ឆាយ បានបន្សល់ទុកនូវសោកស្ដាយជាច្រើន ប៉ុន្តែវិធីដែលគ្រួសារនាងរៀបចំពិធីបុណ្យសពបានបង្កឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំង។ សំខាន់បំផុត តើកូនទាំងពីរនឹងមានអារម្មណ៍យ៉ាងណា នៅពេលដែលដឹងថា ពួកគេត្រូវបានទុកចោលក្នុងគ្រាចុងក្រោយរបស់ម្តាយពួកគេ?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្លាយចរិតពិត Park Bo Gum ធ្វើដាក់ IU ពេលថតរឿង «When Life Gives You Tangerines»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៤៣ វិនាទី មុន

ការបញ្ចុះសព សាន់ឆាយ នៅតែរងភាពចម្រូងចម្រាស ខណៈកូនទាំង២អវត្តមាន

ព័ត៌មានជាតិ២ នាទីutes មុន

បម្រើ «ជាតិ សាសនា ព្រះមហាក្សត្រ» ជាគុណបំណាច់ដែលសម្ដេច ទៀ បាញ់ និងសម្ដេច ម៉ែន សំអន ទទួលបានផ្កាយ៥

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

វៀតណាមស្នើឲ្យមីយ៉ាន់ម៉ាធានាសុវត្ថិភាពពលរដ្ឋខ្លួន​ដែលត្រូវ​បាន​ជួយសង្គ្រោះពី Call-Center

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ បញ្ជា​ឲ្យបង្កើនផលិតកម្មរ៉ែក្នុង​ស្រុក ខណៈកិច្ចព្រមព្រៀងជាមួយ​អ៊ុយក្រែននឹង​ធ្វើ​ឆាប់ៗ

DEI
ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ពលរដ្ឋអាមេរិក​មួយចំនួនចាប់ផ្ដើមពហិការផលិតផលក្រុមហ៊ុន​ដែលដកកម្មវិធី DEI

Sokha Hotels

ព័ត៌មានពេញនិយម