Connect with us

ជីវិតកម្សាន្ដ

Lee Jin Ho ទម្លាយមូលហេតុពិតនៅពីក្រោយការស្លាប់ Kim Sae Ron និងប្រកាសប្ដឹងអ្នកមីងក្លែងក្លាយ

បានផុស

នៅ

កាលពីថ្ងៃទី២០ ខែមីនា YouTuber Lee Jin Ho បានបង្ហោះវីដេអូដ៏គួរឲ្យភ្ញាក់ផ្អើលចំនួនពីរនៅលើ Channel YouTube របស់គាត់ដែលមានចំណងជើងថា «រន្ធត់ចិត្ត! មូលហេតុពិតដែល Kim Sae Ron ជួបការលំបាក និងត្រដាងភាពមិនពិតរបស់វិទ្យាស្ថានស្រាវជ្រាវ Garoseoro! ប្តឹងម្តាយមីងក្លែងក្លាយរបស់ Kim Sae Ron»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះមូលហេតុពិតដែល Kim Sae Ron ជួបការលំបាក Lee Jin Ho បានចេញផ្សាយការសន្ទនាតាមទូរស័ព្ទដែលបានថតទុករវាងអ្នកគ្រប់គ្រង និងមិត្តជិតស្និទ្ធរបស់តារាស្រីដែលត្រូវបានគេហៅថា B ។ ក្នុង​ការ​ថត​នោះ B បាន​បញ្ជាក់​ថា ​ពួក​គេ​បាន​ជួប Kim Sae Ron ពីរ​ថ្ងៃ​មុន​ពេល​នាង​ស្លាប់ ដោយ​លេង​វាយ​កូនហ្គោល និង​ញ៉ាំ​អាហារ​ជុំ​គ្នា។ B បានអះអាងថា ហេតុផលដែលនាំឲ្យនាងសម្រេចចិត្ដលាចាកលោក គឺដោយសារតែទំនាក់ទំនងរំលោភបំពានជាមួយបុរសម្នាក់ដែលនាងបានជួបនៅសហរដ្ឋអាមេរិក។ យោងតាម ​​B បុរសម្នាក់នេះ បានវាយដំលើរូបរាងកាយ Kim Sae Ron ហើយ B ថែមទាំងរៀបរាប់ថា មានរូបថតរបួសទៀតផង។

B បានបន្ថែមថា មិត្តភក្តិរបស់ Kim Sae Ron ជឿថា បុរសមកពីសហរដ្ឋអាមេរិក គឺជាហេតុផលចម្បងនៅពីក្រោយការសម្រេចចិត្តដ៏សោកសៅរបស់នាង។ មិនតែប៉ុណ្ណោះ នៅក្នុងវីដេអូទីពីរដែលមានចំណងជើងថា លាតត្រដាងភាពមិនពិតរបស់វិទ្យាស្ថានស្រាវជ្រាវ Garoseoro! Suing Kim Sae Ron’s Fake Aunt” Lee Jin Ho បានអះអាងថាវិទ្យាស្ថានស្រាវជ្រាវ Garoseoro (ប៉ុស្តិ៍ YouTube ដ៏ចម្រូងចម្រាសមួយ) បានផ្សព្វផ្សាយព័ត៌មានមិនពិតដោយផ្អែកលើសេចក្តីថ្លែងការណ៍របស់បុគ្គលដែលអះអាងថា ជាម្តាយមីងរបស់ Kim Sae Ron ។ Lee Jin Ho បានប្រកាសថា នឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលនេះពីបទបរិហារកេរ្តិ៍។

យូធូបរូបនេះបាននិយាយថា បុគ្គលដែលហៅថាជា មីងរបស់ Kim Sae Ron ចុងក្រោយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ The Fact មិនមែនជាសាច់ញាតិទេ។ ក្នុងកិច្ចសម្ភាស ម្តាយមីងក្លែងក្លាយរូបនេះ បានអះអាងថា មានទំនាក់ទំនងស្និទ្ធស្នាលដូចបងប្អូនស្រីជាមួយម្តាយរបស់តារាស្រីតាំងពីអាជីពជាតារាសម្តែងកុមារមកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ Lee Jin Ho បានអះអាងថា ការអះអាងនេះគឺមិនពិត ហើយបានចង្អុលបង្ហាញថា វិទ្យាស្ថានស្រាវជ្រាវ Garoseoro និង Kwon Young Chan ដែលជាប្រធានសមាគមការពារការធ្វើអត្តឃាតដ៏ល្បីល្បាញបានផ្ញើអ៊ីមែលរាយការណ៍អំពីករណីរបស់ Kim Sae Ron ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយចំនួន ១០០ ប៉ុន្តែគ្មាននរណាម្នាក់បានចុះផ្សាយរឿងនេះទេ។ Lee Jin Ho ទាមទារភស្តុតាងនៃអ៊ីមែលដែលចោទប្រកាន់ទាំងនេះ។

Lee Jin Ho ក៏បានលើកឡើងពីពាក្យចចាមអារ៉ាមជុំវិញសកម្មភាពរបស់ Kim Sae Ron នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំងការអះអាងដែលថានាងចូលចិត្តការបង្ហោះដែលទាក់ទងនឹងរឿងភាគ Netflix ‘Bloodhounds’ ហើយគាត់បានបដិសេធការចោទប្រកាន់ថា Kim Sae Ron ត្រូវបានបង្ខំឲ្យចាកចេញពីកម្មវិធី ‘Dongchimi’ ដោយសារការចូលចិត្តទាំងនេះ ដោយសន្មតថាការនិទានរឿងមិនពិតចំពោះមីងក្លែងក្លាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Seungri អតីត BIGBANG ប្រទះ​ឃើញ​នៅ​ក្លឹប​រាត្រី​ជាមួយ​អង្គរក្សយ៉ាងសប្បាយរីករាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ៤៩ នាទីutes មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិដើមភាគតិចគ្រឹង ជូនបាយម្ហូបអាហារឪពុកម្តាយ និងគោរពព្រលឹងបុព្វការីជន ដែលស្លាប់ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្លាំងអាវុធហត្ថជាង២០០នាក់ បានត្រៀមសម្រាប់កិច្ចការពារសន្តិសុខក្នុងឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សោម រតនា ដឹកនាំក្រុមការងារទំនាក់ទំនងសាធារណៈនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុងពាលីសុំសេចក្តីសុខ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ២០ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២៦ នាទីutes មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ជីវិតកម្សាន្ដ៩ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម