ជីវិតកម្សាន្ដ
តារា K-Pop ទាំង ៥ក្រុម ក្លាយជាមេក្រុម នៅអាយុក្មេងជាងគេ
វាជារឿងធម្មតាទេ សម្រាប់សមាជិកដែលមានអាយុច្រើន ឬចាស់ជាងគេ នៅក្នុងក្រុម K-Pop ត្រូវបានគេភាគច្រើនតែងតាំងឲ្យក្លាយជាអ្នកដឹកនាំក្រុម។ ប៉ុន្តែទាំងនោះ មិនមែនមេក្រុមទាំងអស់ សុទ្ធតែជាអ្នកមានអាយុច្រើនទាំងអស់ទេ។
ជាក់ស្ដែងដូចជាសមាជិកខាងក្រោមនេះ ពួកគេមិនមែនជាអ្នកមានអាយុច្រើនជាងគេ នៅក្នុងក្រុមរបស់ពួកគេនោះទេ។ ដោយសារតែសមត្ថភាព និងភាពជាអ្នកដឹកនាំក្រុមដ៏ល្អមួយរូប ទើបបានជាពួកគេទទួលបានតំណែងមួយនេះ។
១. RM មេក្រុម BTS
បើនិយាយដល់ RM គឺត្រឹមត្រូវណាស់ គាត់ជាតារាប្រុសមួយពេញដោយសមត្ថភាព និងចំណេះដឹងខ្ពស់ សក្តិសមធ្វើជាក្រុម ប៉ុន្តែបើគិតទៅអាយុរបស់គាត់វិញ នៅក្នុងក្រុម Suga, J-Hope និង Jin វិញទេ ដែលមានអាយុច្រើនជាងនោះទេ។

២. Jihyo មេក្រុម TWICE
អ្នកដឹកនាំក្រុម TWICE ត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ក្នុងចំណោមសមាជិក ៥ រូបរបស់ ពួកគេបានជ្រើសរើសក្នុងក្រុមនេះ។ ហើយ Jihyo គឺមានអាយុក្មេងជាងមិត្តរួមក្រុម Nayeon, Jeongyeon, Momo និង Sana ទៀត។
.jpg)
៣. Seungyoon មេក្រុម WINNER
មេក្រុមរបស់ WINNER ដំបូងឡើយគឺ Mino ប៉ុន្តែនៅពេលដែលគាត់មានរបួសជើង ត្រូវការពេលសម្រាកព្យាបាល ១ សប្ដាហ៍ ហេតុដូចនេះ YG បានសំរេចចិត្តជ្រើសរើសដឹកនាំថ្មីមកជំនួស។ នោះគឺជា Seungyoon ត្រូវបានជ្រើសរើសតែងតាំងជាមេក្រុមតែមួយគត់។

៤. Suho មេក្រុម EXO
សមាជិកក្រុម EXO តែមួយគត់ដែលមានអាយុច្រើនជាង Suho គឺ Xiumin ប៉ុន្តែនេះនៅតែជារឿងធំមួយព្រោះតាំងពីដើមឡើយ ផលិតកម្ម SM Entertainment ត្រូវបានគេដឹងថា តែងតែដាក់សមាជិកចាស់ជាងគេឱ្យក្លាយជាមេក្រុម។
ទោះជាយ៉ាងណា Suho ត្រូវបានទទួលតំណែងជាមេក្រុមចាប់តាំងពីគាត់ចូលខ្លួនជាអ្នកហ្វឹកហាត់ដោយប្រើពេលយូរ និងជាសមាជិក EXO ដំបូងបង្អស់ដែលត្រូវបានបញ្ជាក់។

៥. Taeyong មេក្រុម NCT 127
Taeyong មានតួនាទីធំជាអ្នកដឹកនាំសម្រាប់ទាំង NCT 127 និងក្រុម NCT 2020 ដូចគ្នា។ ទោះបីគាត់មិនមែនសមាជិកអាយុចាស់ជាងគេក៏ដោយ។ Taeyong គាត់មានអាយុក្មេងជាង Taeil និង Johnny សូម្បីតែ Yuta ខុសគ្នាប៉ុន្មានខែប៉ុណ្ណោះ៕

អត្ថបទផ្ដល់ដោយ៖ Poranman
ចុចអាន៖ជោគជ័យដំបូង! Jessi ទទួលបាន ១០០លាន View លើបទចម្រៀង «NUNU NANA»
ចុចអាន៖តួអង្គស្រីៗវ័យក្មេងក្នុងរឿង «ទ្រនំកម្ម» ឥឡូវប្រែខ្លួនក្លាយជា តួឯកក្នុងរឿងភាគថ្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ