ជីវិតកម្សាន្ដ
ស្រីអុីត ចេញមុខការពារនាយ ចឺម ខណៈបទថ្មីត្រៀមសម្រាប់ចូលឆ្នាំរងការរិះគន់ និងប្រមាថកប់ៗមាត់
តារាកំប្លែងអ្នកនាង ស្រីអុីត បានបង្ហាញការហួសចិត្តនិងបញ្ចេញប្រតិកម្មឆ្លើយតបយ៉ាងចាស់ដែរ បន្ទាប់ពីឃើញអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានរិះគន់ និងប្រើពាក្យសម្តីប្រមាថមកលើនាយ ចឺម ដែលជាក្មួយប្រុសបង្កើតរបស់ខ្លួន។

ប្រតិកម្មរបស់តារាចម្រៀងអ្នកនាង ស្រីអុីត នេះ ក្រោយពេលមានម្ចាស់គណនីហ្វេសប៊ុកមួយបានបញ្ចេញមិតជេរប្រមាថតារាចម្រៀងនាយ ចឺម កប់ៗមាត់ ក្រោយតារាចម្រៀងវ័យក្មេងរូបនេះ បានចេញបទចម្រៀងត្រៀមសម្រាប់អបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខ។
បទថ្មីរបស់នាយ ចឺម ដែលរងការរិះគន់នេះមានចំណងជើងថា “Style រាំហៅខ្មុល” ខណ:អ្នកប្រើប្រាស់បណ្តាញសង្គមបានរិះគន់ថា “គ្មានស្នាដៃអីសោះពេលល្បី ពាក្យអីមួយយកពាក្យហ្នុងមកធ្វើជាបទចម្រៀង។ ចង់និយាយយូរហើយឃើញសឹងតែគ្រប់តារាហើយ ឱ្យតែមានពាក្យអីល្បីបន្តិចគឺយកមកធ្វើបទចម្រៀងហើយ។ ត្រូវចាំបងពួកតារាអស់នេះកុំគាំទ្រវាពេកតែវាល្បីខ្លាំងវាធ្វើអីលែងខ្វល់អ្នកស្ដាប់ហើយ”។
ចំណែករឿងដែលធ្វើឱ្យស្រីអុីត ប្រតិកម្មខ្លាំង គឺបន្ទាប់ពីមានម្ចាស់គណនីមួនបានរិះគន់ដោយប្រើពាក្យប្រមាថធ្ងន់លើក្មួយប្រុសរបស់ខ្លួន។ អ្នកនាង ស្រីអុីត បានឆ្លើយតបថា “ថាហើយថា ជេរៗមែន អត់យល់មិនទាន់ចេញបទពេញផង ជេរបាត់ក្មួយ ចឺម អើយយើង”។ តារាកំប្លែងតរូបនេះ ក៏សម្តែងការហួសចិត្តផងដែរ ដោយមិននឹកស្មានថា មនុស្សសម័យឥឡូវ អីបន្តិច ជេរប្រមាថដោយមិនដឹងរឿងតែម្តង។
ដោយឡែកសម្រាប់សាមុីខ្លួនតារាចម្រៀងនាយ ចឺម មិនបានបញ្ចេញប្រតិកម្មអ្វីឡើយ ពោលគឺបានត្រឹមអរគុណដល់អ្នកគាំទ្រ ខណ:ត្រឹមរយ:ពេល ១ថ្ងៃមានចំនួនអ្នកចូលទស្សនាងជាង ២លានដង (2.2M ឯណោះ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក