ជីវិតកម្សាន្ដ
ថ្ងៃសមរាត្រី! នី មុន្នីនាថ រាំរបាំមុខប្រាសាទអង្គរ បំផុសការផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍ ទៅកាន់ពិភពលោក
សកម្មភាពនៃការបំផុសស្មារតីមហាជន តាមរយ:ការចូលរួមផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌ទៅកាន់ពិភពលោកពីសំណាក់តារាសម្តែងពូកែខាងទឹកភ្នែកកញ្ញា នី មុន្នីនាថ បានធ្វើឱ្យទស្សនិកជនកាន់តែមានការលើកសរសើរ និងផ្តល់កម្លាំងចិត្តសម្រាប់តារាស្រីរូបនេះ។

ជាការកត់សម្គាល់ នី មុន្នីនាថ ជាបន្តបន្ទាប់ គេតែងតែឃើញនាងបង្ហាញសារចូលរួម ឬអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ និងសិល្បករសិល្បការិនីក្នុងកិច្ចការងារសង្គមដូចជា ការផ្សព្វផ្សាយពីសិល្ប:វប្បធម៌ ទេសចរណ៍ និងការចូលរួមបរិច្ចាគឈាមជួយសង្គ្រោះអាយុជីវិតអ្នកដែលត្រូវការឈាមបន្ទាន់ជាដើម។
ក្នុងរូបភាពនៃការផ្សព្វផ្សាយវប្បធម៌តារាស្រីនី មុន្នីនាថ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ បានលេចវត្តមាននៅមុខប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ “សមរាត្រីអង្គរ” ដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។ នី មុន្នីនាថ ក៏បានគ្រងនូវឈុតរាំរបាំអប្សរាយ៉ាងរស់រវើកនិងទន់ភ្លន់សាកសមជានារីខ្មែរក្នុងការចូលរួមថែវប្បធម៌។
សកម្មភាពនេះគេឃើញកញ្ញា នី មុន្នីនាថ បានសម្តែងការរាំរបាំអប្សរា នៅឯប្រាសាទអង្គរវត្តនៃទឹកដីខេត្តសៀមរាប ដែលកំពុងទទួលបានការចាប់អារម្មណ៍ និងគាំទ្រយ៉ាងច្រើនពីសំណាក់មហាជន។ នី មុន្នីនាថ បានបានបញ្ជាក់ថា នាងពិតជាអរគុណសាធារណជន ដែលបានរួមចំណែកចូលរួមលើកទឹកចិត្តនិងកាចែករំលែកនូវវីដេអូនេះទៅកាន់ពិភពលោក៕ អត្ថបទ៖ ចាន់រ៉ា

-
KPT+៦ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ