ជីវិតកម្សាន្ដ
សន្តិសុខនៅតៃវ៉ាន់ ត្រៀមការពារ Kim Soo Hyun យ៉ាងតឹងរ៉ឹង ខ្លាចមានគ្រោះថ្នាក់កើតឡើង
កាលពីពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយ ET Today របស់តៃវ៉ាន់ បានរាយការណ៍ថា សន្តិសុខដ៏តឹងរ៉ឹងនឹងត្រូវបានប្រមូលផ្តុំដើម្បីការពារតារាកូរ៉េ Kim Soo Hyun នៅក្នុងព្រឹត្តិការណ៍នាពេលខាងមុខ។
គេបានដឹងថា នៅថ្ងៃទី ៣០ ខែមីនា តារាសម្ដែងនឹងធ្វើដំណើរទៅកាន់តៃវ៉ាន់ ដើម្បីរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រនៅ Kaohsiung Cherry Blossom Festival ។ ព្រឹត្តិការណ៍នេះ បានគ្រោងទុកមុនពេលមានរឿងអាស្រូវ ហើយសំបុត្រត្រូវបានលក់អស់គ្មានសល់។

អ្នកផលិតកម្មវិធីបាននិយាយថា ខ្លួនមិនមានគម្រោងលុបចោលកម្មវិធីនេះទេ។ នេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់ Kim Soo Hyun ចាប់តាំងពីមានរឿងអាស្រូវស្នេហាជាមួយតារាសម្ដែង Kim Sae Ron។ ជាពិសេសថែមទៀត ដោយមើលឃើញពីសារៈសំខាន់ អ្នករៀបចំកម្មវិធីបានប្រកាសថា ពួកគេនឹងប្រមូលផ្តុំមន្ត្រីប៉ូលិសក្នុងតំបន់ជាង ៥០ នាក់ ដើម្បីការពារតារាប្រុសវ័យ៣៧ឆ្នាំ ក៏ដូចជារក្សាសណ្តាប់ធ្នាប់ និងដោះស្រាយរាល់ការរំខានប្រសិនបើមានរឿងរ៉ាវមិនល្អណាមួយកើតឡើង។
យ៉ាងណាក៏ដោយ រឿងអាស្រូវស្នេហាបានកើតឡើង នៅថ្ងៃទី ១០ ខែមីនា Channel YouTube Garosero បានចោទប្រកាន់ Kim Soo Hyun ថា មានស្នេហាជាមួយអនីតិជន។ ម្ចាស់ប៉ុស្តិ៍ Youtube នេះបានបញ្ជាក់ថា តារាសម្ដែងបានណាត់ជួប Kim Sae Ron តាំងពីនាងមានអាយុ ១៥ ឆ្នាំ ខណៈ Kim Soo Hyun មានអាយុ ២៧ ឆ្នាំ។
ជាងនេះទៅទៀត បញ្ហាបំណុល ៧០០លានវ៉ុន រវាង Kim Sae Ron និងក្រុមហ៊ុនគ្រប់គ្រង Gold Medalist គឺជាមូលហេតុដែលធ្វើឲ្យតារាស្រី ធ្លាក់ក្នុងភាពអស់សង្ឃឹម។ នាងបានទទួលមរណភាពនៅថ្ងៃទី ១៦ ខែកុម្ភៈ ដែលជាថ្ងៃខួបកំណើតរបស់ Kim Soo Hyun មូលហេតុត្រូវបានប៉ូលិសប្រកាសថាធ្វើអត្តឃាត។
មិនតែប៉ុណ្ណោះ គេដឹងថាក្រោយ Kim Sae Ron ទទួលមរណភាព តារាសម្ដែងប្រុសមិនបានទៅចូលរួមបុណ្យសព ឬផ្ញើកម្រងផ្កាឡើយ។ មានតែអគ្គនាយក Gold Medalist ទេដែលផ្ញើកម្រងផ្កាចូលបុណ្យសព។ ចាប់តាំងពីពេលនោះមក Kim Soo Hyun មិនដែលបង្ហាញមុខជាសាធារណៈនៅមុខប្រព័ន្ធផ្សព្វផ្សាយ ឬសាធារណៈជនឡើយ។ សាច់ញាតិម្នាក់បាននិយាយថា បច្ចុប្បន្នតារាសម្ដែងរូបនេះកំពុងស្នាក់នៅជាមួយក្រុមគ្រួសារដោយសារអស្ថិរភាពផ្លូវចិត្ត។ ពេញមួយរយៈពេលកន្លងមក ជំហររបស់ក្រុមហ៊ុន និងឯកសារដែលបានប្រកាសទៅកាន់អ្នកសារព័ត៌មាន សុទ្ធតែត្រូវបានបញ្ជាក់ដោយ Kim Soo Hyun ។
តួឯកប្រុសរឿង My Love from the Star គឺជាអ្នកតំណាងឲ្យម៉ាកពហុវិស័យចំនួន ១៩ ពីម្ហូប ម៉ូដ និងហិរញ្ញវត្ថុ។ យោងតាមអ្នកខាងក្នុងឧស្សាហកម្ម ចំនួនទឹកប្រាក់ដែល Kim Soo Hyun ត្រូវតែបង់ប្រសិនបើគាត់បំពានកិច្ចសន្យាមានរហូតដល់១៦ ពាន់លានទៅ ២៤ពាន់លានវ៉ុន ។ តារាសម្តែងក៏កំពុងសម្តែងក្នុងរឿង Knock Off របស់ Disney+ ដែលចំណាយអស់ ៦០ ពាន់លានវ៉ុន ដើម្បីផលិត។ ប្រាក់ខែរបស់គាត់សម្រាប់រឿងនេះឈានដល់កំណត់ត្រា ៨០០លានវ៉ុនក្នុងមួយវគ្គ។ ដោយសារតែសំលេងរំខាននេះ Disney+ បានសម្រេចចិត្តពន្យារពេលការចេញផ្សាយរឿង Knock Off ដែលសម្តែងដោយ Kim Soo Hyun ។
យ៉ាងណាមិញ នៅក្នុងចម្រូងចម្រាសចុងក្រោយនេះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun បានប្រកាសប្តឹងប៉ុស្តិ៍ YouTube Garosero និងគ្រួសារ Kim Sae Ron ពីបទចែកចាយរូបថតឯកជនរបស់តារាសម្តែង។ ជាមួយគ្នានេះដែរ ប៉ុស្តិ៍ YouTube Garosero បានប្រកាសថា មានរូបភាព និងព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលជាច្រើនទៀតទាក់ទងនឹង Kim Soo Hyun ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Lee Jin Ho ទម្លាយមូលហេតុពិតនៅពីក្រោយការស្លាប់ Kim Sae Ron និងប្រកាសប្ដឹងអ្នកមីងក្លែងក្លាយ

-
KPT+៧ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល