ជីវិតកម្សាន្ដ
Park Bo Gum មានកុមារភាពធ្លាប់ជំពាក់បំណុលគេច្រើន ទើបប្រឹងប្រែងរកលុយដើម្បីគ្រួសារ
តារាសម្តែង Park Bo Gum កំពុងក្លាយជាតួឯកប្រុសពេញនិយមនាបច្ចុប្បន្ននេះ ដោយសារតួនាទីជា Gwan Sik ក្នុងរឿងភាគកូរ៉េ «When Life Gives You Tangerines» ។ គាត់បានឈ្នះបេះដូងទស្សនិកជនទាំងជាតិនិងអន្តរជាតិ ជាមួយនឹងរូបភាពនៃបុរសដែលមានចិត្តស្មោះស្ម័គ្រ លះបង់គ្រប់យ៉ាងដើម្បីប្រពន្ធឈ្មោះថា Ae Soon (សម្តែងដោយ IU) និងកូនៗក្នុងបន្ទុកក្នុងនាមជាឪពុកគំរូមួយរូប។
ប៉ុន្តែទស្សនិកជនមួយចំនួនធំមិនដឹងថា នៅពីក្រោយស្នាមញញឹមដ៏ទាក់ទាញ និងរូបរាងសង្ហារបស់ Park Bo Gum គឺជាកុមារភាពដែលពោរពេញដោយភាពលំបាកជាច្រើន និងខ្វះអារម្មណ៍កក់ក្ដៅនៅក្នុងគ្រួសារ។ លោកមានកុមារភាពដ៏លំបាក ដោយយកបំណុលរបស់ឪពុក ដើម្បីក្លាយជាតារាពហុជំនាញ។

កុមារភាពដែលមានបញ្ហា និងផ្លូទៅកាន់អាជីពសិល្បៈ
កើតក្នុងឆ្នាំ ១៩៩៣ ជាកូនពៅក្នុងចំណោមបងប្អូនបីនាក់ Park Bo Gum មានជីវិតសប្បាយរីករាយ និងបំពេញការងារ ដោយរៀនព្យាណូតាំងពីតូច និងមានឱកាសធ្វើដំណើរទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ សោកនាដកម្មបានកើតឡើងនៅពេលដែលម្តាយបានទទួលមរណៈភាព នៅពេលគាត់មានអាយុត្រឹមតែ ១០ ឆ្នាំ ដោយបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំ និងរបួសយ៉ាងជ្រៅនៅក្នុងព្រលឹងរបស់ក្មេងប្រុសនេះ។
មិនឈប់ត្រឹមនេះ Park Bo Gum ក៏ត្រូវទទួលបន្ទុកហិរញ្ញវត្ថុដែលបង្កឡើងដោយឪពុករបស់គាត់។ ក្នុងឆ្នាំ ២០០៨ ឪពុកត់បានខ្ចីប្រាក់យ៉ាងច្រើនដើម្បីចាប់ផ្តើមអាជីវកម្ម ហើយដាក់កូនប្រុសជាអ្នកទទួលខុសត្រូវ។ នៅពេលនោះ លោកមានអាយុត្រឹមតែ ១៥ ឆ្នាំប៉ុណ្ណោះ ហើយមិនដឹងទាំងស្រុងអំពីបំណុលនេះទេ។ អាជីវកម្មដែលបរាជ័យបានរុញបំណុលរហូតដល់ ៨០០ លានវ៉ុន
នៅពេលដែលឪពុករបស់គាត់ក្ស័យធន ម្ចាស់បំណុលបានមករក Park Bo Gum ។ ដោយសារគាត់ជាអនីតិជន ហើយមិនដឹងអំពីបំណុលនោះ តុលាការបានសំរេចថា គាត់ត្រូវបង់ប្រាក់ចំនួន៣០លានវ៉ុន។ ទោះបីជាត្រូវសងបំណុលដែលមិនមែនជាកម្មសិទ្ធិរបស់គាត់ក៏ដោយ ក៏ Park Bo Gum នៅតែស្រលាញ់ និងគោរពឪពុករបស់គាត់ជានិច្ច។
ចំណុចរបត់នៃអាជីព និងទេពកោសល្យតន្ត្រី
យ៉ាងណា មានមនុស្សតិចណាស់ដែលដឹងថា ក្តីស្រមៃដើមរបស់ Park Bo Gum គឺចង់ក្លាយជាតារាចម្រៀង។ គាត់មានចំណង់ចំណូលចិត្តតន្ត្រីតាំងពីក្មេងមកម្ល៉េះ ដោយចាប់ផ្ដើមរៀនព្យាណូនៅអាយុ ៥ ឆ្នាំ។ នៅថ្នាក់ទី ១១ គាត់បានចាប់ផ្តើមធ្វើសវនកម្ម ហើយបានទទួលការអញ្ជើញពីក្រុមហ៊ុនធំៗទាំងបីគឺ SM, JYP និង YG ឲ្យក្លាយជាសិក្ខាកាម។
ទោះយ៉ាងណា គាត់បានចុះកិច្ចសន្យាជាមួយ SidusHQ ជាក្រុមហ៊ុនដែលមានឯកទេសក្នុងការគ្រប់គ្រងតារាសម្តែង។ នៅទីនេះ Park Bo Gum បានរកឃើញទេពកោសល្យសម្ដែងផ្ទាល់ខ្លួន ហើយបានផ្លាស់ប្តូរទិសដៅអាជីពសម្ដែងវិញ។ តារាប្រុសបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០១១ ក្នុងរឿង Blind បន្ទាប់មកលោកបានលេចមុខក្នុងគម្រោងជាច្រើន ប៉ុន្តែបានដើរតួជារាយរងធម្មតាប៉ុណ្ណោះ។
បន្ទាប់ពីសម្រេចចិត្តចាកចេញពី Sidus HQ ដើម្បីចូលរួមជាមួយ Blossom Entertainment បានជួយឲ្យអាជីពរបស់ Park Bo Gum រីកចម្រើន។ សញ្ញាណពិតប្រាកដដែលធ្វើឲ្យទស្សនិកជនចងចាំមិនភ្លេចនោះគឺភាពយន្ត «Reply 1988» ជាមួយនឹងតួនាទីជាតួប្រុសឈ្មោះ Choi Taek ដែលមានចរិតមាយាទទន់ភ្លន់និងស្ងប់ស្ងាត់។ អាជីពរបស់គាត់បានបន្តបើកទំព័រថ្មីមួយ ជាមួយនឹងរឿងភាគប្រវត្តិសាស្ត្របែបកំប្លែង «Love in the Moonlight» សម្ដែងជាមួយតារាស្រី Kim Yoo-jung។ ខ្សែភាពយន្តនេះបានបង្កើតឈ្មោះតួប្រុសកូរ៉េល្បីទូទាំងទ្វីបអាស៊ី ដែលជួយឲ្យគាត់ឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពជាច្រើន។ ជាពិសេស លោកមិនត្រឹមតែបញ្ជាក់ពីទេពកោសល្យសម្តែងប៉ុណ្ណោះទេ គាត់ថែមទាំងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល នៅពេលដែលគាត់បានសម្តែងជាលើកដំបូងនូវបទចម្រៀងដែលមានចំណងជើងថា «My Person»។
ចន្លោះឆ្នាំ ២០១៨ និង ២០២០ Park Bo Gum បានបង្ហាញខ្លួនជាញឹកញាប់នៅលើកម្មវិធីតន្ត្រី ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើល និងរីករាយជាពិសេស គាត់បានចេញអាល់ប៊ុមដំបូងក្រោមឈ្មោះថា Blue Bird ជាមួយនឹងបទចម្រៀងជប៉ុនចំនួន ១១ បទ ដែលគាត់និពន្ធទំនុកច្រៀងសម្រាប់ខ្លួនគាត់។ យ៉ាងណា បន្ទាប់ពីកិច្ចសន្យាជាមួយក្រុមហ៊ុនចាស់របានបញ្ចប់ លោកបានចុះហត្ថលេខាជាមួយ The Black Label ដែលជាក្រុមហ៊ុនតន្ត្រីសុទ្ធសាធ។ នៅទីនេះ គាត់មានឱកាសកាន់តែច្រើនជាមួយនឹងតន្ត្រី ជាពិសេសជាមួយ Taeyang (BIGBANG) នៅក្នុងបទចម្រៀង Seed ។
រឿងអាស្រូវចុងក្រោយ និងជោគជ័យព្រមគ្នា
ទោះបីជាមិនមានរឿងអាស្រូវធ្ងន់ធ្ងរក៏ដោយ Park Bo Gum នៅតែត្រូវបានអូសចូលទៅក្នុងពាក្យចចាមអារ៉ាមជាច្រើន។ បន្ទាប់ពី Reply 1988 គាត់មានពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងជាមួយ Hyeri ។ ក្រោយមកក៏ត្រូវគេអូសទាញថា ចាប់ផ្ដើមបង្កើតភ្លើងស្នេហ៍ជាមួយរៀមច្បង Jang Na Ra ។
រឿងដ៏ធំបំផុតនៃអាជីពរបស់តួប្រុសរូបនេះបានកើតឡើងនៅពេលដែលគូស្នេហ៍ Song Hye Kyo – Song Joong Ki បានលែងលះគ្នា។ Park Bo Gum មានពាក្យចចាមអារ៉ាមថាជាជនទី៣ ដែលបំផ្លាញសុភមង្គលគ្រួសារ បន្ទាប់ពីបានរួមសម្តែងក្នុងរឿង Encounter ។ ទោះបីជាតារាទាំងពីរបានបដិសេធក៏ដោយ ប៉ុន្តែ Song Joong Ki ក្រោយមកបានចាកចេញពី Blossom Entertainment ដែលជាក្រុមហ៊ុនតែមួយជាមួយ Park Bo Gum បន្ទាប់ពីបានរួមរស់ជាមួយគ្នាអស់រយៈពេល ៧ ឆ្នាំ។

ដោយឡែក នៅក្នុងខ្សែភាពយន្តរឿង When life gives you tangerines ឆ្នាំ២០២៥ Park Bo Gum ដើរតួជា Gwan Sik ជាបុរសស្ងប់ស្ងាត់ និងស្មោះត្រង់ដែលមានអារម្មណ៍ចំពោះ Ae Sun តួ IU។ តារាសម្ដែងចាប់អារម្មណ៍ក្នុងតួនាទីជាស្វាមីដែលខំប្រឹងប្រែងទទួលបានការសរសើរច្រើនពីទស្សនិកជន។
ការសហការគ្នារវាង Park Bo Gum និង IU ក៏បានពង្រីកដល់តន្ត្រីផងដែរ នៅពេលដែលអ្នកទាំងពីរច្រៀងចម្រៀងមួយបទដែលមានចំណងជើងថា A country boy’s love story ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែភ្ញាក់ផ្អើល ហើយបទនេះទៀតសោត ក៏ឡើងដល់ចំណាតថ្នាក់លេខ២ពេញនិយមនៅលើ YouTube ប្រទេសកូរ៉េ ។
យ៉ាងណាមិញ បើផ្អែកតាមការប៉ាន់ស្មានទ្រព្យសម្បត្តិរបស់ Park Bo Gumចំនួន ១៥ លានដុល្លារអាមេរិក ជាមួយនឹងប្រាក់ចំណូលផ្សាយពាណិជ្ជកម្មសរុបប្រហែល ៨.៥ ពាន់លានវ៉ុន ក្នុងមួយឆ្នាំ ៥០០លានវ៉ុន ក្នុងមួយកិច្ចសន្យា។
ក្រឡេកមកមើលដំណើររបស់ Park Bo Gum វិញ ពិបាកកំណត់ថាគាត់ជាតារាដែលអាចច្រៀងបាន ឬជាតារាចម្រៀង-តារាសម្តែងដ៏ល្អម្នាក់។ ដឹងតែថា មិនថានៅក្នុងវិស័យណាក៏ដោយ លោកតែងតែប្រឹងប្រែងត្រួសត្រាផ្លូវដោយខ្លួនឯង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិទ្យាស្ថាន Garosero ហ៊ានថា ការស្លាប់ Sulli ៦ឆ្នាំមុន ដោយសារឈុតស្រាតជាមួយ Kim Soo Hyun

-
KPT+១ សប្តាហ៍ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៣ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស