ជីវិតកម្សាន្ដ
តួឯកស្រីរឿង “រាត្រីមួយក្រោយសង្គ្រាម” អំឡុងឆ្នាំ១៩៩៦ ឈានជើងលើទឹកដីកម្ពុជាជាថ្មី ក្នុងកម្មវិធីមហាស្រពភាពយន្តអន្តរជាតិ
អតីតតារាសម្តែងល្បីឈ្មោះនាអំឡុងឆ្នាំ១៩៩៦ គឺអ្នកស្រី ច័ន្ទ ជាលីដា ក្រោយឃ្លាតឆ្ងាយពីស្រុកកំណើត និងបាត់មុខវិថីជីពសិល្ប:យូរឆ្នាំមកនោះ ស្រាប់តែថ្មីៗនេះបានបង្ហាញវត្តមាននៅលើទឹកដីប្រទេសកម្ពុជា។


លោកស្រី ច័ន្ទ ជាលីដាគឺជាតួឯកស្រីក្នុងរឿង «រាត្រីមួយក្រោយសង្រ្គាម» ដែលជាភាពយន្តដ៏ល្បីល្បាញមួយរបស់ផលិតករ ប៉ាន់ រិទ្ធី ដែលបានចាក់បញ្ចាំងអំឡុងឆ្នាំ១៩៩៦ ។ ភាពយន្តនេះ បានផ្តោតទៅលើទិដ្ឋភាពរស់នៅរបស់យុទ្ធជនខ្មែរដែលត្រឡប់ពីសង្រ្គាម និងបានចាប់ចិត្តស្រលាញ់នារីរង្គសាលមួយរូប។
ទោះបីជាយ៉ាងណា បន្ទាប់ពីឃ្លាតឆ្ងាយពីសិល្ប:លោកស្រី ច័ន្ទ ជាលីដា ដោយនឹករលឹកស្រុកកំណើតតារាភាពយន្តជើងចាស់រូបនេះ បានស្កាត់ឡើងយន្តហោះឆ្លងសមុទ្រពីប្រទេសអូស្រ្តាលី មកលេងប្រទេសកម្ពុជាធ្វើឱ្យអ្នកសិល្ប:រួមជំនាន់ និងទស្សនិកជនចាប់អារម្មណ៍ផងដែរ។
ជាក់ស្តែង នេះក៏ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយផងដែរ ដោយកាលពីរសៀលម្សិលមិញនេះ លោកស្រី ច័ន្ទ ជាលីដា បានបង្ហាញវត្តមានក្នុងពិធីបើក “មហោស្រពភាពយន្តអន្តរជាតិលើកទី១៤ “កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នាសាល សន្និសីទចតុម្មុខរាជធានីភ្នំពេញ ក្រោយធ្វើដំណើរមកពីប្រទេសអូស្រ្តាលី។
សូមបញ្ជាក់ថា អ្នកស្រី ច័ន្ទ ជាលីដា គឺជាអតីតតារាសម្ដែងស្រីឈ្មោះម្នាក់ ក្នុងឆ្នាំ១៩៩៦ ដែលអ្នកស្រីក្តាប់បានតំណែងជាតួឯកក្នុងភាពយន្តខ្មែររឿង «រាត្រីមួយក្រោយសង្គ្រាម» ដឹកនាំសម្ដែងដោយលោក ប៉ាន់ រិទ្ធី ។ កាលនោះលោកស្រីគឺទទួលបានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនគ្រប់មជ្ឈដ្ឋាន តែក្រោយមកលោកស្រីក៏បានបាត់វត្តមានពីវិថីមួយនេះដោយលោកស្រីបានចាកចេញទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលី ជាមួយនឹងក្រុមគ្រួសារ៕ អត្ថបទ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់