Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា ចេញមុខបកស្រាយ ក្រោយផ្ទុះរឿងលុយកន្លះលានដុល្លារ សង់អាស្រមតាសក់សភ្នំត្បែង

បានផុស

នៅ

តារាចម្រៀងសំនៀងផ្អែមអ្នកនាង មាស សុខសោភា បានចេញមុខច្រានចោលនូវការលើកឡើងមួយដែលថា អ្នកនាងមានពាក់ព័ន្ធរឿងលុយកន្លះលានដុល្លារជាមួយលោកតាសក់សភ្នំត្បែង កសាងអាស្រមនៅទីនោះ គឺជារឿងមិនពិតឡើយ។

អ្នកនាង មាស សុខសោភា បានបង្ហាញការហួសចិត្ត ខណ:មានការចុះផ្សាយមួយ បានលើកឡើងថា ខ្លួនបានចាញ់បោកដល់ថ្នាក់ចំណាយលុយផ្ទាល់ខ្លួនធ្វើបុណ្យតាមរយ:លោកតាសក់សភ្នំត្បែង ដោយនាងចាត់ទុកថា ធ្វើឱ្យប៉ះពាល់ដល់ខ្លួននាងផ្ទាល់ ក៏ដូចជាអ្នកដែលមិនដឹងអីសោះ។

តារាចម្រៀងរូបនេះ ថា “ចេះតែមកចោទប្រកាន់ដោយគ្មានការពិត ថាខ្ញុំអស់លុយរាប់លានដុល្លារ តើខ្ញុំមានលុយរាប់លានដុល្លារឯណា ដើរធ្វើបុណ្យអ៊ីចឹងនោះ? ខំច្រៀងមួយថ្ងៃៗរកតែលុយដូរឡានជិះមិនបានផងនោះ ណាមួយកំពុងបង់ខាតក្នុងការរកស៊ីផង និងចាញ់បោករឿងតុងទីនទៀតផងដូចបងប្អូនដឹងស្រាប់ហើយបញ្ហាសេដ្ឋកិច្ចកាលពីមុននោះ”។

តារាចម្រៀង មាស សុខសោភា បានចាត់ទុកថា នេះជាការផ្សាយដោយគ្មានមូលដ្ឋាន និងប៉ះពាល់ដល់ខ្លួនផងដែរ ដូច្នេះអ្នកនាងស្នើឱ្យមានការសិក្សាឱ្យច្បាស់ មុននឹងនិយាយដល់រឿងនេះ។

សូមជម្រាបដែរថា អ្នកនាងមាស សុខ សោភា កាលពីថ្មីៗកន្លងទៅបានសម្រេចបង្កើតសមូនិធិផ្ទាល់ខ្លួនមួយ ដែលមានឈ្មោះថា “មូលនិធិបេះដូង មាស សុខសោភា (Meas Soksophea Heart Foundation)” ក្នុងគោលបំណងដើម្បីជួយលោកតាសក់​សភ្នំត្បែង និងសាងសង់រូបសំណាកនៅទីនោះ។

កន្លងទៅមូលនិធិនេះ បាន​បរិច្ចាគថវិការជាង ៣០០,០០០​ដុល្លារ ដល់អង្គហាឦស្វរៈសិមោក្ខ ពេជ្រ សង្វារវង្ស ហៅលោក​តា​សក់សភ្នំត្បែង ដើម្បីទិញដីនិងសាងសង់រូបសំណាកចំនួន៥ ដែលមានទីតាំង​នៅកំពូល​ភ្នំត្បែងផងដែរ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម