Connect with us

ជីវិតកម្សាន្ដ

ឯម រៀម ទម្លាយប្រភពនៃគំនិតច្នៃម៉ូដមួយរបស់ខ្លួន ក្រោយបង្ហាញលើឆាក Miss Cosmo ហើយរងការរិះគន់

បានផុស

នៅ

អ្នកនិយមតាមដានវិស័យបវរកញ្ញា បានបញ្ចេញមតិវែកញែក និងខ្លះទៀតរិះគន់ដោយបង្ហាញការមិនពេញចិត្តចំពោះឈុតដែលបេក្ខភាពកញ្ញា អុិន លក្ខិណា ស្លៀកដើរនៅលើឆាកកម្មវិធី Miss Cosmo កាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូចដែរទស្សនិកជនបានដឹងហើយថា ឈុតដែលកញ្ញា អុិន លក្ខិណា ស្លៀកដើរបង្ហាញនៅលើឆាក Miss Cosmo គឺជាការច្នៃឡើងពីលោក ឯម រៀម ដែលជាឈុតសហសម័យរចនាយ៉ាងទាក់ទាញ ដោយមានរំលេចនូវហួលផាមួងខ្មែរ។ ប៉ុន្តែទោះបីយ៉ាងណា ក៏មានមតិរិះគន់ និងចង់ដឹងពីអត្ថន័យនៃឈុតនេះផងដែរ។

ឆ្លើយតបទៅនឹងសំណួរជាច្រើន ដែលបានលើកឡើងថា ឈុតនេះមានអត្ថន័យដូចម្ដេច? ហេតុអ្វីទើបសម្រេចចិត្ដយកឈុតនោះមកបង្ហាញជាដើម ខណៈមានមតិតិះដៀលការច្នៃម៉ូដរបស់លោកថែមទៀតនោះ លោកចេញមុខបញ្ជាក់ថា “ម៉ូដនេះ insid e by ម៉ូដរបស់សម្តេចព្រះបិយោ ព្រះបរមជាតិក្សត្រីយ៍ ឬ អ្នកម៉ែនាងប៉ែន ព្រះអង្គគឺជាព្រះរាជអគ្គមហេសី នៃព្រះបាទអង្គដួង និងជាព្រះរាជមាតានៃព្រះបាទនរោត្តមនាព្រះបរមរាជវាំងស្រះសារពើយុត្តក្រុងឧត្តុង្គមានជ័យ“។

ទោះជាមានការបកស្រាយបែបនេះ ក៏នៅមានការបញ្ចេញមតិមិនសូវជាគាំទ្រការច្នៃម៉ូដរបស់លោក ហើយប្រដូចនឹងទីងម៉ោងថែមទៀតផង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម