ជីវិតកម្សាន្ដ
តួនាងឡាំយ៉ង ត្រូវគេរិះគន់ថា ច្រៀងមិនកើត ខណៈលេចមុខលើប៉ុស្តិ៍ទូរទស្សន៍ចិន
តារាសម្ដែងជើងចាស់ Nune Woranuch បានបង្ហាញខ្លួនក្នុងកម្មវិធី Ride The Wind 2025 ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ Mango TV បង្កើតការភ្ញាក់ផ្អើលដល់អ្នកទស្សនាទាំងប្រទេសថៃ និងចិន។ នាងគឺជាតំណាងតែម្នាក់គត់ដែលបានចូលរួមក្នុងកម្មវិធីដ៏ល្បីរបស់ចិនក្នុងរដូវកាលនេះ បន្ទាប់ពី Mai Davika ដែលបានមកកម្មវិធីនេះក្នុងឆ្នាំ ២០២៤។

Ride The Wind 2025 គឺជាកម្មវិធីដែលផ្តល់ឱកាសដល់អ្នកសម្ដែង និងសិល្បករមកពីជុំវិញពិភពលោក មកបង្ហាញទេពកោសល្យ ដើម្បីលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ។ ក្នុងកម្មវិធីនោះដែរ តារាស្រីថៃសម្តែងបទ Highlight ច្រៀងបទ PING របស់តារាប្រុស Non Thanon រួមផ្សំទំនុកច្រៀងជាពីរភាសាគឺថៃ និងចិន ធ្វើឲ្យចៅក្រមក្នុងស្ទូឌីយ៉ូស្រឡាំងកាំង នឹងសមត្ថភាពមិនធម្មតារបស់តារាស្រីវ័យ៤០ ឆ្នាំរូបនេះ។
បន្ទាប់ពីការសម្តែចប់ អ្នកគាំទ្រជនជាតិចិនបានសម្រុកចែករំលែកឃ្លិបរបស់តួនាងឡាំយ៉ង ច្រៀងនៅលើបណ្តាញសង្គម រួមទាំង Page ល្បីៗដែលមានអ្នកតាមដានជាង១៤ម៉ឺននាក់ក៏បានបង្ហោះវីដេអូ និងបានបញ្ចេញមតិពោលសរសើរអំពីសមត្ថភាព ទេពកោសល្យសម្ដែងការច្រៀង ព្រមទាំងសក្តានុពលរបស់នាង ទាំងស្រស់ស្អាត និងសក្តិសមជាតារាស្រីលំដាប់ជួរមុខ របស់ប្រជាជនថៃពិតមែន។
ទោះជាយ៉ាងណាក៏ដោយ ក្រៅពីការសរសើរក្នុងនោះក៏មានមានមតិជាច្រើនរិះគន់ការច្រៀងរបស់ Nune ថា វាមិនល្អគ្រប់គ្រាន់ទេ នាងជ្រើសរើសបទចម្រៀងដែលពិបាកច្រៀងធ្វើឲ្យរូបភាពទាំងមូលមិនសូវល្អ។ មតិខ្លះថា សំឡេងច្រៀងរបស់តារាថៃរូបនេះមិនទាន់ល្អគ្រប់គ្រាន់ទេ នាងគួរតែហាត់ច្រៀងឲ្យបានច្រើន ទើបមើលទៅមិនសូវឆ្គង។
យ៉ាងណាមិញ ចំពេលមានសម្ពាធ និងការរំពឹងទុកពីទស្សនិកជនមួយចំនួន ជាពិសេសអ្នកណារិះគន់ Nune ច្រៀងមិនសូវពិរោះនោះ ក៏មានមតិល្អៗជាច្រើនពីហ្វេនៗផងដែរ។ ក្នុងនោះម្នាក់ៗបានផ្ញើការលើកទឹកចិត្តយ៉ាងកក់ក្តៅ សរសើរទឹកចិត្តប្រយុទ្ធលើឆាកអន្តរជាតិរបស់នាង ព្រមទាំងការលះបង់ក្នុងនាមជាតារាសម្ដែងប្រចាំប្រទេសថៃ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Due ដាក់លក់របស់របរផ្ទាល់ខ្លួនឡៃឡុង យកលុយសងបំណុលគេ

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ
-
កីឡា៤ ថ្ងៃ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ