ជីវិតកម្សាន្ដ
Zhao Liying ខឹងអ្នកផ្សាយព័ត៌មានពន្លើស និងប្រកាសថា មិនទាន់ទទួលការសម្ភាសន៍ឡើយ
យោងតាមកាសែត Sina កាលពីថ្មីៗនេះ Zhao Liying បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅពេលដែលនាងចែករំលែកអត្ថបទឡើងវិញ ពីគេហទំព័រប្រព័ន្ធផ្សព្វផ្សាយមួយហើយបានប្រកាសថា «ខ្ញុំមិនទាន់បានទទួលយកការសម្ភាសន៍ណាមួយទេ នេះជាព័ត៌មានក្លែងក្លាយ» ។ ការបដិសេធភ្លាមៗ និងខ្លាំងៗរបស់តារាស្រីរូបនេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើល និងចាប់អារម្មណ៍។

នាយក Feng Xiaogang បាននិយាយពន្យល់ថា Zhao Liying ក៏ដូចជាបុគ្គលិកសំខាន់នៃគម្រោង Sunflower មិនដែលទទួលយកការសម្ភាសន៍ពីអង្គភាពសារព័ត៌មានណាមួយឡើយ។ ដូច្នេះគេហទំព័រព័ត៌មានផ្សេងទៀត ខុសក្នុងការសំយោគរឿងចេញពីវីដេអូផ្សព្វផ្សាយរបស់គម្រោង បន្ទាប់មកអះអាងថាជាសម្ដីផ្ទាល់របស់ Zhao Liying។
ហេតុដូច្នេះហើយ ភាគីខាងតារាស្រីវ័យ៣៧ឆ្នាំបាននិយាយថា គេហទំព័រព័ត៌មាននេះតែងតែផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់នាង ទើបពួកគេប្តឹងគេហទំព័រព័ត៌មាន ដើម្បីការពារសិទ្ធិរបស់ពួកគេ។
ក្រៅពីមតិគាំទ្រ Zhao Liying ប្តឹងគេហទំព័រសារព័ត៌មាន ពីបទរាយការណ៍ព័ត៌មានមិនពិត ក៏មានមនុស្សគិតថា តារាស្រីរូបនេះ ប្រតិកម្មខ្លាំងពេក អត្ថបទដើមដំបូងមានទំនាក់ទំនងតិចតួច និងមិនសូវល្បី។ វាគ្រាន់តែជាពេលដែលនាងខឹង ទើបអ្វីៗក្លាយជាសំលេងរំខាន។ ទស្សនិកជនមួយចំនួនថែមទាំងគិតថា នេះគ្រាន់តែជាល្បិចក្នុងការផ្សព្វផ្សាយរឿង Sunflowers ដែលគ្រោងនឹងចាក់បញ្ចាំង នៅថ្ងៃទី ០៤ ខែមេសាប៉ុណ្ណោះ។
ភាពយន្ត Sunflowers ប្រាប់រឿងរាវរបស់ស្រ្តីម្នាក់ ដែលធ្លាប់ជាប់គុក។ ដោយសារនាងចង់ជំនួសការផ្សាំកូនស្រីគថ្លង់ នាងបានបំពានច្បាប់។ នៅក្នុងពន្ធនាគារ នាងបានជួបក្មេងស្រីដែលមានជោគវាសនាលំបាកផងដែរ។ នៅពេលពួកគេចេញពីពន្ធនាគារ ពួកគេបានធ្វើការជាច្រើនជាមួយគ្នា ស៊ូទ្រាំនឹងការរើសអើងជាសាធារណៈ និងបានកសាងជីវិតឡើងវិញ។ នៅក្នុងខ្សែភាពយន្តនេះ រូបភាពរបស់តារាស្រីស្លៀកសំលៀកបំពាក់ចាស់ៗ រហែក និងព្យាយាមបញ្ចូលក្នុងសង្គមឡើងវិញ បន្ទាប់ពីជាប់គុក ទទួលបានការសរសើរយ៉ាងច្រើនពីទស្សនិកជន។
មិនតែបុណ្ណោះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិពោលសរសើរ Zhao Liying ថានាងពូកែបត់បែននៅក្នុងរូបភាពជាតារាសម្ដែង មិនថាដើរជាអ្នកមានថ្លៃថ្នូរ តួកាច ឬតួអ្នកក្រនោះទេ ទឹកមុខរបស់នាងបានធ្វើឲ្យទស្សនិកជានច្រើនដាក់អារម្មណ៍ទៅតាមសាច់រឿងយ៉ាងជកចិត្តបំផុត៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វិលមកអាជីពវិញ Zhao Lusi ស្រាប់តែឈប់តាមដានគណនីអ្នកគ្រប់គ្រង

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង