Connect with us

ជីវិតកម្សាន្ដ

នៅ ស៊ីនឿន ចូលរួមជាសមាជិកសមាគមសិល្បករខ្មែរ ទោះកំពុងបន្តអាជីពសិល្បៈនៅឯនាយប្រទេស

បានផុស

នៅ

ទោះទៅដល់ទឹកដីស៊ីវិល័យសម្បូរដុល្លារ លោក នៅ ស៊ីនឿន នៅតែផ្តល់គុណតម្លៃដល់សមាគមសិល្បករខ្មែរ ដែលជាផ្នែកមួយដើម្បីរួមគ្នាអភិរក្សការពារអភិវឌ្ឍ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌របស់កម្ពុជា តាមរយៈការចុះឈ្មោះចូលជាសមាជិករបស់សមាគមអាណត្តិទី៦ ស្របពេលដែលលោកកំពុងមានវត្តមាននៅប្រទេសកំណើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទង្វើនេះត្រូវបានសមាគមសិល្បករខ្មែរអាណត្តិទី៦ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ចាត់ទុកថាជាការផ្តល់គុណតម្លៃដល់សមាគមសិល្បករ និងសិល្ប:វប្បធម៌របស់ប្រទេសកំណើតខ្លួនទឹកដីកម្ពុជាដ៏អច្ឆរិយ:។

សមាគមបានឲ្យដឹងថាហេតុផលដែលលោក នៅ ស៊ីនៅ ចូលជាសមាជិកដោយសារតែលោកយល់ ក្នុងការចូលជាសមាជិករបស់សមាគមគឺជាកាតព្វកិច្ចរបស់សិល្បករគ្រប់រូប ដើម្បីរួមគ្នាអភិរក្សការពារអភិវឌ្ឍ និងលើកស្ទួយវិស័យសិល្បៈវប្បធម៌របស់កម្ពុជា។

គួរបញ្ជាក់ថា លោក នៅ ស៊ីនឿន បានផ្តើមអាជីពជាតារាចម្រៀងដំបូងនៅផលិតកម្មស្វាងតារា ក្រោយមកបានក្លាយជាតារាចម្រៀងល្បីនៅផលិតកម្មរស្មីហង្សមាស ហើយចុងក្រោយលោកបានរៀបការចេញទៅរស់នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក។ ទោះបីជាលោកចេញទៅរស់នៅសហរដ្ឋអាមេរិកក្តី តែលោកនៅតែបន្តអាជីពសិល្បៈនេះដដែល៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម