Connect with us

ជីវិតកម្សាន្ដ

បវរកញ្ញាតំណាងកម្ពុជា ហង្ស ម៉ានីតា បោះបង់ឱកាសប្រកួត Miss World 2025 ក្រោមហេតុផលមួយ

បានផុស

នៅ

កញ្ញា ហង្ស ម៉ានីតា ដែលជា Miss Universe Cambodia 2022 ក្រោយត្រូវបានចាត់តាំងតំណាងកម្ពុជាទៅចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 ស្រាប់តែពេលនេះ បានប្រកាសបោះបង់ការប្រកួតគួរឱ្យសោកស្តាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតម្ចាស់ពាន “Miss Universe Cambodia 2022” ហង្ស ម៉ានីតា កាលពីថ្មីៗនេះ ទទួលបានឱកាសក្លាយជា Miss World Cambodia 2025 ដែលតំណាងឱ្យប្រទេសកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss World 2025 ។ ប៉ុន្តែនៅមុននេះ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្រោយប្រកាសបោះបង់ការប្រកួតមួយនេះ។

ចំពោះមូលហេតុត្រូវបានបញ្ជាក់ឱ្យដឹងថាដោយសារឆ្នាំ២០២៥នេះ នាង ម៉ានីតា មានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅសហរដ្ឋអាមេរិក (USA) ដូច្នេះហើយទើបកញ្ញា ហង្ស ម៉ានីតា អាចនឹងមិនបានទៅចូលរួមប្រកួត Miss World 2025 ទេតែទោះយ៉ាងណា ម៉ានីតា សន្យាថាឆ្នាំ២០២៦ នាងនឹងមកយ៉ាងពិតប្រាកដ

ក្នុងនោះក៏មានការលើកឡើងថាច្បាស់ជាមានអ្នកគាំ ទ្រឬហ្វេនៗនាងប្រាកដជាខកចិត្តតែសង្ឃឹមថាអ្នកទាំ ងអស់គ្នាត្រូវយល់ចិត្តគាត់ដូចគ្នាបើគាត់មិនទៅ USA គាត់អាចនឹងបាត់បង់ឱកាស តែឱកាសជាបវរកញ្ញា និងតំណាងឱ្យប្រទេសគឺនៅមានច្រើនតទៅមុខទៀត ហើយយើងទុកពេលឱ្យគាត់ហ្វឹកហាត់ពង្រឹងសមត្ថភាពទៀតក៏រឹតតែល្អ។

សូមបញ្ជាក់ថាកញ្ញាហង្ស ម៉ានីតា គឺជាម្ចាស់មកុដជ័យលាភី Miss Universe Cambodia 2022 ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ។ បេក្ខភាពរូបនេះ ស័ក្តិសមខ្លាំងក្នុងការគ្រងតំណែងដ៏អស្ចារ្យនេះ ព្រោះនាងមានរូបសម្រស់ស្រស់ស្អាត ចំណេះដឹងខ្ពស់ហើយអាចនិយាយភាសារបារាំង និងអង់គ្លេសបានយ៉ាងស្ទាត់តែម្ដង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម