Connect with us

ជីវិតកម្សាន្ដ

ព្រះនាងតូច ជេនណា នឹងដើរបង្ហាញម៉ូដជាលើកដំបូង ក្នុង Fashion Show រៀបចំដោយលោក អូលីវ៉ាគង់

បានផុស

នៅ

លោក អូលីវ៉ាគង់ នឹងរៀបចំ Fashion Show លំដាប់អន្តរជាតិមួយ ឈ្មោះ “𝐊𝐀𝐋𝐊𝐈𝐍 𝐕𝐈𝐒𝐇𝐍𝐔 𝐋𝐎𝐊” ច្នៃចេញពីផ្ការបស់ខ្មែរដែលមានលើជញ្ជាំងប្រាសាទ ឬបរមវិស្ណុលោក គ្រោងធ្វើនាថ្ងៃទី ០៦ មេសា ខាងមុខនេះ ដោយមានព្រះនាង នរោត្តម ជេនណា ចូលរួមជាតួធំក្នុងការដើរបង្ហាញម៉ូដជាលើកដំបូង។ 
នេះបើតាមការលើកឡើង ក្នុងឱកាសសន្និសីទកម្មវិធីបង្ហាញម៉ូដរបស់លោក អូលីវ៉ាគង់ កាលពីព្រឹកថ្ងៃទី២៥ មីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយនឹងគំនិតច្នៃប្រឌិតផ្សារភ្ជាប់នឹងធម្មជាតិ បុគ្គលល្បីក្នុងពិភពច្នៃម៉ូដសម្លៀកបំពាក់រូបនេះ បញ្ជាក់ថា Fashion Show លើកនេះ ពិតជាពិសេស។ ក្នុងនោះ លោកបានច្នៃម៉ូដដើម្បីឱ្យមានការខុសប្លែកពីស្នាដៃមុនៗ ដោយដកស្រង់ចេញពីផ្ការបស់ខ្មែរ ប្រាង្គប្រាសាទ ឬបរមវិស្ណុលោក។

តួយ៉ាង ជាមួយនឹងសម្លៀកបំពាក់ច្នៃរំលេចនូវធម្មជាតិ លោកបានសម្រេចជ្រើសកន្លែងដើរបង្ហាញម៉ូដខុសពីរាល់ដង ដោយជ្រើសយកទីតាំងសួនធម្មជាតិលើអគារសណ្ឋាគារ Oakwood Premier Phnom Penh ជាវេទិកាសម្រាប់ Model ដើរម៉ូដជាមួយនឹងការបង្ហាញ Brand នាឡិកាល្បីម៉ាក WatchPeople ដែលជាដៃគូសហការឧបត្ថម្ភផងដែរ។

បើតាមលោក អូលីវ៉ាគង់ Fashion Show របស់លោក ដែលគ្រោងរៀបចំឆាប់ៗខាងមុខនេះ គឺមានវត្តមានអ្នកដើរម៉ូដសរុប ៣៥រូប ខណៈក្នុងចំណោមនោះ មានទាំងព្រះនាង នរោត្តម ជេនណា; កញ្ញា នីគីនីគី ក៏ដូចជា កញ្ញា ពេជ្រ សារ៉ាវឌ្ឍី ផងដែរ។

គួរជម្រាបថា លោក អូលីវ៉ាគង់ ជាច្នៃម៉ូដមួយរូបដែលមានភាពល្បីល្បាញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដែលបានច្នៃបង្កើតសម្លៀកបំពាក់ច្រើនប្រភេទ ដែលសុទ្ធសឹងជាការច្នៃចេញពីជីវិតសត្វ ធម្មជាតិ ពិសេសឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរ បង្ហាញទៅកាន់ពិភពលោកច្រើនកម្មវិធីណាស់មកហើយ។ លោកអះអាងថា ចំពោះកម្មវិធី Fashion Show ដែលលោកទទួលរៀបចំ គឺមិនក្រោម ៥០នោះទេ មកទល់ពេលនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទីutes មុន

ធនាគារពិភពលោកបន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរក្លាយជាប្រទេសចំណូលខ្ពស់ ឆ្នាំ២០៥០

ព័ត៌មានជាតិ២៣ នាទីutes មុន

កងទ័ពវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោកកម្ពុជា

ព័ត៌មានជាតិ៣៣ នាទីutes មុន

សម្តេចធិបតី ចង់ឃើញក្បាច់គុនបុរាណខ្មែរ ត្រូវយកទៅបង្ហាត់ និងហ្វឹកហាត់តាមប្រទេសនានា កាន់តែច្រើនថែមទៀត

សន្តិសុខសង្គម៣៤ នាទីutes មុន

នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ឃាត់​ខ្លួន​ជនសង្ស័យ ដែល​រំលោភ​ក្មេងអាយុ៦ឆ្នាំ​ក្នុង​សង្កាត់​ស្រះចក

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋបាល​រាជធានីភ្នំពេញ ណែនាំ​៩​ចំណុច​ក្នុង​ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ដើម្បីធានា​ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់

Sokha Hotels

ព័ត៌មានពេញនិយម