ជីវិតកម្សាន្ដ
Wang Xiaofei នៅតែរៀបចំមង្គលការ ទោះ សាន់ឆាយ ទើបទទួលមរណភាពក្ដី
កាលពីថ្ងៃទី ២៦ ខែមីនា ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថាអ្នកជំនួញ Wang Xiaofei និងភរិយារបស់គាត់ Ma Xiaomei នឹងនៅតែរៀបចំពិធីមង្គលការរបស់ពួកគេដូចការគ្រោងទុក ដោយមិនមានការប៉ះពាល់ចំពោះការស្លាប់របស់ Barbie Hsu ភ្លាមៗនោះទេ។

ពាណិជ្ជកររូបនេះ និងមិត្តស្រីបានចុះហត្ថលេខារៀបការ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំមុន។ គូស្នេហ៍មួយគូនេះគ្រោងនឹងរៀបការនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥។ ពិធីមង្គលការនេះ គ្រោងធ្វើនៅសណ្ឋាគារមួយក្នុងទីក្រុងប៉េកាំងប្រទេសចិន។ មិត្តភក្តិរបស់ Wang Xiaofei បាននិយាយថា នេះគ្រាន់តែជាពិធីជប់លៀងតូចមួយដែលចូលរួមដោយមិត្តភក្តិជិតស្និទ្ធ និងក្រុមគ្រួសារទាំងពីរ។ កូនទាំងពីររបស់អ្នកជំនួញ ក៏នឹងមកទីក្រុងប៉េកាំងដើម្បីចូលរួមផងដែរ។
ទោះបីជាយ៉ាងណា ព័ត៌មាននៃពិធីមង្គលការរបស់អតីតស្វាមីសាន់ឆាយ បានទទួលរងនូវមតិអវិជ្ជមាន និងការរិះគន់ជាច្រើនពីសាធារណជន។ មនុស្សជាច្រើនគិតថា លោកគួរពន្យារពេលរៀបការ បន្ទាប់ពីបាត់បង់អតីតភរិយា Barbie Hsu។ លើសពីនេះ កូនទាំងពីររបស់គាត់ ទើបតែជួបប្រទះនូវភាពតក់ស្លុតនៃការបាត់បង់ម្តាយរបស់ពួកគេ ដូច្នេះហើយ ទំនងណាស់ដែលថា ចិត្តសាស្ត្ររបស់ពួកគេនាពេលនេះ គឺមិនស្ថិតស្ថេរឬអាចថានៅមានអារម្មណ៍មិនសប្បាយចិត្ត។
Wang Xiaofei និង Barbie Hsu បានរស់នៅជាមួយគ្នាអស់រយៈពេល ១០ ឆ្នាំ មុនពេលសម្រេចចិត្តលែងលះ។ ប្ដីប្រពន្ធមានកូនពីរនាក់រួមគ្នាប្រុសស្រី។ កំឡុងពេលនៅជាមួយគ្នាអ្នកជំនួញរូបនេះតែងតែមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ថា កំពុងមានស្នេហាជាមួយស្រីថ្មី និងជំពាក់បំណុលគេរាប់ពាន់ដុល្លារថែមទៀត។ ក្រោយមក សាន់ឆាយ ថែមទាំងត្រូវលក់ទ្រព្យសម្បត្តិមួយចំនួន ដើម្បីសងបំណុលជួសគ្រួសាររបស់ស្វាមី។
នៅខែកុម្ភៈ ឆ្នាំ ២០២៥ Barbie បានស្លាប់បន្ទាប់ពីឆ្លងជំងឺផ្តាសាយតាមរដូវក្នុងប្រទេសជប៉ុន។ ដំណឹងនេះមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ អ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ ពេលនោះ Wang Xiaofei បានជិះយន្តហោះទៅតៃវ៉ាន់ភ្លាមៗ ដើម្បីរៀបចំពិធីបុណ្យសពអតីតភរិយា។ យ៉ាងណាមិញ រូបភាពអ្នកជំនួញយំស្រក់ទឹកភ្លៀង ត្រូវអ្នកលេងអ៊ីនធឺណិតជាច្រើនចំអក។ មនុស្សជាច្រើនគិតថាគាត់ជាមនុស្សក្លែងក្លាយ ព្យាយាមសម្ដែងជាស្វាមីល្អគួរឲ្យស្រឡាញ់តែប៉ុណ្ណោះ។
មិនត្រឹមតែប៉ុណ្ណឹងទេ ការឈ្លោះប្រកែកគ្នាយ៉ាងរំជើបរំជួលសម្រាប់ការឃុំឃាំងកុមារ និងជម្លោះមរតក ក៏បានធ្វើឲ្យសាធារណជនងាកមកលើលោក Wang Xiaofei ផងដែរ។ យោងតាមបទប្បញ្ញត្តិទ្រព្យសម្បត្តិដែល Barbie Hsu បន្សល់ទុកនឹងត្រូវបែងចែករវាងស្វាមីបច្ចុប្បន្នរបស់នាងគឺ DJ Koo និងកូនពីរនាក់របស់ពួកគេ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែកុមារមិនទាន់ពេញវ័យ ឪពុកបង្កើតរបស់ពួកគេនឹងគ្រប់គ្រងទ្រព្យសម្បត្តិសម្រាប់ក្មេងទាំងពីររហូតដល់ពួកគេមានអាយុ១៨ ឆ្នាំ។ លោក Wang Xiaofei បាននិយាយថា បច្ចុប្បន្នលោកមិនមានគម្រោងនាំកុមារមកទីក្រុងប៉េកាំងវិញទេ។ ផ្ទុយទៅវិញ កុមារនឹងនៅជាមួយជីដូនជីតារបស់ពួកគេ ហើយបន្តការសិក្សារបស់ពួកគេនៅតៃវ៉ាន់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាចិន Gao Taiyu ប្រកាសចូលនិវត្តន៍ក្នុងអាយុ ៣៤ ឆ្នាំ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?