Connect with us

ជីវិតកម្សាន្ដ

ម្ចាស់ផលិតកម្ម LD កោតសរសើរ បញ្ញា សិទ្ធ ដែលឱ្យតម្លៃកុនក្នុងស្រុក តាមរយៈការបំផុសមហាជនរួមគ្នាគាំទ្រ

បានផុស

នៅ

លោក លៀក លីដា ផលិតករភាពយន្តខ្មែរ និងជាថៅកែផលិតកម្ម LD បានលើកសរសើរនិងចាត់ទុកតារាសម្តែងលោក បញ្ញា សិទ្ធ ជាអ្នកសិល្ប:គំរូល្អម្នាក់ដែលចេញគិតគូរ និងឱ្យតម្លៃលើភាពយន្តជាតិ តាមរយ:ការបំផុសមហាជនរួមគ្នាគាំទ្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លៀក លីដា បានលើកឡើងដូច្នេះ ស្របពេលដែលលោក បញ្ញា សិទ្ធ បានលើកឡើងពីភាពអស្ចារ្យនៃស្នាដៃផលិតរឿង «ភ្លើងឆេះក្លឹបក្រោមដី» របស់ផលិតកម្ម LD ដែលកំពុងចាក់បញ្ចាំងនៅតាមរោងកុនផ្ទុះការគាំទ្រ និងសរសើរទឹកដៃនៃការផលិតហើយដឹកនាំសម្តែងបានល្អ។

តាមរយ:កិច្ចសម្ភាសន៍មួយតារាសម្តែងស្រស់សង្ហាលោក បញ្ញា សិទ្ធ បានបំផុសនូវចំណាប់អារម្មណ៍ដោយចង់ឱ្យបងប្អូនទស្សនិកជនគួរទៅទស្សនាភាពយន្តរឿង «ភ្លើងឆេះក្លឹបក្រោមដី» ឱ្យហើយជៀសវាងស្ដាយក្រោយ។ ឆ្លើយតបនឹងការបំផុសនេះលោក លៀក លីដា ដែលជាផលិតករបានបង្ហាញមោទនភាពនឹងសរសើរទឹកចិត្ត បញ្ញា សិទ្ធ។

លោក លៀក លីដា បានលើកឡើងថា វប្បធម៌នៃការអបអរអ្នកដទៃ បងមិនដែលបានហៅប្អូនថតសូម្បីតែមួយរឿងហើយក៏មិនបានជួលឱ្យប្អូនមកប្រូម៉ូតរឿងបងដែរ តែនេះគឺជាចរិតដែលល្អរបស់ប្អូន ចូលរួមអបអរលើភាពជោគជ័យរបស់អ្នកដទៃ។ ខណៈនេះ ត្រូវបានគេចាត់ទុកថា ជាទង្វើដ៏គំរូសម្រាប់អ្នកគាំទ្រផងដែរ។

ភាពយន្តរឿង «ភ្លើងឆេះក្លឹបក្រោមដី» គឺផលិតឡើងដោយបានដកស្រង់ចេញពីរឿងពិតដែលបានកើតមានឡើងនៅក្នុងខេត្តសៀមរាបកាលពីកន្លងទៅ ខណ:ដែលរឿងនេះកំពុងចាក់បញ្ចាំង ក៏ទទួលបាននូវការសរសើរនិងគាំទ្រច្រើនផងដែរ។

ដោយឡែក បើក្រឡេកទៅមើលតួអង្គសម្តែងក្នុងរឿងនេះដោយភាគច្រើនតួអង្គសំខាន់ៗ ត្រូវបានមហាជនឃើញថាសុទ្ធសឹងតែមានសមត្ថភាពក្នុងការសម្តែង៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម