Connect with us

ជីវិតកម្សាន្ដ

តួចិន Hans Zhang​ វិលមកវិញ ប្រាប់ហេតុផលបាត់ខ្លួន៣ឆ្នាំពីអាជីព

បានផុស

នៅ

យោងតាម ​​QQ កាលពីពេលថ្មីៗនេះ តារាសម្តែង Hans Zhang​ បាននិយាយពន្យល់ពីមូលហេតុដែលបាត់ខ្លួនពីបណ្តាញសង្គម ហើយឈប់សម្តែងអស់រយៈពេល ៣ ឆ្នាំ។ កន្លងមក មហាជនគិតថា តារាសម្ដែងត្រូវបានហាមប្រាមពីបណ្តាញសង្គម ប៉ុន្តែលោកបញ្ជាក់ថា លោកចង់កែតម្រូវស្ថានភាពរបស់ខ្លួន និងកំពុងស្ថិតក្នុងដំណើរការព្យាបាលរបួសបាក់ឆ្អឹងពីគ្រោះថ្នាក់។

តួឯកប្រុសក្នុងរឿង «Fateful Love» បានចែករំលែកថា ស្ថានភាពបច្ចុប្បន្នរបស់គាត់នៅតែល្អ ​ចំណែកឯការ​បាត់​ខ្លួនពីអាជីពសិល្បៈគឺណ្ដាលមក​លោកចង់ពិនិត្យ​មើល​ដំណើរ​អាជីព​របស់​ខ្លួន និង​ស្វែង​រក​ទិសដៅ​ថ្មី។ ជាពិសេស លោក​ចង់​សិក្សា​បន្ថែម ពោលគឺចំណេះដឹង​ដើម្បី​បង្កើត​ស្នាដៃ​ឲ្យ​បាន​ល្អ​ប្រសើរ។ លើសពីនេះ លោកបានមកចែករំលែកទៀតថា ដោយសារកន្លងមកលោកធ្លាប់ជួបឧបទ្ទវហេតុបណ្តាលឲ្យបាក់ឆ្អឹង ហើយត្រូវការពេលវេលាសម្រាក និងព្យាបាលឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះជាយ៉ាងណាក៏ដោយ ការចែករំលែករបស់តារាចិនរូបនេះ មិនទទួលបានការអាណិតអាសូរជាសាធារណៈឡើយ។ ទស្សនិកជនជាច្រើនគិតថា Hans Zhang កំពុងសម្តែងគួរឲ្យគេអាណិត។ ម៉្យាងវិញទៀត មហាជនជាច្រើនបានរំឮកពីរឿងអាស្រូវរបស់តារាប្រុសរូបនេះ កាលពីអតីតកាល ហើយគិតថាលោកជាសិល្បករអសីលធម៌ ដែលត្រូវហាមមិនឲ្យប្រឡូកក្នុងអាជីពសម្ដែង។

កាលពីពេលកន្លងទៅ Hans Zhang បានបង្កគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងបើកបរ រថយន្តទំនើបរបស់តារាសម្ដែងបានអូសមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដោយបណ្ដាលឲ្យរងរបួសធ្ងន់។ ឧបទ្ទវហេតុនេះត្រូវបានថតជាប់ដោយកាមេរ៉ាឃ្លាំមើល ប៉ុន្តែលោកបានផ្តល់សំណងដល់ជនរងគ្រោះ និងបិទបាំងហេតុការណ៍ដែលខ្លួនបានបង្ក។

ក្រៅពីនេះ ភាពយន្តរឿង Gentlemen of East 8th ដែលនិពន្ធ និងផលិតដោយ Hans Zhang និងសម្តែងដោយលោក បានទទួលប្រតិកម្មអវិជ្ជមានជាច្រើនពីទស្សនិកជន។ ខ្សែភាពយន្តនេះត្រូវបានរងការរិះគន់ និងបន្សល់ទុកតែពិន្ទុ ២.២/១០ ដែលជាពិន្ទុទាបបំផុតក្នុងប្រវត្តិសាស្ត្រដែលមានអ្នកត្រួតពិនិត្យច្រើនជាង ២៧,០០០។

មិនតែប៉ុណ្ណោះ ភាពយន្តនេះត្រូវបានគេរិះគន់ថាមានព័ត៌មានលម្អិតអាក្រក់ និងប្រមាថច្រើន ដូចជាតួអង្គប្រុសសម្លឹងមើលដើមទ្រូងរបស់តួស្រី ឬឈុតជប់លៀងអាងហែលទឹកជាមួយនឹងសម្លៀកបំពាក់បញ្ចេញសាច់។ នៅក្នុងខ្សែភាពយន្តនេះ តួអង្គប្រុសតែងតែនិយាយលេងសើច និងចំអកលើរាងកាយមនុស្សស្រី ហើយនិយាយពាក្យប្រមាថផ្លូវភេទជាដើម។

ប៉ុន្មានឆ្នាំមកនេះ Hans Zhang មិនមានសំណាងក្នុងអាជីពរបស់គាត់ទេ។ គម្រោងភាពយន្តដែលផលិតដោយខ្លួនឯងមួយចំនួនត្រូវបានជាប់គាំងក្នុងការរឹតបន្តឹងលើតារាកូរ៉េ ហើយមិនត្រូវបានចាក់ផ្សាយ។ នៅខែមីនា ឆ្នាំ ២០២១ គម្រោង If You Are Peaceful That’s a Beautiful Day ត្រូវបានបដិសេធក្នុងការចាក់ផ្សាយដោយវេទិកាវីដេអូធំៗជាច្រើននៅក្នុងប្រទេសចិន ដោយបង្ខំឲ្យក្រុមការងារភាពយន្តបង្កើតទំព័រមើលភាពយន្តផ្ទាល់ខ្លួន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Wang Xiaofei នៅតែរៀបចំមង្គលការ ទោះ សាន់ឆាយ ទើបទទួលមរណភាពក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម