ជីវិតកម្សាន្ដ
SUGA, Taeyeon និង Seulgi បរិច្ចាគប្រាក់ម្នាក់ជិត៧ម៉ឺនដុល្លារ ជួយជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ
នៅថ្ងៃទី២៧ ខែមីនា កាកបាទក្រហមកូរ៉េ (ប្រធាន Kim Chul Soo) បានប្រកាសថា SUG ក្រុម BTS បានបរិច្ចាគ ១០០ លានវ៉ុន (៦៨,៣៥៨ដុល្លារ) ដើម្បីជួយជនរងគ្រោះដោយភ្លើងឆេះព្រៃ។ មូលនិធិនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ផ្តល់អាហារ ភេសជ្ជៈ និងការផ្គត់ផ្គង់ចាំបាច់សម្រាប់អ្នកស្រុកដែលរងផលប៉ះពាល់” ។
Taeyeon សមាជិកក្រុម Girls’ Generation ក៏បានបរិច្ចាគថវិកាចំនួន ១០០ លានវ៉ុន ដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះផងដែរ។ នាងបានសម្តែងការគាំទ្រដោយនិយាយថា «ខ្ញុំសង្ឃឹមថាការបរិច្ចាគនេះអាចផ្តល់នូវកម្លាំងតិចតួចដល់អ្នកភៀសខ្លួន អ្នកពន្លត់អគ្គិភ័យ និងបុគ្គលិកសង្គ្រោះដែលកំពុងឆ្លងកាត់ពេលលំបាកបែបនេះ»។
Seulgi Red Velvet ក៏បានបន្ថែមជំនួយជាមួយនឹងការបរិច្ចាគចំនួន ១០០លានវ៉ុន។ នាងបានចែករំលែកថា «វាធ្វើឲ្យខ្ញុំខូចចិត្តពេលឃើញជនរងគ្រោះតស៊ូនឹងការបាត់បង់ផ្ទះសម្បែង និងជីវភាពដោយសារភ្លើងឆេះព្រៃដែលនឹកស្មានមិនដល់»។ នាងបានសង្កត់ធ្ងន់បន្ថែមទៀតលើការប្តេជ្ញាចិត្តរបស់នាង ក្នុងការជួយដល់ការសង្គ្រោះគ្រោះមហន្តរាយដោយបន្ថែមថា ទោះបីជាវាអាចជាកាយវិការតូចមួយក៏ដោយ តែនាងបានសម្រេចចិត្តបរិច្ចាគដោយសង្ឃឹមថាវាអាចជួយបានខ្លះ ។
ភ្លើងឆេះព្រៃជាលើកដំបូង បានផ្ទុះឡើងនៅថ្ងៃទី ២១ ខែមីនានៅក្នុង Sancheong, Gyeongnam ហើយបានរីករាលដាលយ៉ាងឆាប់រហ័សទៅកាន់តំបន់ក្បែរនោះរួមទាំង Gyeongbuk និង Ulsan ដោយសារតែខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួត។ កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យបានបន្តអស់មួយសប្តាហ៍។
យោងតាមទីស្នាក់ការកណ្តាលទប់ទល់គ្រោះមហន្តរាយ និងសុវត្ថិភាព គិតត្រឹមម៉ោង៦ព្រឹក គ្រោះមហន្តរាយនេះបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន២៦នាក់ របួសធ្ងន់៨នាក់ និងរបួសស្រាល២២នាក់។ ចំនួនអ្នកភៀសខ្លួនបានកើនឡើងដល់ ៣៧.១៨៥ នាក់ឯណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖IU បរិច្ចាគប្រាក់គាំទ្រជនរងគ្រោះ ដោយសារភ្លើងឆេះព្រៃ និងអ្នកពន្លត់អគ្គីភ័យ

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?