Connect with us

ជីវិតកម្សាន្ដ

រឿងកម្មវិធីសង្ក្រាន្ត! ម៉ា ដូណា ប្រាប់ត្រង់ៗថា ឆ្នាំនេះលែងចង់បានប័ណ្ណសរសើរហើយ

បានផុស

នៅ

លោក ម៉ា ដូណា បានបញ្ជាក់ច្បាប់ៗប្រាប់អ្នករៀបចំកម្មវិធីថា សម្រាប់អ្នកដែលចង់ហៅខ្លួនចូលរួមកម្មវិធីសង្ក្រាន្តនៅឆ្នាំនេះ លោកសូមបង្វែរពីការផ្តល់ជាប័ណ្ណសរសើរមកផ្តល់ការឧបត្ថម្ភជាលុយវិញទើបចូលរួម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់តារាកំប្លែងលោក ម៉ា ដូណា ស្ទើតែរៀងរាល់ឆ្នាំទៅហើយដែលតារាជើងចាស់រូបនេះ តែងលេចវត្តមាននៅតាមកម្មវិធីសង្ក្រាន្តនានាអបអរឆ្នាំថ្មី ដើម្បីផ្តល់ភាពសប្បាយរីករាយដោយការច្រៀងរាំ និងកំប្លែងចែកជូបបងប្អូនទស្សនាដោយសេរី។

ទោះបីយ៉ាងណា ខណ:ដែលឱកាសនៃពិធីបុណ្យចូលឆ្នាំថ្នីកៀកឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គេឃើញមានការរៀបចំកម្មវិធីសង្ក្រានអបអរឆ្នាំថ្មី នៅតាមទីតាំង ឬក្រុមហ៊ុនមួយចំនួនផងដែរ។ ដោយឡែក ចាប់អារម្មណ៍លោក ម៉ា ដូណា បានប្រកាសថា បើចង់ហៅលោកទៅចូលរួមគឺឆ្នាំនេះលែងចង់បានប័ណ្ណសរសើរគឺចង់បានលុយវិញ។

តារាកំប្លែង ម៉ា ដូណា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កុំអន់ចិត្តអ្នកហៅទៅជួយសង្ក្រាន្តចូលឆ្នាំសុំនិយាយត្រង់កុំអន់ចិត្ត ខ្ញុំលែងចង់បានប័ណ្ណសរសើរហើយ ជាច្រើនឆ្នាំនេះខ្ញុំជួយច្រើនណាស់ ឥឡូវវចង់បានលុយវិញ។

ឃើញការលើកឡើងដូច្នេះលោក អុឹម ជីវ៉ា ដែលជាមិត្តភក្តិរួមអាជីពសិល្ប:បានបញ្ចេញទស្សន:គាំទ្របែបនេះដែរថា “គាំទ្រ ម៉ា ដូណា មិនមែនកាន់ជើងម៉ាដូណាទេ តែធាតុពិតអ៊ីចឹងមែន ដូចខ្ញុំអ៊ីចឹងខំជួយគេស្ទើគ្រប់កម្មវិធីក្នុងសង្គមមិនដែលបាលុយមួយរៀល ជួយគេនៅពេទ្យពេលឈឺពេលមានទុក្ខពេលគេស្លាប់ដល់ពេលខ្ញុំមានទុក្ខ មានបងប្អូនបង្កើតស្លាប់កុំថាឡើយទៅបុណ្យ ឬចូលបុណ្យ គ្រាន់តែឆាតចូលរូមរំលែកទុក្ខគ្មានផង។ តែជឿថាអំពើល្អមិនសាបសូន្យ“។

គួររម្លឹកដែរថា កាលពីថ្មីៗកន្លងទៅអ្នកគាំទ្រ និងមហាជនអ្នកប្រើប្រាស់ប្រាស់បណ្តាញសង្គមមានការចាប់អារម្មណ៍ បន្ទាប់ពីមានកាចែករំលែក និងវែកញែកពីសំណាក់អ្នកសិល្ប:មួយចំនួន ក្រោយឃើញគណនីមួយឈ្មោះ Jing Alex បានរៀបរាប់ខ្លឹមសារពាក់ព័ន្ធអ្នកសិល្បៈធ្វើការស្ម័គ្រចិត្ត (សង្ក្រាន) ៤ថ្ងៃ បានកម្រៃត្រឹម ៥០ដុល្លារ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៨ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម