Connect with us

ជីវិតកម្សាន្ដ

Zhao Lusi ប្រឈមមុខនឹងការរិះគន់ថា មិនឲ្យតម្លៃជីវិតផ្ទាល់ខ្លួន

បានផុស

នៅ

តារាសម្តែងស្រី Zhao Lusi បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសលើអ៊ីនធឺណិត បន្ទាប់ពីបានបង្ហាញពីទម្លាប់នៃការងារខ្លួន កំឡុងពេលបង្ហាញខ្លួននាពេលថ្មីៗនេះនៅក្នុងកម្មវិធី Little Courage។ ជាពិសេស តារាស្រីបានសារភាពថា មុនពេលធ្លាក់ខ្លួនឈឺ នាងបានគេងត្រឹមតែពីរម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ ដែលធ្វើឲ្យពេលវេលាការងាររបស់នាងកើនឡើងទ្វេដង បើធៀបនឹងមនុស្សភាគច្រើន ជាសេចក្តីថ្លែងការណ៍ដែលបង្កឲ្យមានការព្រួយបារម្ភ និងការរិះគន់យ៉ាងភ្លូកទឹកភ្លូកដី។

ក្នុង​កម្មវិធី​នោះ នារី​វ័យ​ក្មេង​ម្នាក់​បាន​បញ្ចេញ​មតិ​ថា «អ្នក​មិន​ឲ្យតម្លៃ​ជីវិត​ខ្លួន​ឯង» ។ ភ្លាមៗនោះដែរ ឃ្លាមួយនោះបានឈានទៅដល់កំពូលនៃការស្វែងរក ដែលកំពុងពេញនិយមក្នុងប្រទេសចិនយ៉ាងឆាប់រហ័ស ដោយបានទាញប្រតិកម្មយ៉ាងខ្លាំងពីអ្នកលេងអ៊ីនធឺណិត។ អ្នកខ្លះរិះគន់យ៉ាងចាស់ដៃ Zhao Lusi ចំពោះការលើកតម្កើងការងារហួសហេតុ ដោយលើកហេតុផលថា ប្រសិនបើសម្ពាធនៃការក្លាយជាតារាល្បីខ្លាំងពេក នាងគួរតែដើរថយក្រោយជាជាងការផ្សាយនូវអ្វីដែលគេយល់ថាជា វប្បធម៌ការងារពុល។

លើសពីនេះទៀតដែរ អ្នក​បញ្ចេញ​មតិ​ម្នាក់​បាន​សរសេរ​ថា បើ​ធ្វើ​ជា​តារា​សម្តែង​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ប្រហែល​ដល់​ពេល​ត្រូវ​ឈប់​ហើយ។ រាល់​ការងារ​គឺ​លំបាកខ្លាំងណាស់។

ទោះជាយ៉ាងណាក៏ដោយ អ្នកផ្សេងទៀតបានការពារតារាស្រីវ័យ២៦ឆ្នាំ ដោយលើកឡើងថា នាងកំពុងព្យាយាមបង្ហាញពីសារៈសំខាន់នៃសុខភាពផ្លូវចិត្ត និងផ្លូវកាយ ដោយចែករំលែកកំហុសផ្ទាល់ខ្លួន។ នាងក៏មិនបានសុំការអាណិតទេ នាងព្រមានអ្នកដទៃអំពីគ្រោះថ្នាក់នៃការធ្វើការងារលើសទម្ងន់តែប៉ុណ្ណោះ។

ទោះជាយ៉ាងណា ចម្លើយសារភាពអារម្មណ៍របស់ Zhao Lusi ក៏បានលើកឡើងឡើងវិញនូវសម្រង់សម្តីចាស់របស់តារាស្រី Yang Mi ដែលធ្លាប់និយាយថា «មនុស្សគ្រប់គ្នាមានការលំបាក។ ហេតុអ្វីបានជាគេរំពឹងថា នឹងយល់ពីទុក្ខលំបាករបស់អ្នកច្រើនជាងខ្លួនឯង»? សម្រង់​ដែល​ឥឡូវ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ទូលំទូលាយ​ ត្រូវ​បាន​គេ​បក​ស្រាយ​ថា​ជា​ការ​បដិសេធ​ដោយ​ប្រយោល ចំពោះ​ការ​លើក​ឡើង​របស់ Zhao Lusi ដែល​ជំរុញឲ្យមាន​ការ​ជជែក​ដេញ​ដោល​តាម​អ៊ីនធឺណិត​បន្ថែម​ទៀត។

ក្នុងពេលដែលអ្នកខ្លះកំពុងជជែកវែកញែកអំពីចេតនារបស់ Zhao Lusi ថាតើនាងកំពុងព្យាយាមបំផុសការយល់ដឹង ឬគ្រាន់តែចែករំលែកការតស៊ូផ្ទាល់ខ្លួនរបស់នាង ការពិភាក្សានេះបានធ្វើឲ្យមានការព្រួយបារម្ភកាន់តែទូលំទូលាយអំពីសម្ពាធនៅក្នុងឧស្សាហកម្មកម្សាន្ត។

Zhao Lusi ធ្លាប់បាននិយាយថា នាងនឹងចៀសវាងការប្រើការអាណិតជាសាធារណៈ ឬការដើរតួជាជនរងគ្រោះ ប៉ុន្តែនេះជាករណីមួយទៀតដែលនាងនិយាយជាសាធារណៈអំពីការតស៊ូសុខភាព។ អ្នកមលេងអ៊ីនធឺណិតជាច្រើនសង្កត់ធ្ងន់ថា ក្នុងនាមខ្លួនជាសាធារណៈជន តារាស្រីត្រូវប្រកាន់យកទំនួលខុសត្រូវមិនត្រឹមតែសម្តែងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូដល់អ្នកគាំទ្រ ជាពិសេសអ្នកទស្សនាវ័យក្មេង ដោយបញ្ជាក់មួយឃ្លាថា អ្នកជ្រើសរើសផ្លូវនេះប្រកបដោយអត្ថន័យ និងវិជ្ជាជីវៈ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េព្រួតគ្នាបរិច្ចាគ​ប្រាក់រាប់លានដុល្លារ ជួយដល់​ជនរងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៤ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម