ជីវិតកម្សាន្ដ
តារាល្បីៗដែលគេរំពឹងថា នឹងចូលរួមពិធីមង្គលការរបស់មហាសេដ្ឋី Jeff Bezos
នៅថ្ងៃទី ២៦ ខែមីនា People បានបញ្ជាក់ថា ប្តីប្រពន្ធនេះបានផ្ញើលិខិតអញ្ជើញភ្ញៀវ។ គូស្នេហ៍មួយគូនេះគ្រោងនឹងរៀបចំពិធីមង្គលការលើទូកកប៉ាល់ Koru តម្លៃ ៥០០លានដុល្លារ នៅឯឆ្នេរសមុទ្រ Venice ប្រទេសអ៊ីតាលីក្នុងខែមិថុនា។ ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំតារាក្នុងបញ្ជី A ដោយសារតែទំនាក់ទំនងជិតស្និទ្ធរបស់ពួកគេជាមួយ Jeff Bezos និង Lauren Sánchez duo ។

ទីភ្នាក់ងារព័ត៌មានបាននិយាយថា តារាចម្រៀង Katy Perry និងមិត្តប្រុសរបស់នាង គឺតារាសម្តែង Orlando Bloom ត្រូវបានអញ្ជើញដោយសារតែនាងជាផ្នែកមួយនៃក្រុមនាវិកដែលហោះហើរទៅកាន់ទីអវកាសជាមួយ Lauren Sánchez ។ តារាសម្ដែង Eva Longoria នឹងចូលរួម ខណៈនាងជាមិត្តជិតស្និទ្ធរបស់អតីតពិធីការិដែរនី។ តារាទូរទស្សន៍ Kim Kardashian និងម្តាយរបស់នាង ព្រមទាំងអ្នកគ្រប់គ្រង Kris Jenner អាចនឹងមានវត្តមានដោយសារតែពួកគេស្គាល់គ្នាជាមួយគូដណ្ដឹង Jeff Bezos ។
យោងតាម TMZ បញ្ជីភ្ញៀវក៏រួមមានតារាទូរទស្សន៍ Oprah Winfrey អ្នកកាសែត Gayle King ផលិតករភាពយន្ត Brian Glazer និងតារាម៉ូដែលពីរនាក់ Brooks Nader និង Camila Morrone ។
បន្ថែមពីលើតារា ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា គូស្នេហ៍ដ៏មានឥទ្ធិពលមួយគូនេះក៏បានអញ្ជើញកូនស្រីច្បងរបស់ប្រធានាធិបតី Donald Trump និងស្វាមីគឺ Ivanka Trump និង Jared Kusher អ្នកជំនួញ Joshua KushnerនិងភរិយាKarlie Kloss, Barry Diller និងភរិយា និងអ្នកច្នៃម៉ូដ Diane von Furstenberg ។
ចាប់តាំងពីចុងសប្តាហ៍មុន ព័ត៌មានដែលថាស្ថាបនិក Amazon នឹង រៀបការនៅលើទូក៥០០លានដុល្លារ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។ មកទល់ពេលនេះ លោកមិនទាន់ឆ្លើយតបជាសាធារណៈទេ។ នេះមិនមែនជាលើកទីមួយទេ ដែលអ្នកទាំងពីរមានពាក្យចចាមអារ៉ាមថានឹងរៀបការ ប៉ុន្តែពួកគេបានបដិសេធ។ នៅខែធ្នូឆ្នាំ ២០២៤ មហាសេដ្ឋី Jeff Bezos បានបង្ហោះនៅលើ X ដោយបដិសេធពាក្យចចាមអារ៉ាមថាគាត់បានចំណាយ ៦០០ លានដុល្លារដើម្បីរៀបការជាមួយគូស្នេហ៍របស់គាត់។
អ្នកទាំងពីរបានចេញជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០១៩ បន្ទាប់ពី Bezos បានប្រកាសពីការលែងលះពីអតីតភរិយារបស់គាត់គឺ អ្នកនិពន្ធ MacKenzie Scott បន្ទាប់ពីរៀបការបាន ២៥ ឆ្នាំ។ ក្នុងពេលជាមួយគ្នានោះ Sánchez បានលែងលះប្តីរបស់នាងគឺ Patrick Whitesell ក្រោយរៀបការជាមួយគ្នា១៣ ឆ្នាំ។
បន្ទាប់ពីទំនាក់ទំនងស្នេហាអស់រយៈពេល ៤ ឆ្នាំ Jeff Bezos និង Lauren Sánchez បានភ្ជាប់ពាក្យនៅលើទូក Koru នៅលើឆ្នេរ Amalfi ប្រទេសអ៊ីតាលីក្នុងខែសីហា ឆ្នាំ ២០២៣។ ពិធីជប់លៀងនេះត្រូវបានចូលរួមដោយមហាសេដ្ឋី Bill Gates និងមិត្តស្រីរបស់គាត់។ យោងតាមសារព័ត៌មាន People បានឲ្យដឹងថា Bezos បានស្នើទៅ Sánchez ជាមួយនឹងចិញ្ចៀនពេជ្រដែលប៉ាន់ស្មានថាមានតម្លៃចន្លោះពី ៣ ទៅ ៥ លានដុល្លារ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង