ជីវិតកម្សាន្ដ
តារាថៃច្រើននាក់ រត់ប្រាសអាយុចេញពីខុនដូ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារអគារខ្ពស់ៗ
ការរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ បានវាយប្រហារចំកណ្តាលប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១ និង ២០ នាទីរសៀល ដែលបណ្តាលឲ្យមានការបាត់បង់អាយុជីវិតមនុស្សយ៉ាងច្រើន និងការបំផ្លិចបំផ្លាញដ៏សម្បើម។ មិនតែបុណ្ណោះ ថៃក៍រងផលប៉ះពាល់ដែលបណ្ដាលឲ្យបាក់រលំអគារខ្ពស់ៗក្នុងទីក្រុងបាងកក និងតំបន់ជុំវិញ ដោយក្នុងហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះធ្វើឲ្យសិល្បករថៃជាច្រើននាក់ រត់ប្រាស់អាយុចេញពីខុនដូស្ទើតែមិនទាន់។
តាមរយៈវីដេអូឃ្លិប និងការចែករំលែកអំពីសកម្មភាពរបស់តារាប្រុស-ស្រីល្បីៗជាច្រើននាក់បានរត់ចេញពីអគារខ្ពស់ៗក្នុងទីក្រុងបាងកក ដែលពួកគេរស់នៅដែលមានរួមមាន ពិធីករដ៏ល្បីល្បាញប្រចាំប្រទេសថៃលោក Noom Kanchai បានសរសរលើបណ្ដាញសង្គមផ្ទាល់ខ្លួនថា លោកគិតថាលោកនឹងស្លាប់ អ្វីដែលលោកនឹកដល់មុនគេនោះគឺប្រពន្ធនឹងកូនៗ ខណៈពេលដែលលោកជាប់គាំងនៅក្នុងស្ទីតឌីយូដោយមិនអាចទៅណាបាន។

ចំណែកឯតារាសម្ដែងស្រីនាង Pim Pimprapa រត់ចុះពីលើខុនដូកម្ពស់២០ជាន់! នៅក្នុងបន្ទប់ នាងបានឮសំឡេងខ្លាំងដូចជាមានអ្វីមួយធ្លាក់មកលើពិដាន។ ក្រឡេកទៅក្រៅបង្អួច នាងស្រាប់តែឃើញកម្ទេចកម្ទី និងទឹកធ្លាក់ពេញកន្លែង។ អគារនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដែលវាមិនអាចរក្សាលំនឹងបាន។ ដោយមិនគិតយូរ នាងបានរត់ចេញដោយមិនបានគិតពីជីវិតរបស់ខ្លួនឡើយ ក្នុងពេលដែលបំណែកនៃពិដានបានបន្តធ្លាក់ចុះដូចក្នុងកុនភាគ។
មិនតែប៉ុណ្ណោះ តួស្រីរូបនេះបានបញ្ចាក់ទៀតថា អ្វីដែលនាងគិតមុនគេគឺរត់ដោយជើងទទេរ ដោយមិនខ្វល់ពីសំលៀកបំពាក់ជាប់ខ្លួនយ៉ាងម៉េច។ មិនថាតែរូបនាងទេ សូម្បីតែអ្នកជិតខាងបន្ទប់ពេលឮដំណឹងរញ្ជួយដី គ្រប់គ្នាប្រញាប់ចេញពីអគារមករង់ចាំក្បែរផ្លូវរថភ្លើង ដែលមើលទៅមានសុវត្ថិភាពមួយមុខគត់។
ដោយឡែក ងាកមកកាន់តារាស្រី Kwan Usamanee ឧប្បត្តិហេតុនេះបានកើតឡើង ខណៈពេលដែលរូបនាងកំពុងផ្សាយផ្ទាល់ការផាត់មុខ។ ភ្លាមៗនោះ ជញ្ចាំងនិងពិដានក្នុងបន្ទប់នាងស្រាប់រង្គើ ធ្វើឲ្យតួថៃប្រញាប់ឈប់ស្ងៀមមួយកន្លែងរង់ចាំហេតុការណ៍មកប្រក្រតីឡើងវិញ។
អ្នកចុងក្រោយគេ គឺតារាសម្ដែងរៀមច្បង Aom Phiyada ក៏ជួបហេតុការណ៍រន្ធត់មិនខុសពីអ្នកខាងលើដែរ នៅថ្ងៃរញ្ចួយដីនាងកំពុងបើកកិច្ចប្រជុំជាមួយតារាសិល្បៈដូចគ្នា។ នាពេលនោះ បន្ទប់ទាំងមូលស្រាប់តែរង្គើឡើងមក ដោយមិនអាចទប់ស្ថានការណ៍បាន ម្នាក់ៗបានត្រឹមនៅស្ងៀម រង់ចាំឲ្យសភាពការណ៍ត្រលប់មកវិញប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្រុស Sulli សុំ Kim Soo Hyun ពន្យល់ពីមូលហេតុ បង្ខំបងស្រីសម្ដែងក្នុងឈុតស្រាត

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ