ជីវិតកម្សាន្ដ
Taew អំពាវនាវឲ្យមានទីធ្លាបើកចំហនៅ បាងកក ក្រោយជួបរញ្ជួយដីកម្រិតធ្ងន់
តារាសម្ដែងស្រីថៃ Taew Natapohn បានក្លាយជាសំឡេងអំពាវនាវឲ្យមានទីធ្លាបើកចំហក្នុងទីក្រុងបាងកក ដើម្បីគុណភាព និងសុវត្ថិភាពក្នុងជីវិត បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ វាបានក្លាយជាព្រឹត្តិការណ៍មួយបានបង្កើតភាពភ័យខ្លាចដល់មនុស្សជាច្រើន។
ចំពោះគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានោះ បានជះឥទ្ធិពលដល់ខេត្តជាច្រើនក្នុងប្រទេសថៃ រួមទាំងទីក្រុងបាងកក និងតំបន់ជុំវិញផងដែរ តារាស្រីវ័យ៣៦ឆ្នាមរូបនេះ បានបង្ហាញចំណាប់អារម្មណ៍ថា នាងមានអារម្មណ៍ញ័រនិងរង្គើរនៅគ្រប់អគារ ធ្វើឲ្យបុគ្គលិកឬមនុស្សនៅក្នុងអគារខ្ពស់ៗគ្រប់គ្នារត់ចេញពីអគារដើម្បីសុវត្ថិភាព។ នេះបានបង្កឲ្យមានការថប់បារម្ភយ៉ាងខ្លាំង ដល់មនុស្សជាច្រើនដែលបានជួបប្រទះព្រឹត្តិការណ៍ដែលពួកគេមិនធ្លាប់ជួប។
តារាសម្តែងស្រី Taew បានបង្ហោះមតិផ្ទាល់ខ្លួនលើ Instagram ផ្ទាល់ខ្លួនថា «នេះគឺជាកន្លែងសុវត្ថិភាពដែលខ្ញុំអាចរកបានក្នុងពេលរញ្ជួយដីកាលពីម្សិលមិញ ខ្ញុំសូមធ្វើជាប្រភពលើកទឹកចិត្តមួយផ្សេងទៀត សម្រាប់សុវត្ថិភាពទាំងអស់គ្នា និងសូមអរគុណដល់ភ្នាក់ងារទាំងអស់ដែលជួយ និងថែរក្សាជីវិតរបស់ប្រជាជនថៃក្នុងគ្រាដ៏លំបាកនេះចេញពីបេះដូងរបស់ខ្ញុំ។ ព្រឹត្តិការណ៍ម្សិលមិញទុកឲ្យ Taew ឃើញថា តើមានទីធ្លាបើកចំហប៉ុន្មានក្នុងទីក្រុងបាងកក? មិនមែនគ្រាន់តែជាសួតសម្រាប់ទីក្រុងបាងកកប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងសុវត្ថិភាពដែលយើងស្ទើរតែគ្មានកន្លែងទៅ។ ខ្ញុំពិតជាចង់ឃើញកន្លែងបើកចំហ បន្ថែមទៀតនៅក្នុងទីក្រុងបាងកក។ ប្រសិនបើ Taew ខ្លួនឯងមានឱកាស ឬមានថាមពលបន្ថែមក្នុងការជំរុញការយល់ដឹងពីសារៈសំខាន់នៃការបង្កើត ប្រសិនបើយើងអាចបង្កើត កន្លែងបៃតងឬកន្លែងបើកចំហ បន្ថែមទៀត នោះ Taew សុខចិត្តសហការយ៉ាងពេញទំហឹង ដូច្នេះខ្ញុំសូមប្រើកន្លែងតូចនេះ ដើម្បីបញ្ចេញសំឡេងក្នុងនាមជាពលរដ្ឋដែលចង់ឃើញទីក្រុងបាងកកក្លាយជាទីក្រុងដែលអាចរស់នៅបានពិតប្រាកដ បន្ថែមទៀត»។

បន្ទាប់ពីការបង្ហោះនេះត្រូវបានគេផ្សព្វផ្សាយ អ្នកគាំទ្របានបញ្ចេញមតិជាច្រើននៅក្នុងន័យយល់ស្របគំនិតរបស់តារាស្រី Taew ជាពិសេស ម្នាក់ៗបញ្ចេញមតិដូចៗគ្នាថា ទីក្រុងបាងកកមានផ្សារទំនើបជាច្រើន និងសួនឧទ្យានតិចតួចបំផុត។ ស្នើសុំកន្លែងបើកចំហដែលមានដើមឈើច្រើនដើម្បីសុវត្ថិភាពមនុស្សក្នុងប្រទេស។
បន្ថែមពីនេះទៀត តារាសិល្បៈថៃជាច្រើនបានបញ្ចេញយោបល់លើបញ្ហាស្រដៀងគ្នានេះដែរ ក៏មិនខុសគ្នាពីតួរឿងព្រះម៉ែនាគី ប៉ុន្មានដែរ។ ម្នាក់ៗបានស្នើសុំឲ្យរដ្ធាភិបាល ជួយបំពេញនូវចន្លោះខ្វះខាត ដើម្បីត្រៀមទប់ទល់នឹងគ្រោះរញ្ចួយដីដែលអាចកើតមានសារជាថ្មីម្ដងទៀតនៅថ្ងៃណាមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារាថៃច្រើននាក់ រត់ប្រាសអាយុចេញពីខុនដូ បន្ទាប់ពីគ្រោះរញ្ជួយដីវាយប្រហារអគារខ្ពស់ៗ

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ចរាចរណ៍៥៨ នាទីutes ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សុខភាព២២ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក