ជីវិតកម្សាន្ដ
សន្និសីទ Kim Soo Hyun ទាញអ្នកទស្សនានៅចិនជាង ១៣ លាននាក់ មិនគួរឲ្យជឿ
កាលពីថ្ងៃទី ៣១ ខែមីនា តារាសម្តែង Kim Soo Hyun បានធ្វើសន្និសីទសារព័ត៌មានបន្ទាន់មួយ ដោយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថា គាត់បានណាត់ជួបជាមួយតារាសម្តែង Kim Sae Ron កាលពីនាងនៅតូច។ សេចក្តីថ្លែងការណ៍ទាំងទឹកភ្នែករបស់គាត់ ដែលមានបំណងបដិសេធការអះអាងនេះ ជំនួសមកវិញបានបង្កឲ្យមានភាពចម្រូងចម្រាសបន្ថែមទៀតក្នុងចំណោមអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េ។

រឿងអាស្រូវនេះបានគ្របដណ្ដប់លើឧស្សាហកម្មកម្សាន្តកូរ៉េក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីមានការចោទប្រកាន់ពីគ្រួសារសពរបស់ Kim Sae Ron។ ពួកគេបានចោទប្រកាន់ថា Kim Soo Hyun មានទំនាក់ទំនងស្នេហាជាមួយតារាស្រីរូបនេះតាំងពីនាងអាយុ ១៥ ឆ្នាំ ហើយថា គាត់រួមជាមួយនឹងភ្នាក់ងារ Gold Medalist បានដើរតួក្នុងសោកនាដកម្មរបស់នាង។ យោងតាមគ្រួសារ Kim Soo Hyun មានឥទិ្ធពលយ៉ាងសំខាន់លើជីវិតរបស់ Kim Sae Ron ហើយការទាមទាររបស់ទីភ្នាក់ងារសម្រាប់ថ្លៃពិន័យដ៏ច្រើនតាមរយៈសំបុត្រដែលមានការបញ្ជាក់ចំនួនពីរបានរុញនាងរហូតដល់ជ្រោះមរណៈ។
នៅពេលដែលការចោទប្រកាន់នេះរីករាលដាល អ្នកលេងអ៊ីនធឺណិតកូរ៉េបានចាត់ទុក Kim Soo Hyun ថា ជាជនពាល។ ជាការឆ្លើយតប តារារូបនេះបានព្យាយាមលុបឈ្មោះរបស់ខ្លួនតាមរយៈសន្និសិទសារព័ត៌មានមួយ ប៉ុន្តែការជ្រើសរើសពាក្យសម្ដីរបស់គាត់ បានត្រឹមតែជំរុញឲ្យមានប្រតិកម្មកាន់តែខ្លាំង។ នៅពេលហៅខ្លួនគាត់ថាជា តារា Kim Soo Hyun គាត់ត្រូវបានគេចំអកពីសាធារណជន។
យ៉ាងណាមិញ សន្និសិទសារព័ត៌មានរបស់ Kim Soo Hyun ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្រៅប្រទេសផងដែរ ដោយមានអ្នកទស្សនាជាង ១៣ លាននាក់នៅក្នុងប្រទេសចិន។ អ្នកលេងអ៊ីនធឺណេតកូរ៉េបានបញ្ចេញមតិយ៉ាងស្រើបស្រាលថាតារាប្រុសបានក្លាយជាតារាទូទាំងពិភពលោក ដូចដែលគាត់បានដាក់ចំណងជើងខ្លួនឯង។
ពួកគេបានបញ្ចេញមតិថា មនុស្ស ១៣លាននាក់កំពុងមើលគាត់ដោយសារតែតារាប្រុសមានប្រជាប្រិយភាពនៅក្នុងប្រទេសចិន ជាពិសេស ដោយសារតែគាត់ជាតារា Kim Soo Hyun ។ នេះជារឿងគួរឲ្យអាម៉ាស់ណាស់! គ្រួសារដែលបាត់បង់ជីវិត មិនចង់បំផ្លាញ Kim Soo Hyun ទាំងស្រុងនោះទេ ពួកគេគ្រាន់តែចង់ឲ្យគាត់ទទួលស្គាល់។ ប៉ុន្តែការប្តឹងផ្តល់ប្រាក់ចំនួន ១២ ពាន់លានវ៉ុន? នេះពិតជាមានន័យថា គាត់ប្តេជ្ញាចិត្តតស៊ូរហូតដល់ទីបញ្ចប់ដ៏ជូរចត់៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kim Soo Hyun ធ្វើសន្និសីទទាំងទឹកភ្នែកថា បើអាចត្រលប់ក្រោយ លោកនៅតែលាក់ទំនាក់ទំនងជាមួយ Kim Sae Ron

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក