ជីវិតកម្សាន្ដ
IU រកចំណូលបានជាង២៣លានដុល្លារ ពីអាជីពសិល្បៈមួយមុខ
នៅថ្ងៃទី ២៨ ខែមីនា EDAM Entertainment បានចេញផ្សាយរបាយការណ៍សវនកម្មឆ្នាំ ២០២៤ របស់ខ្លួន។ ដូច្នោះហើយ ការចំណាយសរុបដែលបានចំណាយដល់សិល្បករចាប់ពីថ្ងៃទី ០១ ខែមករា ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ ត្រូវបានបញ្ជាក់ថាមានចំនួន ៣៣.៦ ពាន់លានវ៉ុន (២២.៩ លានដុល្លារអាមេរិក)។
គួរកត់សម្គាល់ថា IU គឺជាសិល្បករតែមួយគត់របស់ក្រុមហ៊ុនដែលសកម្មនៅក្នុងឆ្នាំ ២០២៤ ខណៈដែលតារាចម្រៀងប្រុស WOODZ (Cho Seung Youn) កំពុងសម្រាកដោយសារតែកាតព្វកិច្ចយោធា។ ដូច្នេះហើយ តម្លៃដែលបង់ជូនសិល្បករដែលបានរាយក្នុងរបាយការណ៍នេះ ភាគច្រើនបានចូលទៅក្នុងហោប៉ៅរបស់តារាចម្រៀងស្រីដែលកើតក្នុងឆ្នាំ ១៩៩៣។ ការទូទាត់សំណងរបស់ IU ត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រហែល ៣០ ពាន់លានវ៉ុន (២០.៤ លានដុល្លារ)។
នៅក្នុងក្រុមហ៊ុនកម្សាន្ត EDAM Entertainment និង Kakao Entertainment កាន់កាប់ភាគហ៊ុនធំជាងគេ (៥២.៥%) ខណៈដែល IU គឺជាម្ចាស់ភាគហ៊ុនធំទីបីដែលមានភាគហ៊ុន ២២.៥% ។
ទោះបីជាមានសិល្បករផ្សេងទៀតក៏ដោយ EDAM ត្រូវបានគេដឹងថា ផ្តោតសំខាន់លើ IU ដោយសារតែប្រាក់ចំណូលភាគច្រើនរបស់ក្រុមហ៊ុនបានមកពីការសម្ដែងរឿង «When Life Gives You Tangerines»។ ចំនួនទឹកប្រាក់ ៣០ ពាន់លានវ៉ុនមិនមែនជាប្រាក់ចំណូលសរុបពិតប្រាកដដែល IU ទទួលបាននោះទេ។ នេះគ្រាន់តែជាប្រាក់ដែលនាងទទួលបានក្នុងនាមជាអ្នកសិល្បៈ។ លើសពីនេះ នាងក៏ទទួលបានភាគលាភក្នុងនាមជាម្ចាស់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនផងដែរ។
របាយការណ៍សវនកម្មនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េបានរាយការណ៍ថា IU និងសហតារាសម្ដែង Park Bo Gum រកបានប្រហែល ៥០០លានវ៉ុន (៣៤៦,០០០ ដុល្លារ) ក្នុងមួយវគ្គនៃរឿង «When Life Gives You Tangerines» ។
ពាក្យចចាមអារ៉ាមនេះត្រូវបានបដិសេធដោយក្រុមហ៊ុនផលិតខ្សែភាពយន្ត Pan Entertainment កាលពីថ្ងៃទី ១៨ ខែមីនា។ ពួកគេបានបញ្ជាក់ថាព័ត៌មានដែល IU ទទួលបាន៥០០ លានវ៉ុនក្នុងមួយវគ្គគឺមិនពិត ប៉ុន្តែមិនបានបង្ហាញពីចំនួនជាក់លាក់នោះទេ។
IU (ឈ្មោះពិត Lee Ji Eun) ស្ថិតនៅក្នុងបញ្ជីរបស់ Forbes ក្នុងចំណោមតារាល្បី ៗ ទាំង ៤០នៅក្នុងប្រទេសកូរ៉េ។ នាងមិនត្រឹមតែច្រៀងបានល្អ និងតែងនិពន្ធបានល្អទេ ប៉ុន្តែនាងក៏ទទួលបានជោគជ័យក្នុងការសម្ដែង និងការផ្សាយពាណិជ្ជកម្មផងដែរ។ តារាស្រីបានចូលប្រឡូកក្នុងវិស័យសិល្បៈកូរ៉េក្នុងនាមជាតារាចម្រៀង។ មកដល់ពេលនេះ នាងគឺជាតារាចម្រៀងស្រីដ៏ល្បីមួយរូបក្នុងវិស័យ Kpop។ នាងត្រូវបានគេចងចាំសម្រាប់សំឡេងដ៏ច្បាស់លាស់ ស្រទន់មានទឹកដម លើសពីនេះ នាងក៏ពូកែនិពន្ធ និងលេងឧបករណ៍ភ្លេងយ៉ាងស្ទាត់ជំនាញដែរ ។
នៅឆ្នាំ ២០២៤ IU បានលះបង់ពេលវេលាភាគច្រើនរបស់នាងក្នុងអាជីពតន្ត្រី។ ជាពិសេស នាងបានរៀបចំដំណើរទេសចរណ៍ពិភពលោក HER 2024 ដែលចាប់ផ្តើមនៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២៤ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
ក្នុងឆ្នាំ ២០២៥ នាងបានធ្វើឲ្យមានការចាប់អារម្មណ៍ជាសកលនៅពេលដែលនាងបានសម្តែងក្នុងរឿង «When Life Gives You tangerines»។ នាងត្រូវបានគេសរសើរថាជាតារាពូកែសម្ដែង ដោយបានគ្រងតំណែងពីរ ដោយមិនមានការត្រួតស៊ីគ្នា ធ្វើឲ្យអ្នកទស្សនាស្រក់ទឹកភ្នែកទោរទន់ទៅតាមសាច់រឿង។ មិនតតែប៉ុណ្ណោះ IU ក៏ជាមុខមាត់គួរឲ្យចាប់អារម្មណ៍របស់ម៉ាកយីហោដែលគេស្គាល់ថា ជារាជិនីផ្សាយពាណិជ្ជកម្ម ដោយយោងតាម GQ India តារាស្រីវ័យ៣១ឆ្នាំ មានទ្រព្យសម្បត្តិសុទ្ធប៉ាន់ស្មានចំនួន ៤៥ លានដុល្លារនៅឆ្នាំ ២០២៤៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖សន្និសីទ Kim Soo Hyun ទាញអ្នកទស្សនានៅចិនជាង ១៣ លាននាក់ មិនគួរឲ្យជឿ

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា