ជីវិតកម្សាន្ដ
សុវត្ថិ មុនីនាគ ធ្វើឱ្យអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា ពោលសរសើរសឹងគ្រប់គ្នា ក្រោយបង្ហាញ MVចម្រៀងថ្មី
តាមរយៈ MV ចម្រៀងជាភាសាបរទេសក្នុងគោលដៅឆ្ពោះទៅកាន់ឆាកអន្តរជាតិ កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើឱ្យអ្នកគាំទ្រវិស័យចម្រៀងនៅកម្ពុជា កោតស្ញប់ស្ញែងនូវសមត្ថភាពរាំនិងច្រៀង ពិសេសសកម្មភាពទាំងមូលក្នុង MV ដែលជាការផលិតខុសប្លែកពីការផលិតចម្រៀងក្នុងស្រុក ដោយធ្វើតាមកម្រិតស្តង់ដាអន្តរជាតិ។

កាលពីចុងខែកុម្ភៈកន្លងទៅ កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានប្រកាសនូវអាល់ប៊ុមចម្រៀងកូនប្រុសរបស់ខ្លួន ដែលសាធារណជនបានជ្រាបហើយថា នោះជាការបោះជំហានថ្មីលើវិថីសិល្បៈរបស់ សុវត្ថិ មុនីនាគ ក្រោយសំងំហ្វឹកហាត់ដុះខាត់សមត្ថភាពលើដុង្គសិល្បៈដែលខ្លួនមាន ជាមួយសាលាកម្រិត Hollywood ។
តួយ៉ាង កាលពីពេលថ្មីៗនេះ មុនីនាគ ក៏បានបញ្ចេញវីដេអូចម្រៀងមួយ ក្នុងចំណោមការផលិតបទរបស់ខ្លួន ធ្វើឱ្យមហាជនពោលសរសើរច្រើន ខណៈខ្លះបានលើកជាយោបល់ថា បើសិនជាតារាចម្រៀងរូបនេះ អាចចាប់ដៃគ្នាជាមួយតារាចម្រៀងក្រៅស្រុកទៀតនោះ នឹងមានឈ្មោះបោះសំឡេងលើឆាកអន្តរជាតិ ជាក់ជាមិនខាន។
ដ្បិតវីដេអូចម្រៀង Full MV របស់សិស្សដែលទើបបញ្ចប់ការសិក្សាផ្នែករាំនិងច្រៀងមួយនេះ ទើបបញ្ចេញឱ្យអ្នកគាំទ្រក្នុងស្រុក ទស្សនាបានមួយបទក៏ពិតមែន ប៉ុន្តែមួយបទនេះ បានធ្វើឱ្យសាធារណជន ទទួលស្គាល់ថា លោកជាតារាចម្រៀងឈាមជ័រជាខ្មែរម្នាក់ពេញដោយទេពកោសល្យសិល្បៈ។ ពិសេស ការច្រៀងជាមួយនឹងការប្រើប្រាស់តុងនៃភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ ព្រមនឹងក្បាច់រាំដ៏បុិនប្រសប់ មុនីនាគ បានធ្វើឱ្យមហាជនពោលសរសើរថា “ច្រៀងបានល្អ ស្មានតែតារាស្រុកគេ”។



គួរជម្រាបដែរ ក្នុងចំណោមបងប្អូនប្រុសដែលសុទ្ធតែមានដុង្គសិល្បៈដូចគ្នា មិនខុសពីលោកពុក
កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះ បានឈានមួយជំហានទៀតក្នុងវិថីចម្រៀងសម័យ ក្រៅពីច្រៀង មុនីនាគ ជាអ្នករាំដ៏ពូកែ ចេះនិពន្ធចម្រៀង និងលេងឧបករណ៍តន្រ្តីយ៉ាងស្ទាត់ជំនាញថែមទៀតផង៕




-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង