ជីវិតកម្សាន្ដ
ទីបំផុត! SM បញ្ជាក់ជាផ្លូវការ Wendy សមាជិក Red Velvet ត្រៀមចេញនូវអាល់ប៊ុមទោលហើយ
នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ក្រុមអ្នកគាំទ្រតារាចម្រៀងស្រី Wendy របស់សមាជិកក្រុម Red Velvet ដែលនៅថ្ងៃទី ៥ ខែមេសាខែក្រោយនេះ តារាស្រីរូបនេះនឹងបញ្ចេញនូវអាល់ប៊ុមទោលដំបូង ដោយក្នុងអាល់ប៊ុមតូចនោះមានចំនួន ៥បទ។
.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ផលិតកម្ម SM Entertainment បានឱ្យដឹងថា Wendy នឹងធ្វើការសម្តែងទោលនៅថ្ងៃទី ៥ ខែមេសាជាមួយនឹងបទថ្មី ក្រោយបទចម្រៀងក្នុងអាល់ប៊ុមដំបូងរបស់នាងចេញផ្សាយ។ ក្នុងបទចម្រៀងទាំង ៥នេះដែរ Wendy បានផ្ញើសារពេញដោយអារម្មណ៍កក់ក្តៅបំផុតទៅកាន់អ្នកគាំទ្រទាំងអស់របស់នាង។

គួរបញ្ជាក់ផងដែរថា Wendy ត្រូវបានគេចាត់ទុកថាជាតារាចម្រៀងស្រីសំខាន់មួយរូប នៅក្នុងក្រុម Red Velvet នាងមិនត្រឹមតែមានសម្លេងច្រៀងបានពីរោះយ៉ាងស្រទន់នៅក្នុងក្រុមប៉ុណ្ណោះទេ ប៉ុន្តែនាងមានសមត្ថភាពច្បាស់លាស់គួរឲ្យ សរសើរ ខាងប្រើសម្លេងពីរោះរណ្ដំចិត្តផងដែរ៕
រីករាយស្ដាប់បទចម្រៀងដូចខាងក្រោម៖
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖តារា K-Pop ទាំង ៥ក្រុម ក្លាយជាមេក្រុម នៅអាយុក្មេងជាងគេ
ចុចអាន៖ជោគជ័យដំបូង! Jessi ទទួលបាន ១០០លាន View លើបទចម្រៀង «NUNU NANA»

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?