ជីវិតកម្សាន្ដ
លោក ហួរ ឡាវី អុជទៀនបំភ្លឺមុខផ្ទះទន្ទឹងរង់ចាំភរិយាត្រឡប់មកវិញរាល់យប់
គិតរហូតមកទល់ពេលនេះ ភរិយារបស់តារាចម្រៀងជើងចាស់លោកគ្រូ ហួរ ឡាវី បានទទួលមរណភាពជិត១សប្តាហ៍ទៅហើយដោយសារជំងឺកូវីដ -១៩។
ការស្លាប់ភរិយារបស់លោកគ្រូ ហួរ ឡាវី និងត្រូវជាម្តាយតារាស្រី វី ឌីណែត នេះបានធ្វើឲ្យមហាជនមានការសោកស្តាយនិងចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារលោកគ្រូ ហួរ ឡាវី ។
យ៉ាងណាមិញបន្ទាប់ពីភរិយាបានលាចាកទៅដោយអាឡោះអាល័យនេះដែរ សម្រាប់លោក ហួរ ឡាវី និងកូនៗនៅតែបន្តការយំសោកសង្រេងព្រោះនឹកដល់ភរិយានិងត្រូវជាម្តាយផងនោះ។
ជាក់ស្តែងនៅលើហ្វេសប៊ុកកូនស្រីលោក ហួរ ឡាវី គឺអ្នកនាង វី លីដា បានរៀបរាប់សារក្តុកក្តួលថា ថ្វីត្បិតម្តាយបានស្លាប់ហើយក៏ពិតមែន ប៉ុន្តែឪពុក(គ្រូហួរ ឡាវី)នាងនៅតែរង់ចាំផ្លូវម្តាយជារៀងរាល់យប់ ដោយអង្គុយអុជទៀនបំភ្លឺនៅខាងមុខផ្ទះ។
អ្នកនាង វី លីដា បានបន្តថា ម៉ាក់អើយដឹងអត់ប៉ាអុជទៀនបំភ្លឺមុខផ្ទះរង់ចាំម៉ាក់មកផ្ទះវិញ ហើយរាល់យប់ប៉ាមិនគេងទេ ប្រែខ្នងចុះឡើង ឥតឈប់ត្រូវមកផ្ទះវិញមកថែរក្សាប៉ាដូចមុន។ ម៉ាក់មកផ្ទះយើងវិញមកម៉ាក់។
អ្នកនាងបន្ថែមថា ពេលម៉ាក់ឡើងឡានទៅពេទ្យម៉ាក់រឹងមាំណាស់ លើកដៃលាប៉ានិងអ្នកផ្ទះហើយស្រែកថាBye Byeពេលទៅដល់ពេទ្យម៉ាក់ថា សុខភាពម៉ាក់ល្អ អាហារដូចផ្កាយ៦។ ៩ថ្ងៃគត់ម៉ាក់ត្រឡប់មកផ្ទះដោយគ្មាននិយាយស្តីរកអ្នកណាម្នាក់សោះ។ មិននឹកស្មានBye ! ByeពេលនោះគឺByeរហូតសោះម៉ាក់អើយម៉ាក់៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ