Connect with us

ជីវិតកម្សាន្ដ

ក្រោយរឿងអាស្រូវហាក់ស្ងប់ Thùy Tiên លេចមុខធ្វើសកម្មភាពសប្បុរសធម៌ជាថ្មី

បានផុស

នៅ

កាលព្រឹកថ្ងៃទី ១ មេសា បវកញ្ញា Nguyen Thuc Thuy Tien បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលចូលរួមសកម្មភាពសប្បុរសធម៌។ នេះ​ជា​លើក​ទី​មួយ​ដែល​រូប​សម្រស់​បង្ហាញ​មុខ​សាធារណៈ ​បន្ទាប់​ពី​រឿង​អាស្រូវ​ផ្សព្វផ្សាយ​លក់​ស្ករ​គ្រាប់ Kera កាលពីប៉ុន្មានខែមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រូបថត​ដែល​បង្ហោះ​នោះ អតីតម្ចាស់មកុដ MGI  ស្លៀក​សម្លៀក​បំពាក់​សាមញ្ញមួយ និងបង្ហាញនូវញញឹម​យ៉ាង​ស្រស់​ស្អាត ខណៈ​ដែល​មាន​មនុស្ស​ចោម​រោម​មើលនាងយ៉ាងច្រើនកុះករ។ ព្រមជាមួយគ្នានោះដែរ អ្នកលេងអ៊ីនធឺណែតជាច្រើនបានបញ្ចេញមតិថា រាជនីសម្រស់នៅតែស្រស់ស្អាត បើទោះជារូបថតនេះត្រូវបានថតដោយកាមេរ៉ាធម្មតាក៏ដោយ។

តាមរយៈរូបភាពនោះដែរ គេដឹងថា Thuy Tien កំពុងចូលរួមក្នុងគម្រោងសាងសង់សួនកុមារនៅមន្ទីរពេទ្យទូទាំង ៦៣ ខេត្ត ក្រុងទូទាំងប្រទេសវៀតណាម។ នេះ​ក៏​ជា​សកម្មភាព​ស្ម័គ្រ​ចិត្ត​ ដែល​នាង​បាន​ធ្វើ​ជាង​មួយ​ឆ្នាំ​មក​ហើយ។

យ៉ាងណា កាលពីប៉ុន្មានខែមុន ក្នុងវគ្គលក់បន្តផ្ទាល់នៅលើបណ្តាញសង្គម មនុស្ស ៣នាក់ដែលរួមមាន៖ Hằng Du Mục, Phạm Quang Linh (Quang Linh Vlogs) និង បវរកញ្ញា Thuy Tien បានផ្សាយពាណិជ្ជកម្មផលិតផលស្ករគ្រាប់បន្លែ KERA ដែលប្រកាសដោយក្រុមហ៊ុនភាគហ៊ុនរួម Chi Em Rot Group (CER Group) ហើយផលិតនៅក្រុមហ៊ុនភាគហ៊ុន ASIA LIFE Joint Stock Company (Dak Lak)។ ព័ត៌មាន​នេះ​ភ្លាមៗ​បាន​បង្ក​ភាព​ចម្រូងចម្រាស​ជាច្រើន​នៅលើ​បណ្តាញ​សង្គម។ សំឡេង​នៃ​ការ​លក់​ទំនិញ​ក្លែងក្លាយ និង​គុណភាព​អន់​ បាន​ប៉ះពាល់​ដល់​មុខ​មាត់​របស់ Thuy Tien។ ភ្លាមៗនោះ នាង​ត្រូវ​កែរាល់ពាក្យសម្ដី និង​សុំទោសទៅកាន់ទស្សនិកជនជាច្រើន។

Hang Du Muc និង Quang Linh Vlogs ត្រូវបានពិន័យជាប្រាក់ចំនួន ៧០លានដុង។ ចំណែកឯ Thuy Tien ត្រឹមជា​ភ្ញៀវ ដូច្នេះ​នាង​មិន​ត្រូវ​បាន​គេ​ដាក់​ទោស​ទណ្ឌ​ឡើយ។ នាង​ត្រូវ​បាន​គេ​រំលឹក​ឲ្យយក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ក្នុង​ការ​អនុលោម​ទៅ​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ការ​ផ្តល់​ព័ត៌មាន​តាម​អ៊ីនធឺណិត។

បន្ទាប់ពីរឿងអាស្រូវបានផ្ទុះឡើង Thuy Tien បានកំណត់ការអាប់ដេតព័ត៌មានអំពីជីវិតផ្ទាល់ខ្លួនរបស់នាងតាមរយៈអ៊ិនធរណេត ដោយសារតែមតិអវិជ្ជមានពីក្រុមអ្នកលេងអ៉ិនធើណេតជាច្រើនបានសរសេរចោទមកលើរូបនាងថាជាបវរកញ្ញាមិនចេះគិតមុខក្រោយ ចង់បានលុយហួសហេតុពេក។

Nguyen Thuc Thuy Tien ធ្លាប់ជាស្រីស្អាតម្នាក់ដែលមហាជនចូលចិត្ត។ នាងធ្លាប់បានគ្រងមកុដ Miss Grand International ឆ្នាំ២០២១។ ពីមុនសម្រស់បានជាប់ចំណាត់ថ្នាក់លេខ១ នៅ Miss Southern Vietnam 2017 មុនពេលចូល Top 5 និងក្លាយជា Beauty with a Purpose of Miss Vietnam 2018។ បន្ទាប់ពីឈ្នះបានមកុដ MGI បវរកញ្ញារូបនេះបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសហគមន៍ សកម្មភាពកម្សាន្ត បង្ហាញមុខក្នុងកម្មវិធី reality education និងព្យាយាម។ នៅដើមឆ្នាំ ២០២៥ រាជនីសម្រស់បានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងសណ្ឋាគារ និងភោជនីយដ្ឋានក្នុងប្រទេសស្វីសថែមទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖សុខៗលោកណាវ៉ាត់ ងាកមកយកចិត្តអតីតម្ចាស់មកុដ MGI ក្រោយទុក Thùy Tiên ចោល ព្រោះរឿងអាស្រូវពេស្យាចារ​ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៦ នាទីutes មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម១ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម៣ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៣ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

Sokha Hotels

ព័ត៌មានពេញនិយម