ជីវិតកម្សាន្ដ
សាយ ប្រកាសត្រៀមព្រឹត្តិការណ៍ “រត់ដោយបេះដូង លើកទី២” រៃអង្គាសថវិកាជួយសាលារៀនទន្សាយ
លោក អួន បឋម ហៅ សាយ ដែលបច្ចុប្បន្នកំពុងលេចធ្លោលើការងារជួយសង្គម និងទទួលការគាំច្រើនពីមហាជនគ្រប់មជ្ឈដ្ឋាន បានប្រកាសត្រៀមកម្មវិធីរត់ដោយបេះដូងជាលើកទី២ ដើម្បីរៃអង្គាសថវិកាជួយសាលារៀនទន្សាយ (កុមារអូទីហ្សឹម) ។


លោក សាយបានឱ្យដឹងថា ព្រឹត្តិការណ៍ “រត់ដោយបេះ ដូងលើកទី២ ឆ្នាំ២០២៥” រៀបចំឡើងក្នុងគោលបំណងរៃអង្គាសថវិកាសប្បុរសធម៌សម្រាប់អង្គការសាលារៀនទន្សាយ ក្នុងបេសកម្មថែទាំ និងបង្ហាត់បង្រៀនទៅដល់កុមារអូទីហ្សឹម (Autism) និងលើកកម្ពស់ការថែទាំសុខភាពតាមរយ:ការរត់។
តារាចម្រៀង សាយ បាននិយាយទៀតថាកម្មវិធី រត់ពីចម្ងាយចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ខែឧសភាឆ្នាំ២០២៥ ។ កម្មវិធីពិសេសរត់ដោយបេះដូងជាមួយកុមារអូទីហ្សឹមថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
បន្ថែមពីនេះលោក សាយ លើកឡើងដោយអំពាវនាវដែរថា ពួកយើងចូលរួមទាំងអស់គ្នាបរិច្ចាគទៅកាន់អង្គការសាលារៀនទន្សាយដើម្បីអនាគតកុមារអូទីហ្សឹម។ ការចូលរួមសហការនេះ គឺជំរុញឱ្យមានការយល់ដឹងបន្ថែមពីស្ថានភាព អូទីហ្សឹម ដែលកំពុងកើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយនឹងបានស្វែងយល់ពីភាពលះបង់របស់អ្នកគ្រូ លោកគ្រូ ដែលបានតស៊ូព្យាយាម ក្នុងការថែទាំ និងបង្ហាត់បង្រៀនកុមារអូទីហ្សឹម ជាពិសេសឪពុកម្តាយរបស់កុមារអូទីហ្សឹម ផ្ទាល់ ដែលជាកត្តាជំរុញទឹកចិត្តទៅដល់មហាជនឱ្យមានការគាំទ្រ។
គួរបញ្ជាក់ថាតារាប្រុសលោក សាយ ត្រូវបានមហាជនអ្នកគាំទ្រចាត់ទុកថា លោកជាសិល្បករខ្មែរមួយរូបដែលលេចធ្លោតាមរយ:កិច្ចកាងារចូលរួមសង្គម ពិសេសកន្លងមកសាយ បានបង្កើតកម្មវិធីរត់ដើម្បីប្រមូលថវិកាជួនដល់មន្ទីពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យកុមារអ ង្គរជាដើម។គិតមកដល់ពេលនេះ សាយ បានបង្កើតកម្មវិធីរត់មានរយៈពេលប្រមាណ ៥ឆ្នាំមកហើយដែរ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា