Connect with us

ជីវិតកម្សាន្ដ

បងប្រុស Sulli រម្លឹកថា Kim Soo Hyun ចូលរួមបុណ្យសពប្អូនស្រី ដូចធ្វើតាមបញ្ជាគេប៉ុណ្ណោះ

បានផុស

នៅ

នៅក្នុងការផ្សាយបន្តផ្ទាល់ កាលពីថ្ងៃទី ៣១ ខែមីនា បន្ទាប់ពីសន្និសីទសារព័ត៌មានរបស់ Kim Soo Hyun ចប់ភ្លាមៗ បងប្រុសរបស់ Sulli បានសម្តែងការខកចិត្តយ៉ាងខ្លាំង ហើយនិយាយទៅកាន់បណ្ដាញសង្គមជាថ្មីថា តារាប្រុសរូបនេះបានមកពិធីបុណ្យសពប្អូនស្រី​ ប៉ុន្តែ​ហាក់ដូចជាកំពុងធ្វើទៅតាមតែបញ្ជារបស់គេប៉ុណ្ណោះ។

បងប្រុសតារាសម្ដែងស្រីបាននិយាយបន្ថែមទៀតថា មានអារម្មណ៍ថាគាត់មិនស្រួល ដូចជាមាននរណាម្នាក់បានបញ្ជូនគាត់មកកាន់ទីនោះ។ ពេលនោះ សាលពិធីបុណ្យសពស្ថិតនៅក្នុងបន្ទប់ក្រោមដី មិនសូវមានមនុស្សឃើញគាត់ទេ។ គ្មានអ្នកគាំទ្រចូលទេ ហើយមានអង្គរក្សជាង ២០ នាក់ ហេតុអ្វីបានជាកន្លែងបែបនេះធ្វើឲ្យគាត់មានអារម្មណ៍មិនស្រួលទៅវិញ?

នៅពេលដែលត្រូវបានសួរដោយអ្នកគាំទ្រថា ហេតុអ្វីបានជា Sulli ចូលរួមក្នុងខ្សែភាពយន្តដ៏ចម្រូងចម្រាស «Real» បងប្រុសរបស់នាងបានឆ្លើយតបថា «ខ្ញុំមិនដឹងថាហេតុអ្វីបានជានាងយល់ព្រមធ្វើវាទេ។ រាងកាយទាំងអស់របស់នាងត្រូវអាក្រាតកាយ ជាពិសេសថែមទៀត ហេតុអ្វីអ្នកដឹកនាំរឿង Lee Jung Sub ចាកចេញពីគម្រោងនេះ? វាជាការខកចិត្តមិនគួរឲ្យជឿទាំងអស់»។

មិនតែប៉ុណ្ណោះ នាពេលកន្លងមក គ្រួសាររបស់ Sulli បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី ២៨ ខែមីនាថា ទោះបីជានាងបានបញ្ចេញរាងកាយក្នុងអំឡុងពេលថតរឿង ‘Real’ ក្នុងឆ្នាំ ២០១៧ ក៏ដោយ ប៉ុន្តែ Sulli ត្រូវបានរងសម្ពាធក្នុងការសម្តែងឈុតលើគ្រែដោយខ្លួនឯង។ គ្រួសារ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពេញលេញ​ លើ​បញ្ហា​នេះជាបន្ទាន់ ដោយផ្ដោតលើ Kim Soo Hyun​ និងអ្នកដឹកនាំរឿង Lee Sarang បំភ្លឺពីបញ្ហាមួយចំនួនទាក់ទងនឹងភាពយន្តមួយនេះ។

យាងណាមិញ កាលពីបុន្មានសប្ដាហ៍មុន ប្បងប្រុសរបស់ Sulli ក៏បង្ហាញការចាប់អារម្មណ៍មួយចំនួននៅលើ Instagram ផ្ទាល់ខ្លួនរបស់គាត់ផងដែរ។ គាត់បានសរសេរថា «វាមានរយៈពេល ៦ ឆ្នាំ ហើយចាប់តាំងពីខ្ញុំបានបាត់បង់ប្អូនស្រីរបស់ខ្ញុំ ៦ ឆ្នាំ ហើយរយៈពេលប្រាំមួយឆ្នាំនៃការឈឺចាប់កំពុងរង់ចាំអ្នក។​ ខ្ញុំមានរឿងច្រើនដែលត្រូវនិយាយអំពីលោក Kim ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ តែអ្នកឯងនឹងធ្លាក់ពីកន្លែងខ្ពស់ឈឺរាប់ម៉ឺនដង»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រភពផ្ទៃក្នុងអះអាងថា ទីភ្នាក់ងារ Kim Soo Hyun ប្រឈមនឹងការដួលរលំផ្នែកហិរញ្ញវត្ថុ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សម្ដេចធិបតី និងរដ្ឋមន្ត្រីការងារ និងសមាគម២ ចូលបច្ច័យជាង២ម៉ឺនដុល្លារ ដល់គ្រួសារសពពលករដែលស្លាប់ក្នុងគ្រោះរញ្ជួយដីនៅថៃ

Sokha Hotels

ព័ត៌មានពេញនិយម