ជីវិតកម្សាន្ដ
Kim Soo Hyun ប្រឈមបញ្ហាធំក្នុងអាជីព ត្រូវគេដកកិច្ចសន្យាចោលខ្ទេច ក្រោយសន្និសីទចប់ភ្លាមៗ
កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក្រុមហ៊ុនគ្រឿងសំអាង Y.O.U បានប្រកាសពីការបញ្ចប់កិច្ចសន្យាទូតសុឆន្ទៈរបស់ខ្លួនជាមួយ Kim Soo Hyun រួមទាំងការផ្សាយពាណិជ្ជកម្មដល់ទៅជាង ២០ក្រុមហ៊ុនផ្សេងទៀតដែលតារាសម្ដែងជួរមុខធ្លាប់បានចូលរួម ត្រូវដកចេញខ្ទេចខ្ទីគ្មានសល់ បន្ទាប់ពីសន្និសីទសារព័ត៌មានទាំងទឹកភ្នែករបស់គាត់ភ្លាមៗ។

ជាក់ស្តែង កាលពីរសៀលថ្ងៃទី៣១ ខែមីនា តារាសម្ដែងកូរ៉េវ័យ៣៧ឆ្នាំ និងមេធាវីរបស់លោកបានធ្វើសន្និដើម្បីស្រាយបំភ្លឺដល់អ្នកសារព័ត៌មានជុំវិញរឿងអាស្រូវស្នេហាជាមួយអតីតតារាសម្តែង Kim Sae Ron ដោយបដិសេធម្ដងទៀតថាលោកមិនបានស្រលាញ់គ្នា កាលនាងនៅជាអនីតិជនឡើយ។
មិនតែប៉ុណ្ណោះ តារាប្រុសថែមទាំងបញ្ចាក់ទៀតថា អ្នកទាំងពីរមានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេលមួយឆ្នាំមកហើយដែល Kim Sae Ron មានអាយុពេញវ័យ។ ទោះជាបែបនេះក្ដី ការយំឥតឈប់ឈររបស់ Kim Soo Hyun អស់រយៈពេល ៣០ នាទីក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍នៅលើបណ្តាញសង្គម រហូតអាចទាញអ្នកទស្សនានៅចិនជាង ១៣ លាននាក់ សឹងមិនគួរឲ្យជឿ។
យ៉ាងណាមិញ បន្ទាប់ពីសន្និសីទសារព័ត៌មានចប់ភ្លាមៗ ក្រុមហ៊ុនគ្រឿងសំអាង Y.O.U បាននិយាយថា លក្ខណៈវិនិច្ឆ័យរបស់យើង គឺដាក់សុខភាព និងផលប្រយោជន៍របស់ស្ត្រីគ្រប់រូបជាអាទិភាព។ ក្នុងពេលជាមួយគ្នានេះ យើងមិនទទួលយកអាកប្បកិរិយាណាមួយ ដែលបំពានលើតម្លៃស្នូលនេះទេ។
លើសពីនេះ Disney+ ដែលជាអ្នកផលិតរឿង «Knock-Off» បាននិយាយថា ភាពយន្តនេះមិនស្ថិតនៅក្នុងកាលវិភាគនៃការចេញផ្សាយរបស់ Disney+ ទេ។ នោះមានន័យថា ភាពយន្តអាចនឹងត្រូវផ្អាកមិនកំណត់រហូតដល់មានការជូនដំណឹងបន្ថែមទៀត។
«Knock-Of» ជាភាពយន្តដែលចំណាយថវិកាយ៉ាងច្រើនដល់ទៅ ៦០ពាន់លានវ៉ុន ដែលសម្ដែងដោយ Kim Soo Hyun និង Jo Bo Ah។ កន្លងមក ប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថា ប្រាក់ខែរបស់តារាប្រុសក្នុងមួយវគ្គគឺ៨០០លានវ៉ុន ដែលជាចំនួនខ្ពស់បំផុតនៅក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ។ យ៉ាងណា ខ្សែភាពយន្តនេះ ដើមឡើយគ្រោងនឹងចាក់បញ្ចាំងនៅខែមេសា ប៉ុន្តែដោយសារតែរឿងអាស្រូវរបស់តួប្រុស ពេលនេះការថតត្រូវបានបញ្ឈប់ភ្លាមៗ។
ជាពិសេសថែមទៀត ចាប់តាំងពីរឿងអាស្រូវបានផ្ទុះឡើង ការផ្សាយពាណិជ្ជកម្មចំនួន ២០ ដែលតារាសម្តែងចូលរួមត្រូវបានដកចេញ។ មិនមានតួលេខសំណងកិច្ចសន្យាជាក់លាក់ដែល Kim Soo Hyun ត្រូវបង់នោះទេ។ ភ្លាមៗនោះដែរ ក្រុមហ៊ុនគ្រប់គ្រងរបស់តួឯកប្រុស ដែលជា Gold Medalist កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។
អ្នកជំនាញផ្នែកឧស្សាហកម្មបាននិយាយថា ក្រុមហ៊ុននេះធ្លាប់មានសាច់ប្រាក់ច្រើន ដោយសារតែក្រុមហ៊ុនមានតារាកំពូល Kim Soo Hyun ប៉ុន្តែស្ថានភាពពេលនេះខុសគ្នា។ ការបង្កកទាំងស្រុងនៃប្រតិបត្តិការ ការលុបចោលព្រឹត្តិការណ៍ដែលបានគ្រោងទុក និងការចំណាយបន្ថែមជាបន្តបន្ទាប់បានធ្វើឱ្យគណនីរបស់ក្រុមហ៊ុនស្ទើរតែអស់។ អ្នកខាងក្នុងឧស្សាហកម្មហិរញ្ញវត្ថុម្នាក់បានចែករំលែកថា ពួកគេបានឮថា មុនពេលធ្វើសន្និសីទសារព័ត៌មាន Gold Medalist ត្រូវរៃអង្គាសប្រាក់ចំនួន ៦ ពាន់លានវ៉ុន ដើម្បីដោះស្រាយវិបត្តិ ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖បងប្រុស Sulli រម្លឹកថា Kim Soo Hyun ចូលរួមបុណ្យសពប្អូនស្រី ដូចធ្វើតាមបញ្ជាគេប៉ុណ្ណោះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ