ជីវិតកម្សាន្ដ
រឿងភាគល្បីៗ កូរ៉េ ចិន តៃវ៉ាន់ សុទ្ធតែត្រូវបានផលិតជាថ្មី ជារឿងភាគថៃក្នុងឆ្នាំ ២០២១
រឿងភាគថ្មីៗជាច្រើន ដែលផលិតសារឡើងវិញដោយប្រទេសថៃ ក្រោយទិញកម្មសិទ្ធិក្នុងការថតពីប្រទេស កូរ៉េ ចិន និងតៃវ៉ាន់។

ក្នុងឆ្នាំ ២០២១នេះ មានរឿងភាគដែលត្រូវបានផលិតឡើងវិញ ពីរឿងភាគល្បីៗរបស់ប្រទេស កូរ៉េ ចិន និងតៃវ៉ាន់ មានដូចខាងក្រោម៖
១. In Time With You (PPTV)

រឿង «In Time With You» ជាមួយនឹងការសម្តែងរបស់ Pae Arak និង Mo Monchanok នឹងចាក់បញ្ចាំងនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង ៩.៣០ យប់។
២. You’re My Heartbeat (PPTV)

Jooy Warattaya ក្លាយជាផលិតករ រឿង «You’re My Heartbeat» សម្តែងដោយ Dj Push និង Mai Davika ។ រឿងនេះ ជារឿងភាគថៃផលិតចេញពីរឿងចិន ឆ្នាំ ២០១៧ គឺ «The Fox’s»។ តាមប្រភពព័ត៌មានបាន ឲ្យដឹងថា រឿងថ្មីនេះបានបញ្ចប់ការថតហើយ រំពឹងថានឹងចាក់បញ្ចាំងឆាប់ៗនេះ។
៣. Boss & Me (ONE 31)

រឿង «Boss & Me» សម្តែងដោយ Dj Push និង Aom Sushar បានបញ្ចប់ការថតអស់រយៈពេលជាយូរមកហើយ។ ប៉ុន្តែ កាលបរិច្ឆេទចាក់ផ្សាយមិនទាន់បានបង្ហាញនៅឡើយទេ។
៤. My Queen (ONE 31)

Bee Namthip និង Neng Sarun ត្រូវគេរាយការណ៍ថា បានសម្តែងជាតួឯកនៅក្នុងរឿងភាគថ្មី រឿង «My Queen» ដែលថតចេញពីរឿងភាគទូរទស្សន៍តៃវ៉ាន់។
៥. I Need Romance 3 (TRUE 4U)


New Thitipoom បានធ្វើការជាមួយ Pancake Khemanit ជាលើកដំបូងនៅក្នុងរឿង «I Need Romance 3»។ រឿងនេះ ថតឡើងវិញពីរឿងភាគរបស់ប្រទេស កូរ៉េ កាលពីឆ្នាំ ២០១៤។
៦. Signal (TRUE 4U)

Pancake Khemanit, Shahkrit Yamnam និង Non Chanon ដើរជាតួឯក ក្នុងរឿងភាគថ្មីដែលមានចំណងជើងថា «Signal» ដែលថតឡើងវិញចេញពីរឿងភាគកូរ៉េដ៏ពេញនិយមឆ្នាំ ២០១៦ ។
៧. Bad Guys (TRUE 4U)


«Bad Guys» គឺរឿង K-drama ឆ្នាំ ២០១៤ ដែលសម្តែងដោយ Park Hae Jin, Ma Dong Seok និង Kim Sang Joong ។ ត្រូវបានថតឡើងវិញ សម្ដែងដោយ Na Naphat, God Jirayu និងតួអង្គមួយចំនួនទៀត៕
អត្ថបទផ្ដល់ដោយ៖ Poraman
ចុចអាន៖មើលសម្រស់ Pancake ពេលកាត់សក់ខ្លីនិងសក់វែង មួយណាទាក់ទាញជាង?
ចុចអាន៖ទីបំផុត! SM បញ្ជាក់ជាផ្លូវការ Wendy សមាជិក Red Velvet ត្រៀមចេញនូវអាល់ប៊ុមទោលហើយ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ