ជីវិតកម្សាន្ដ
ក្រុមហ៊ុនផលិតកម្មកម្សាន្ត HYBE បរិច្ចាគជិត៧០ម៉ឺនដុល្លារដល់ការស្តារវប្បធម៌នៅកន្លែងឆេះព្រៃ
ក្រុមហ៊ុនសាជីវកម្មផ្នែកកម្សាន្ត HYBE ក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការជួយឧបត្ថម្ភប្រាក់ជាងកន្លះលានដុល្លារសម្រាប់ជួយដល់ប្រតិបត្តិការស្តារ និងជួសជុលឡើងវិញពីការខូចខាតបណ្តាលមកពីភ្លើងឆេះព្រៃក្នុងប្រទេសកូរ៉េក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

សាជីវកម្ម HYBE គឺជាក្រុមហ៊ុនកម្សាន្តរបស់កូរ៉េខាងត្បូងដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនសេវាកម្មកម្សាន្តខ្នាតយក្ស ដែលគ្រប់គ្រងសិល្បករ K-pop ទូទាំងពិភពលោក ដូចជា BTS, SEVENTEEN, TXT, ENHYPEN និង NewJeans ។ វាត្រូវបានគេស្គាល់ឈ្មោះថា «Big Hit Entertainment» មុនពេលប្តូរឈ្មោះជា HYBE នៅឆ្នាំ២០២១។
ក្នុងសេចក្តីប្រកាសរបស់ខ្លួន HYBE បានលើកឡើងថា ពួកគេសូមចូលរួមរំលែកទុក្ខ និងការអាណិតអាសូរយ៉ាងជ្រាលជ្រៅបំផុតចំពោះអ្នកគ្រប់គ្នា ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃ។ ក្នុងនាមជាក្រុមហ៊ុនផលិតមាតិកាកម្សាន្តដែលចូលរួមក្នុងឧស្សាហកម្មវប្បធម៌ គ្រប់គ្នាសង្ឃឹមថា នឹងចូលរួមចំណែកក្នុងមធ្យោបាយមួយចំនួនក្នុងការស្ដារឡើងវិញនូវបេតិកភណ្ឌជាតិឡើងវិញ។

ក្រុមហ៊ុន HYBE បានបរិច្ចាគថវិកាចំនួន ១ពាន់លានវ៉ុន (៦៨២,៨៩២ ដុល្លារអាមេរិក) ដល់រដ្ឋបាលបេតិកភណ្ឌជាតិ និងបេតិកភណ្ឌវប្បធម៌ជាតិ។ The Cultural Heritage National Trust គឺជាសាជីវកម្មឯកទេសមួយនៅក្រោមការគ្រប់គ្រងបេតិកភណ្ឌជាតិ ដែលបង្កើតឡើងដើម្បីអភិរក្ស គ្រប់គ្រង និងប្រតិបត្តិការតំបន់បេតិកភណ្ឌវប្បធម៌។
ថវិកាទាំងនោះ នឹងត្រូវប្រើប្រាស់ដើម្បីជួសជុល និងស្តារឡើងវិញនូវតំបន់បេតិកភណ្ឌជាតិដែលត្រូវបានបំផ្លាញ ឬ ខូចខាតទាំងស្រុងដោយភ្លើងឆេះព្រៃ ក៏ដូចជាការស្តារបរិស្ថាននៅតំបន់ជុំវិញនោះ។ បច្ចុប្បន្ននេះ ការខូចខាតចំនួន ៣៣ករណីត្រូវបានរាយការណ៍ រួមទាំងតំបន់បេតិកភណ្ឌវប្បធម៌ដែលកំណត់ដោយរដ្ឋ ប្រាសាទ Gounsa នៅ ទីក្រុងUiseong-gunក្នុងប្រទេសកូរ៉េខាងត្បូង។
ជាការឆ្លើយតបចំពោះការបរិច្ចាគនោះ The Cultural Heritage National Trust បានសម្តែងការដឹងគុណ ដោយបញ្ជាក់ថា៖«ពួកយើងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ ក្រុមហ៊ុន HYBE សម្រាប់ការគាំទ្រចំពោះការស្តារឡើងវិញនូវតម្លៃបេតិកភណ្ឌជាតិ។ ពួកយើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលបេតិកភណ្ឌជាតិ ដើម្បីពន្លឿនដំណើរការជួសជុល និងធានាឲ្យរមណីយដ្ឋានបេតិកភណ្ឌទទួលបានតម្លៃប្រវត្តិសាស្ត្រឡើងវិញ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល