Connect with us

ជីវិតកម្សាន្ដ

ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

បានផុស

នៅ

Sublime ដែលជាភ្នាក់ងារតំណាងឲ្យតារាសម្ដែងស្រី Seo Ye Ji បានប្រកាសថា ពួកគេបានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងនឹងបុគ្គលដែលផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះ និងព័ត៌មានមិនពិតអំពីនាង។ នេះបើយោងតាមទៅការចុះពី ​Allkpop កាលពីថ្ងៃទី ០៣ ខែមេសា កន្លងទៅ។

ទីភ្នាក់ងារនេះបាននិយាយថា «ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្ម ដូចជាការបង្កាច់បង្ខូចព្យាបាទ ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការបរិហារកេរ្តិ៍ដែលធ្វើឡើងនៅ Seo Ye Ji ពួកយើងបានប្រមូលផ្តុំក្រុមផ្លូវច្បាប់ដែលយកចិត្តទុកដាក់។ នៅក្នុងខែមករា ពួកយើងបានដាក់ពាក្យបណ្ដឹងដំបូងទៅកាន់ស្ថានីយ៍ប៉ូលិស Gangnam»។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះដែរ អតីតបុគ្គលិកដែលផ្សព្វផ្សាយព័ត៌មានមិនពិតអំពី Seo Ye Ji ត្រូវបានចោទប្រកាន់ពីបទបរិហារកេរ្តិ៍ ហើយបញ្ជូនទៅអយ្យការ។ បុគ្គល​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​មួយ​ចំនួន​ ក៏​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រះរាជអាជ្ញា​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ។

ភ្នាក់ងារដដែលក៏បានសង្កត់ធ្ងន់បន្ថែមទៀត អំពីជំហររឹងមាំរបស់ពួកគេដោយធ្វើការប្រឆាំងនឹងការបរិហារកេរ្តិ៍តាមអ៊ីនធឺណិតនិងឆ្លើយតបថា ពួកគេនឹងតាមដានរាល់ជនជាប់ចោទទាំងអស់ ដើម្បីធានាថា អ្នកទាំងនោះប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់។ តាមរយៈការត្រួតពិនិត្យជាបន្ត ពួកគេនឹងចាត់វិធានការផ្លូវច្បាប់យ៉ាងរឹងមាំប្រឆាំងនឹងរាល់សកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្រុមហ៊ុននឹងផ្តល់ការបន្ធូរបន្ថយ ឬឈានដល់ការដោះស្រាយ ព្រោះអាទិភាពរបស់ក្រុមហ៊ុន គឺការពារសិទ្ធិសិល្បកររបស់ដែលស្ថិតក្រោមទ្រនំ។

ចំណាត់​ការ​ផ្លូវ​ច្បាប់​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ជាប់​ពាក់ព័ន្ធ​របស់តារាស្រីវ័យ៣៧ឆ្នាំ ក្នុង​ពាក្យ​ចចាម​អារ៉ាម​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង Kim Soo Hyun និង​បង​ប្រុស​របស់​គាត់។ ភាពចម្រូងចម្រាសបានចាប់ផ្តើម នៅពេលដែលអ្នកលេងអ៊ីនធឺណិតម្នាក់បានបញ្ចេញមតិ លើការបង្ហោះរបស់អ្នកគាំទ្រ Naver កាលពីថ្ងៃទី ១៣ ខែមីនា ដោយសួរថា តើអ្នក (Seo Ye Ji) លួចលាក់ស្នេហាជាមួយ Kim Soo Hyun មែនអត់ ក្នុងពេលដែលគាត់កំពុងមានទំនាក់ទំនងជាមួយអ្នកផ្សេង! សូមកុំធ្វើអ្នកគាំទ្រខកចិត្តឲ្យសោះ។

យ៉ាងណាមិញ តារាសម្ដែងស្រី Seo Ye Ji បានឆ្លើយតបទៅវិញដោយមិនសំចៃមាត់ថា «ក្នុងនាមខ្ញុំជាមនុស្ស ខ្ញុំមានអារម្មណ៍ធុញថប់ ហត់នឿយ ថប់ដង្ហើម និងឈឺចាប់យ៉ាងខ្លាំង។ ដំបូងឡើយ ខ្ញុំបានឆ្លើយតបចំពោះមតិនេះ ប៉ុន្តែក្រោយមកបានលុបវាចោល។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រឿងនេះនឹងបញ្ឈប់! ខ្ញុំមិនមានទំនាក់ទំនងជាមួយគាត់ (Kim Soo Hyun) ឬបងប្រុសរបស់គាត់ (Lee Ro Bae) ទេ។ ខ្ញុំ​មិន​ដឹង​ថា ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ត្រូវ​បញ្ជាក់​រឿង​នេះ​ទេ ប៉ុន្តែ​ថ្ងៃ​នេះ ខ្ញុំ​មាន​អារម្មណ៍​តានតឹង​មិន​គួរ​ឲ្យ​ជឿ»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿង​រ៉ាវ​​ឈុតថត​ស៊ិច​​របស់​អតីតតារាស្រ្តីកូរ៉េ «Sulli» ​កំពុង​តវ៉ា​ដោយ​បងប្រុស​នាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច៣ នាទីutes មុន

មន្ត្រីជាន់ខ្ពស់កម្ពុជា អំពាវនាវឱ្យពលរដ្ឋទុកចិត្តលើរាជរដ្ឋាភិបាល ជុំវិញដំណោះស្រាយ​ការ​ដំឡើង​​ពន្ធរបស់អាមេរិក

ជីវិតកម្សាន្ដ៩ នាទីutes មុន

ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អាមេរិក ធានាមិនដកខ្លួនចេញពីអង្គការ ណាតូ​ ឡើយ

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

​កូរ៉េ​ខាងត្បូង៖ ក្រសួងការ​ពារជាតិ​មិន​អនុវត្ត​តាម​​​​ច្បាប់​អាជ្ញាសឹក​លើក​ទី២ បើ​លោក​ Yoon បានអំណាច​វិញ​​

ព័ត៌មានជាតិ២៣ នាទីutes មុន

សមាគមកាត់ដេរនឹងធ្វើការជាមួយរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដើម្បីរក្សាឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅទីផ្សារអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម