ជីវិតកម្សាន្ដ
តារាស្រី ៤ដួង ជាប់ឈ្មោះជារាជិនីសម្រស់ ប្រចាំខ្សែភាពយន្តប្រវត្តិសាស្ត្រ ចិន
យោងតាមការសង្ខេបការបោះឆ្នោតនាពេលថ្មីៗនេះ ពីអ្នកលេងអ៊ីនធឺណិតនៅលើទំព័រ ១៦៣ ឧស្សាហកម្មកម្សាន្តរបស់ចិនបានកំណត់ សម្រស់តារាស្រីក្នុងរឿងបុរាណទាំងបួនដែលពេញនិយមបំផុត។ ឈ្មោះតារាទាំង៤ ដែលមិនអាចរំលងបានក្នុងបញ្ជីនេះគឺ Gillian Chung, Liu Yifei, Liu Shishi និង Yang Mi ។ ពួកគេម្នាក់ៗសុទ្ធតែជាសិល្បករមួយរូបដែលមានជំហររឹងមាំ មានភាពស្រស់ស្អាត ធ្វើឲ្យទស្សនិកជនកោតសរសើរ ហើយសំលៀកបំពាក់បុរាណរបស់ពួកគេ តែងតែចាប់អារម្មណ៍ដូចទេពអប្សរចេញពីគំនូរ។
១ តារាសម្ដែង Yang Mi

Yang Mi បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈតួនាទីជាច្រើននៅក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រចិន។ តួនាទីដែលនាដើរតួក្នុងខ្សែភាពយន្តទាំងនោះ ជារឿយៗតែងតែត្រូវគេសរសើរថាដូចជាម្ចាស់ក្សត្រី Wang Zhaojun ដ៏ស្រស់ស្អាតបំផុតនៅលើកញ្ចក់ទូរទស្សន៍។ទោះជានាងដើរធម្មតាមិនមានគ្រងគ្រឿងតុបតែង ក៏សម្រស់តារាស្រី នៅតែជាទីចាប់អារម្មណ៍ដោយសារតែការសម្ដែងធម្មជាតិនាពេលកន្លងមក។
មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១១ភាពយន្តក្រោមចំណងជើងថា «Palace» បាននាំនាងពីតារាធម្មតាម្នាក់ ទៅកាន់តារាស្ថិតក្នុងជួរ A ទោះបីជាមានភាពចម្រូងចម្រាសដំបូងក៏ដោយ។ ដោយកាលណោះគេសរសើររូបសម្រស់នាងថា សក្តិសមនឹងសំលៀកបំពាក់បុរាណ។ ក្រោយមក ក្នុងឆ្នាំ២០១៧ រឿង «Eternal Love» ទទួលបានការសរសើរជាច្រើន។ ជាពិសេសតួអង្គដែលនាងសម្តែង រឹតតែទទួលបានការចាប់អារម្មណ៍ខ្លាំង ជាងរឿងភាគដែលសម្តែងដោយ Liu Yifei ទៅទៀត។
២ តារាសម្ដែង Liu Shishi

នៅក្នុងរឿង Chinese Paladin 3 តួនាទីរបស់នាងក៏បន្សល់ទុកនូវចំណាប់ ក្នុងតួនាទីជាប្រវត្តិសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ជាធម្មតាឲ្យតែនាងដើរតួក្នុងភាពយន្តបុរាណ តារាស្រីតែងតែត្រូវគេកោតសរសើរយ៉ាងខ្លាំង ចំពោះឈុតសិល្បៈក្បាច់គុន ដែលនាងហ៊ានសម្តែងដោយខ្លួនឯង។
«Scarlet Heart» បានជួយនាងឲ្យឡើងដល់កំពូលជាមួយនឹងតួនាទីជា Zhang Xiao ក្រោយទស្សនិកជនធ្លាប់ប្រឆាំងថា នាងមិនសក្តិសមនឹងតួនាទីនេះ រហូតដល់ក្លាយជាតួបុរាណមួយនៃភាពយន្តចិន។ ទោះបីជាមានអាយុ ៤០ ឆ្នាំក៏ដោយ ក៏នាងនៅតែសម្តែងបានល្អឥតខ្ចោះក្នុងឈុតឆាក ដែលជួយឲ្យខ្សែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ច្រើន។ ដោយសារតែ សម្លៀកបំពាក់សាមញ្ញ និងសក់វែងត្រង់ បានបន្ថែមពីភាពស្រទន់លើផ្ទៃមុខរបស់តារាស្រី។ ទោះបីជាពេលវេលាកន្លងផុតទៅក៏ដោយ ក៏សម្រស់នៅតែមិនថមថយឡើយ ពោលគឺបង្ហាញឲ្យឃើញពីសម្រស់ធម្មជាតិ និងយូរអង្វែងរបស់នាង។
៣ តារាចិន Liu Yifei

ទោះបីជាជាងពីរទស្សវត្សរ៍បានកន្លងផុតទៅក៏ដោយ Liu Yifei នៅតែរក្សាតំណែងយ៉ាងរឹងមាំនៅក្នុងសម្រស់បុរាណដ៏អស្ចារ្យទាំងបួននៃវប្បធម៌ចិន ដែលបង្ហាញពីភាពស្រស់ស្អាតមិនចេះចប់។ ទស្សនិកជនតែងនិយមហៅថានាងថា តារាស្រីទេពអប្សរ នោះមានន័យថា គ្មានតារាស្រករក្រោយណាដែលមិនអាចជំនួសតំណែង។ នាងត្រូវចាត់ទុកថាជារាជិនីសម្រស់ ដែលទទួលបានជោគជ័យបំផុត ដោយសារសម្រស់ដ៏បរិសុទ្ធ សុភាព និងភាពឆ្លាតវៃរ។
ដោយឡែក ក្នុងរឿង The Return of the Condor Heroes តារាសម្ដែងបានដើរតួក្នុងអាយុ ១៧ឆ្នាំ ហើយត្រូវគេលើកសរសើរអំពីសម្រស់ថាស្អាតដោយមិនបាច់តុបតែង។ ក្រោយមក ក្នុងឆ្នាំ ២០២២ Liu Yifei បានត្រលប់មកសម្តែងក្នុងរឿងភាគវិញ បន្ទាប់ពីរយៈពេល ១៦ឆ្នាំជាមួយនឹងតួនាទីនៅក្នុង Dreamland ហើយភ្លាមៗនោះបានបង្កើតជាសន្ទុះនៃការទស្សនាយ៉ាងភ្លូកទឹកភ្លូកដី។
៤ តារាសម្ដែង Gillian Chung
រូបសម្រស់របស់ហុងកុងដែលបានទាក់ទាញមនុស្សជាច្រើនក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះគឺជាតំណែងរបស់តារាសម្ដែងស្រី Gillian Chung ដោយសារតែមានផ្ទៃមុខដ៏ស្រស់ស្អាត ភ្នែកភ្លឺថ្លា និងស្បែកសរលោង នាងត្រូវបានគេហៅថា គ្រាប់ត្បូងរបស់ហុងកុង។
ទោះបីជាឆ្លងកាត់ពេលវេលាដ៏លំបាក និងចាកចេញពីការចាប់អារម្មណ៍ជាបណ្តោះអាសន្នក៏ដោយ ក៏ទេពកោសល្យ សម្រស់ និងភាពទាក់ទាញរបស់តារាស្រីរូពនេះ នៅតែត្រូវបានទទួលស្គាល់ជានិច្ច។ ជាពិសេស ការត្រលប់មកវិញរបស់នាង ត្រូវបានទស្សនិកជនស្វាគមន៍យ៉ាងកក់ក្តៅ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ពេលវេលាហាក់ដូចជាមិនប៉ះពាល់ដល់សម្រស់សូម្បីតែបន្តិច ថែមទាំងបន្ថែមភាពទាក់ទាញ និងទាក់ទាញជាងបើធៀបនឹងដើម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នាក់ងារ Seo Ye Ji ប្រកាសដាច់អហង្ការ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌ ប្រឆាំងបុគ្គលផ្សាយព័ត៌មានមិនពិត

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់