ជីវិតកម្សាន្ដ
រឿងគុនល្បុក្កតោ! ពេជ្រ ចរណៃ ចេញឆ្លើយតប ក្រោយមានអ្នករិះថា ខ្លួនបានតែសម្ដែងបើមែនទែនធ្វើអី្វមិនកើត
តារាសម្តែងនិងគ្រូបង្ហាត់ក្បាច់គុនល្បុក្កតោកញ្ញា ពេជ្រ ចរណៃ បានចេញមុខឆ្លើយតបដោយបង្ហា ញការអត់ចិត្តបន្ទាប់ពីមានបុគ្គលមួយចំនួនតូចមើល មិនឃើញនូវតម្លៃលះបង់របស់នាងក្នុងកាចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនរាណខ្មែរល្បុក្កតោ។

ជាការពិតតារាស្រីកញ្ញា ពេជ្រ ចរណៃ បច្ចុប្បន្នត្រូវបានគេមើលឃើញថា ក្រៅពីការលេចមុខនៅលើវិស័យភាពយន្តខ្មែរនាងក៏ជាតារាស្រីខ្មែរមួយរូបដែលចូលរួមយ៉ាងសកម្ម ក្នុងកាលើកស្ទួយវិស័យគុនល្បុក្កតោខ្មែរទៅកាន់ពិភពលោកផងដែរ។
តាមរយ:ខ្លឹមសារកញ្ញា ពេជ្រ ចរណៃ បានលើកឡើងថាមានមនុស្សមួយចំនួនតូចបានរិះគន់មកលើការខិតរបស់នាង ថាតើខ្លាំងអីអស្ចារ្យអីបានតែសម្ដែងបើមែនទែនចប់ហើយ។ ម្យ៉ាងទៀតក៏មិនដែលឃើញឡើងប្រកួតឲ្យឈ្នផងហេតុអ្វីក្លាយជាគ្រូបង្ហាត់គុណល្បុក្កតោ។
ត្រង់ចំណុងនេះកញ្ញា ចរណៃ បញ្ជាក់ទៅកាន់អ្នករិះគ ន់ថាទោះបីជានាងមិនធ្លាប់ឡើងប្រកួតឬប្រយុទ្ធតែខ្លួនធ្លាប់ឆ្លងកាត់ការហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរ រយ:ពេល ៩ឆ្នាំ ដោយមានការទទួលស្គាល់ និងវិញ្ញាបនប័ត្រចេញពីបណ្ឌិតសភាគុនល្បុក្កតោកម្ពុជាហើយនាងក៏ធ្លាប់ហាត់រៀនក្បាច់គុនផ្សេងៗទៀតផងដែរ។
ពេជ្រ ចរណៃ បន្តថា ខ្ញុំមិនធ្លាប់ឡើងប្រកួតមែនប៉ុន្តែខ្ញុំបានបង្ហាត់សិស្ស ខ្ញុំឲ្យចូលរួមប្រកួតទទួលបានមេដាយ និងការកោតសរសើរជាច្រើន។ នាងថាក្បាច់គុល្បុក្កតោខ្មែរគឺជាសិល្ប:នៃក្បាច់គុន គឺមានទាំងទន់ភ្លន់ហើយរឹងមាំនិងសម្បូរបែប ដូច្នេះហើយទើបមានប្រភេទបង្ហាត់បង្រៀនច្រើនទៅតាមទម្រង់នីមួយៗផងដែរ។
សូមបញ្ជាក់ដែរថា កន្លងមកក្នុងគោលបំណងបង្ហាញពីការស្រលាញ់ និងឆន្ទ:របស់ខ្លួនជាមួយវិស័យក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” តារាស្រីរូបស្រស់កញ្ញា ពេជ្រ ចរណៃធ្លាប់បានចេញមកអះអាងពីគោលជំហររបស់ខ្លួនថានាងនឹងបន្តការហាត់រៀនក្នុងការចូលរួមលើកស្ទួយ និងផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរ “ល្បុក្កតោ” រហូតដល់ដង្ហើមចុងក្រោយ៕ អត្ថបទ៖ ចាន់រ៉ា


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា