ជីវិតកម្សាន្ដ
TV360 byMetfone –ពិភពកម្សាន្តរំភើបជាមួយភាពយន្តបកប្រែជាភាសាខ្មែរ
ក្នុងយុគសម័យឌីជីថល ការចូលចិត្តកម្សាន្តតាមអនឡាញកំពុងកើនឡើងយ៉ាងលឿន។ ជាមួយនឹងពាក្យស្លោក “កម្សាន្តតាមចិត្តអ្នក” កម្មវិធី TV360 មិនត្រឹមតែជាកម្មវិធីកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់ Metfone ក្នុងការបញ្ចូលបច្ចេកវិទ្យាចូលទៅក្នុងជីវិតប្រចាំថ្ងៃផងដែរ។

បន្ទាប់ពីមួយឆ្នាំកន្លងទៅ ក្រោយការប្រកាសចេញកម្មវិធី TV360 បានបង្កើតទីតាំងរបស់ខ្លួន ដោយសារតែភាពងាយស្រួល និងគុណភាពខ្លឹមសារពិសេស។ ចំណុចសំខាន់មួយក្នុងសេវាកម្មនេះ គឺសមត្ថភាពប្តូរខ្លឹមសារតាមចំណូលចិត្តរបស់អ្នកប្រើប្រាស់ រួមផ្សំជាមួយនឹងបច្ចេកវិទ្យាស្ទ្រីមទំនើបដែលផ្ដល់នូវទស្សនីយភាពច្បាស់ល្អ និងសំឡេងដែលមានប្រសិទ្ធភាព។ គ្រាន់តែ ១០សេនក្នុងមួយថ្ងៃ អ្នកអាចទស្សនាប្រចាំថ្ងៃជាមួយទូរទស្សន៍ជាង៣០ប៉ុស្តិ៍ និងខ្លឹមសារពហុមុខងារ រួមមានភាពយន្ត កីឡា និងប្រភេទវីដេអូកម្សាន្តជាច្រើនផ្សេងៗទៀត។ លើសពីនេះទៀត ដោយប្រើគណនីតែមួយ អ្នកអាចចូលប្រើបានលើឧបករណ៍ចំនួន៥ក្នុងប្រព័ន្ធផ្សេងៗដូចជា Smart TV, Android, iOS និងកម្មវិធីរុករកអ៊ីនធឺណិតនៅលើកុំព្យូទ័រ។

ដោយផ្អែកលើមតិយោបល់របស់អ្នកប្រើប្រាស់ Metfone បានពង្រីកបណ្ណាល័យខ្លឹមសាររបស់ខ្លួន ដោយបញ្ចូលភាពយន្តបកប្រែជាភាសាខ្មែរ ដែលផ្តល់ភាពងាយស្រួលដល់ទស្សនិកជនក្នុងស្រុក និងបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការវិភាគ និងធ្វើឱ្យបទពិសោធន៍របស់អតិថិជនកាន់តែប្រសើរ។ នៅពេលអនាគតកម្មវិធី TV360 នឹងបន្តពង្រីកខ្លឹមសារ និងធ្វើឱ្យលក្ខណៈពិសេសកាន់តែប្រសើរ ដើម្បីផ្តល់បទពិសោធន៍កម្សាន្តដែលកាន់តែមានភាពគួរឱ្យចាប់អារម្មណ៍។
ក្នុងនាមជាសហគ្រាសផ្លាស់ប្តូរឌីជីថល មានប្រព័ន្ធអេកូឌីជីថលដ៏សម្បូរបែប និងទូលំទូលាយ និងគោលដៅនៃការបន្តលើកកម្ពស់សេវាកម្ម និងការផ្តល់បទពិសោធន៍ល្អបំផុតសម្រាប់អតិថិជន មិត្តហ្វូនបាន និងកំពុងបន្តណែនាំផលិតផល និងសេវាកម្មដ៏ទូលំទូលាយ និងទំនើបជាច្រើន។
ជាផ្នែកសំខាន់នៃអេកូស៊ីស្ទឹមឌីជីថលរបស់ Metfone កម្មវិធី TV360 កំពុងធ្វើឱ្យបទពិសោធន៍ទូរទស្សន៍ឌីជីថលកាន់តែប្រសើរ។ វាមិនត្រឹមតែជាវេទិកាកម្សាន្តដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវិធីសាស្រ្តថ្មីសម្រាប់ទស្សនាវិដេអូឌីជីថលក្នុងប្រទេសកម្ពុជា ដោយក្លាយជាផ្នែកមួយក្នុងជីវិតកម្សាន្តប្រចាំថ្ងៃ និងកាន់តែជិតស្និទ្ធនឹងនិន្នាការបច្ចេកវិទ្យាពិភពលោក៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ